ហួសចិត្ត! កីឡាករប្រដាល់ MMA ម្នាក់ កំពុងតែប្រកួត ស្រាប់តែ លេចលាមក ដាក់ខោ (មានវីដេអូ)

បរទេស៖ វាគឺជារឿង ដ៏គួរឲ្យភ្ញាក់ផ្អើល និងហួសចិត្តមួយ បន្ទាប់ពីកីឡាករប្រដាល់ MMA ម្នាក់ មានឈ្មោះថា Travis Wolford បានលេចលាមកដាក់ខោ នៅលើសង្វៀន ខណៈកំពុងតែប្រកួត ជាមួយនឹង កីឡាករប្រដាល់ Daniel Cooper។

ហួសចិត្ត! កីឡាករប្រដាល់ MMA ម្នាក់ កំពុងតែប្រកួត ស្រាប់តែ លេចលាមក ដាក់ខោ (មានវីដេអូ)
ហួសចិត្ត! កីឡាករប្រដាល់ MMA ម្នាក់ កំពុងតែប្រកួត ស្រាប់តែ លេចលាមក ដាក់ខោ (មានវីដេអូ)

កីឡាករ Travis Wolford ដែលមានរហ័ស្សនាមថា “The Brown Bomber” បានទទួលភាពអាម៉ាស់ ជាទីបំផុត ក្រោយពេលដែល លេចលាមកដាក់ខោ នៅលើសង្វៀន នៅចំពោះមុខ គណៈកម្មាការ និងទស្សនិកជន រាប់រយនាក់ បែបនេះ ហើយក៏បានដើរចេញ ពីសង្វៀនប្រកួត តែម្តង។

លោក Christopher Smith ជាអ្នកផ្សព្វផ្សាយម្នាក់ បាននិយាយថា «គ្រប់គ្នានៅតែនិយាយអំពីរឿងនេះ។ ខ្ញុំមិនដែលឃើញបែបនេះទេ ក្នុងមួយជីវិត ជាអ្នកផ្សព្វផ្សាយ ប៉ុន្តែវាអាចកើតឡើង ចំពោះកីឡាករ គ្រប់រូបក៏ថាបាន។ មុនពេលឡើងប្រកួត Wolford បានទៅ Chili Night ហើយបានហូបម្ទេសហិរ»៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត