មុខងារ Low Power Mode ពិត​ជា​ជួយ​ឲ្យ​ថ្ម​ប្រើ​បាន​យូរ​ជាង​ធម្មតា? នេះ​ជា​អំនះ​អំណាង!

នេះពិតជាមុខងារមួយ ដែលមាន អត្ថប្រយោជន៍ នៅក្នុងប្រព័ន្ធ ប្រតិបត្តិការ iOS9 ដែលអាច ធ្វើឲ្យការ ប្រើប្រាស់ របស់អ្នកប្រើ បានយូរ ឬពន្យារ ថាមពលចំណាយ ឲ្យចំនេញ ដល់ទៅ 3 ម៉ោងឯណោះ។ មុខងារនេះ និងបើកដំណើរ ការដោយ ស្វ័យប្រវត្តិ នៅពេលដែល ឧបករណ៍ដែល ដំណើរការ iOS9 របស់អ្នក នៅសល់ ថ្មត្រឹម 20 ភាគរយ និង​ 10 ភាគរយ។ អ្នកក៏អាច បិទមុខងារនេះ បានដែរ តែមិនចាំបាច់ បិទក៏ បានដែរ ដោយវា នឹងបិទដោយ ស្វ័យប្រវត្តិ នៅពេលថ្ម អ្នកសល់ 80 ភាគរយឡើង។

មុខងារ Low Power Mode ពិត​ជា​ជួយ​ឲ្យ​ថ្ម​ប្រើ​បាន​យូរ​ជាង​ធម្មតា? នេះ​ជា​អំនះ​អំណាង!

មានមិត្តអ្នកអាន មួយចំនួនប្រហែលជាមិនសូវ ជឿជាក់ ប៉ុន្មានទេ លើមុខងារ ប្រភេទនេះ តែយើងចង់ បញ្ជាក់តាមរយៈ ប្រភពពត៌មាន ច្បាស់ការ ដែលបង្ហាញថា វាពិតជា មានសមត្ថភាព អាចធ្វើឲ្យការ ប្រើប្រាស់ ថាមពលថ្ម បានយូរ ជាងមុន ពិតមែន នៅពេល វាដំណើរការ។ មិនបង្អង់យូរ សូមតាមដាន ទាំងអស់គ្នា អំពីអំនះអំណាង នៅខាងក្រោម៖

  • ជួយបន្ថយពន្លឺអេក្រង់ឲ្យងងឹតជាងធម្មតា
  • ចាក់សោរដោយស្វ័យប្រវត្តិ ក្នុងរយៈពេល 30 វិនាទី ពេលដែលអ្នក ទុកទូរស័ព្ទដោយមិន បានចាក់សោរ
  • វានឹងបិទមុខងារ Background App Refresh ដែលមិនឲ្យ កម្មវិធីដែល បើកនោះ Refresh ដោយស្វ័យប្រវត្តិ
  • មិនទទួលដំណឹងផ្សេងៗពីអ៊ីម៉ែល លុះត្រាតែអ្នក បើកកម្មវិធី អ៊ីម៉ែល ទើបឃើញ
  • បិទការដោនឡូដកម្មវិធីដោយ ស្វ័យប្រវត្តិ
  • បិទមុខងារមួយចំនួន ដែលមានចលនា ដូចជា Dynamic Wallpaper ដែលរង្គើចុះឡើងៗ នោះ
  • កាត់បន្ថយដំណើរការនៃបន្ទះឈីបបន្តិច ដើម្បីសន្សំ ថាមពល
  • បិទមុខងារហៅ Siri ដោយសំលេង

មុខងារ Low Power Mode ពិត​ជា​ជួយ​ឲ្យ​ថ្ម​ប្រើ​បាន​យូរ​ជាង​ធម្មតា? នេះ​ជា​អំនះ​អំណាង!

(រូបខាងឆ្វេង ពេលមិនបើកមុខងារនេះ និងរូបខាងស្តាំ ពេលដែលបើកមុខងារនេះ)

នេះសុទ្ធតែជាអ្វីដែលមុខងារនេះ អាចបិទបាន ហើយនេះ ពិតជាច្រើន មែនទែន ដែលអាចបញ្ជាក់ថា មុខងារនេះ ពិតជាអាច សន្សំថាមពលថ្ម ឲ្យអ្នក ពិតមែន ដូចនេះ អ្នកគួរ បើកវាចោល វានឹងបិទ ឬបើកដោយ ស្វ័យប្រវត្តិ។

  • ដោយ: Hong
  • 3:21 PM, 07 October
  • ប្រភព: iPhone Hacks
  • Tag: ចំណេះដឹងទូទៅ