របៀប​កំណត់​ម៉ោង​រោទិ៍ ដោយ​គ្រាន់​តែ​និយាយ​បញ្ជា នៅ​លើ​ស្មាត​ហ្វូន Android !!!

ជាធម្មតា ដើម្បីចូលទៅ​កំណត់​ម៉ោង​រោទិ៍ ជា​ដំបូង​នោះ គឺ​យើ​ងត្រូវ ចូល​ទៅ​បើក​កម្មវិធី Clock រួចហើយ ធ្វើ​ការ​ជ្រើស​រើស ម៉ោង​ដែល​យើង ចង់អោយរោទិ៍ គឺរួចរាល់ជាស្រេច។ ក៏ប៉ុន្តែ វាហាក់បីដូចជា រាង​យូរ​បន្តិច បើសិនជា ប្រៀបធៀប ទៅនឹងការកំណត់ ដោយគ្រាន់តែ និយាយបញ្ជា ដោយសម្លេង ម្យ៉ាង​វិញ​ទៀត វាក៏មាន ដំណាក់នៃការចូល ច្រើនផងដែរ តែបើសិនជា គ្រាន់តែនិយាយ បញ្ជានោះ គឺ​មិន​មាន​អ្វី​ពិបាក នោះឡើយ។

របៀប​កំណត់​ម៉ោង​រោទិ៍ ដោយ​គ្រាន់​តែ​និយាយ​បញ្ជា នៅ​លើ​ស្មាត​ហ្វូន Android  !!!

វិធីសាស្រ្ត និយាយបញ្ជាដោយសម្លេងនេះដែរ គឺបានសម្រាប់តែ ទូរស័ព្ទណា ដែលប្រើប្រាស់ ប្រព័ន្ធ​ប្រតិបត្តិការ Android តែប៉ុណ្ណោះ ហើយដើម្បី បញ្ជាវាបាន គឺតម្រូវអោយ លោកអ្នក ត្រូវមានកម្មវិធី Voice Search ដែលវាមាន បំពាក់មកជាមួយនឹង ស្មាតហ្វូនស្រាប់តែម្តង មិនចាំបាច់ ត្រូវទាញយក ពីផ្សារកម្មវិធី Playstore ឡើយ។

ដូចនេះ ដើម្បីអោយកាន់តែច្បាស់នោះ សូមអានពីវិធីសាស្រ្ត ខាងក្រោមនេះ៖

  • បើកកម្មវិធី Voice Search > រួចនិយាយពាក្យគន្លឹះ “Set an alarm clock for 6 am” រួចវានឹង ធ្វើការកំណត់ម៉ោងរោទិ៍ អោយបន្លឺសម្លេង នៅម៉ោង 6 ព្រឹកតែម្តង។

បញ្ជាក់៖ មុននឹងចាប់ផ្តើមនិយាយ សូមភ្ជាប់ទៅកាន់ អ៊ីនធើណេតផង ម្យ៉ាងវិញទៀត បើសិនជាអាច គួរតែអាន អោយចំៗពាក្យ ទើប Google ទទួលស្គាល់នូវ អ្វីដែលយើង ចង់បញ្ជា។

នេះគ្រាន់តែគន្លឹះ តូចមួយប៉ុណ្ណោះ ដែលយើងចង់អោយ ប្រិយមិត្តទាំងអស់គ្នា កាន់តែងាយស្រួល បន្ថែម​ទៀត ក្នុងការកំណត់ ម៉ោងរោទិ៍ ដោយគ្រាន់តែនិយាយបញ្ជា ជាការស្រេច។

  • ដោយ: Mai
  • 3:04 PM, 07 October
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ