តើ​កូន​ដែល​កើត​មុខ​ខែ គួរតែ​ជ្រើសរើស​ទឹកដោះគោ​បែបណា​?

តើ​កូន​ដែល​កើត​មុខ​ខែ គួរតែ​ជ្រើសរើស​ទឹកដោះគោ​បែបណា​?

​កូន​ដែល​កើតមុន​ខែ​គឺ​ពិបាក​ចិញ្ចឹម​ណាស់ ព្រោះ​គេ​មាន​សុខភាព​ខ្សោយ ដូចនេះ​អ្នក​គួរតែ​ប្រយត្ន័​គ្រប់​ចំនុច​ក្នុង​ការ​មើលថែទាំ​។​តើ​កូន​ដែក​កើតមុន​ខែ​គួរតែ​ជ្រើសរើស​បៅ​ទឹកដោះគោ​ប្រភេទ​ណា​ដែល​អាច​ធ្វើឲ្យ​សុខភាព​គេ​ល្អ ហើយ​ល្អ​ចំពោះ​ការលូតលាស់​របស់​គេ​នោះ​?

  1. ​ចំពោះ​ទារក​ដែល​កើតមុន​ខែ ដែល​មាន​ទម្ងន់​ធំ​ជាង​២០០០​ក្រាម ហើយ​មិន​ខ្វះ​សារធាតុចិញ្ចឹម នោះ​ចេញពី​ពេទ្យ​រួច ទឹកដោះ​ម្តាយ​ជា​ទឹកដោះ​ដែល​ល្អ​ចំពោះ​ទារក​បំផុត ប៉ុន្តែ​អ្នក​ម្តាយ​ត្រូវតែ​ប្រយត្ន័​ពីរបប​អាហា​ររបស់ខ្លួន​។​
  2. ​នៅ​ចន្លោះ​ពេល​ដែល​នៅ​មន្ទីរពេទ្យ អ្នក​ត្រូវ​តែ​ប្របាច់​ទឹកដោះ​អ្នកយក​ឲ្យ​ពេទ្យ​ដើម្បីឲ្យ​គេ​យក​ទៅ​បំបៅកូន​អ្នក ព្រោះ​កូន​ដែល​កើត​មុខ​ខែ ត្រូវការ​ទឹកដោះ​ម្តាយ​ខ្លាំងណាស់​។​
  3. ​ក្រោយពេល​៤០​អាទិត្យ អ្នក​ក៏​អាច​ឲ្យ​កូន​បៅលាយ​ជាមួយ​ទឹកដោះគោ​ម្សៅ​ដែរ ប៉ុន្តែ​មិន​ត្រូវ​ច្រើន​ទេ ព្រោះ​សុខភាព​កូន​នៅ​ខ្សោយ ហើយ​ពេលនោះ​ត្រូវតែឲ្យ​បៅ​ទឹក​ដោះ​ម្តាយ​ច្រើនជាង​ទឹកដោះគោ​ម្សៅ ហើយ​សាក​សមតែ​ចំពោះ​ទារក​ដែល​មាន​ទម្ងន់​ធំ​ជាង​២០០០​ក្រាម ហើយ​មិន​ខ្វះ​សារធាតុចិញ្ចឹម​ទើបបាន​។​
  4. ​ទឹកដោះគោ​មិនត្រូវ​ខាប់​ពេក​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការ​ធំ​លូតលាស់​របស់​កូន ជាងនេះទៅទៀត​វា​នឹង​ងាយ​ធ្វើឲ្យ​កូនបាត់បង់​ជាតិ​ទឹក​ក្នុងខ្លួន​ខ្លាំងណាស់​។​
  5. ​នៅពេល​ដែល​អ្នក​បំបៅកូន អ្នក​ត្រូវ​តែ​ឲ្យ​កូន​សម្រាក​នៅ​រៀង​រាល់​មួយ​នាទី មានន័យ​ថា​នៅពេល​កូនបៅ​បាន​មួយ​នាទី អ្នក​ត្រូវ​ឲ្យ​កូន​សម្រាក​១០​វិនាទី ទើប​ឲ្យ​កូនបៅ​ទៀត នោះ​កូន​នឹង​មិន​សូវ​ក្អែរ​ទឹក​ដោះ​ចេញ​មក​ទេ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។