សាលាខណ្ឌពោធិ៍សែនជ័យ ចូលរួមការ​ប្រកួត​ពានរង្វាន់ Soccer League ឆ្នាំ២០១៥

ភ្នំពេញ៖ ព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់មិនអាជីព ពានរង្វាន់ Soccer League លើកទី៣ ឆ្នាំ២០១៥ នេះដែល រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់លោក ហ៊ុន ម៉ានី ដែលជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ក្នុងឆ្នាំនេះមានសាលាខណ្ឌចំនួន២គឺ សាលាខណ្ឌពោធិ៍សែនជ័យ និងសាលាខណ្ឌទួលគោក ក្នុងចំណោមសាលាខណ្ឌទាំង ១២នៅក្នុងរាជធានីភ្នំពេញ ។

លោក សំ សារ៉ាវុធ គ្រូបង្វឹកសាលាខណ្ឌពោធិ៍សែនជ័យបានមានប្រសាសន៍ថា ក្រុមបាល់ទាត់សាលាខណ្ឌពោធិ៍សែន ជ័យ តែងតែចូលរួមគ្រប់សកម្មភាព នៃការប្រកួតបាល់ទាត់ឈុតធំ និងឈុតតូច (ហ្វូលសាល) ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីជំរុញ និងបំផុសស្មារតីយុវជន-យុវតី ក្នុងសង្កាត់ទាំង១០ របស់សាលាខណ្ឌពោធិ៍ សែនជ័យ ។ លោកបានបន្តថា មិនត្រឹមតែចូលរួមការប្រកួតនានានោះទេ ក្នុងនោះសាលាខណ្ឌពោធិ៍សែនជ័យ ក្រោមការដឹកនាំដោយលោកអភិបាលខណ្ឌ ហែម ដារិទ្ធ ក៏បានរៀបចំការប្រកួតបាល់ទាត់មិនអាជីពពានរង្វាន់សាលាខណ្ឌពោធិ៍សែនជ័យផងដែរ ។

លោកបានបន្ថែមទៀតថា គោលបំណងធំរបស់លោកអភិបាលខណ្ឌ ហែម ដារិទ្ធ បានបំផុសបំផុលដល់យុវជន-យុវតី និងប្រជាពលរដ្ឋក្នុងសាលាខណ្ ឌឲ្យចូលរួមលេងកីឡាគ្រប់ប្រភេទ ដើម្បីសុខភាព ជាពិសេសការលេងកីឡានាំឲ្យយុវ ជន-យុវតី ចេះបង្កើតសាមគ្គីភាព មិត្តភាពពីម្នាក់ទៅម្នាក់ ព្រមទាំងធ្វើឲ្យពួកគេជៀសវាងយកពេលទំនេរទៅប្រព្រឹត្ត អំពើអបាយមុខផ្សេងៗ ដែលនាំឲ្យប៉ះពាល់ដល់ក្រុមគ្រួសារ និងសង្គមជាតិទាំងមូលទៀតផង ៕

សាលាខណ្ឌពោធិ៍សែនជ័យ ចូលរួមការ​ប្រកួត​ពានរង្វាន់ Soccer League ឆ្នាំ២០១៥

សាលាខណ្ឌពោធិ៍សែនជ័យ ចូលរួមការ​ប្រកួត​ពានរង្វាន់ Soccer League ឆ្នាំ២០១៥

សាលាខណ្ឌពោធិ៍សែនជ័យ ចូលរួមការ​ប្រកួត​ពានរង្វាន់ Soccer League ឆ្នាំ២០១៥