ក្រុម​គ្រឹស្ត​អាមេរិក​មួយ​និយាយ​ថា ថ្ងៃ​៧​ តុលានេះ ជា​ថ្ងៃ​បញ្ចប់​នៃ​ភព​ផែន​ដី​

យោង​តាម​លោក​ CHRIS MCCANN មេ​ដឹក​នាំ​របស់​អង្គ​ការ​ EBIBLE FELLOWSHIP ជា​ក្រុម​គ្រឹស្ត​​អាមេរិក​មួយ​ដែល​ប្រកាស​ពី​ការ​​​បញ្ចប់​នៃ​ភព​ផែន​ដី​នា​ថ្ងៃ​ទី​៧ តុលា ២០១៥ នេះ​ថា ប្រសិន​បើ​អ្នក​នៅ​សល់​អ្វីៗ​ដែល​ពុំ​ទាន់​ដោះ​ស្រាយ​មុន​លាចាក​ពី​ភព​ផែន​ដី​ នោះអ្នក​នៅ​​សល់​​ពេល​តែ​ប៉ុន្មាន​ម៉ោង​ទៀត​ប៉ុណ្ណោះ​ ព្រោះ​យោង​ាម​គម្ពីរ​ប៊ីប​ថ្ងៃ​ទី​៧ តុលា និង​ជា​ថ្ងៃ​ដែល​ព្រះ​ជា​ម្ចាស់​លើក​ឡើង​ពី​ការ​រលាយ​រលត់​នៃ​ពិភព​លោ​ក​។

ក្រុម​នេះ​មាន​មូល​ដ្ឋាន​នៅ​ហ្វី​ឡា​ដែល​ហ្វី​យ៉ា​អះ​អាង​ពី​ការ​ទស្សន៍​ទាយ​របស់​គេ​ ដោយ​ផ្អែក​លើ​គម្ពី​រ​ប៊ីប​។

យោង​តាម​លោក CHRIS MCCANN ថា ផែន​ដី​​នឹង​ត្រូវ​កម្ទេច​ដោយសារ​ភ្លើង​។ ព្រះ​ជា​ម្ចាស់​បាន​បំផ្លាញ​ភព​ផែន​ដី​ដំបូង​ដោយ​ទឹក ហើយ​លើកនេះ​នឹង​កម្ទេច​ភព​ផែន​ដី​ដោយ​ភ្លើង​ម្តង​។

លោក HAROLD CAMPING ម្ចាស់​វិទ្យុ​គ្រឹស្ត​មួយ​ដែល​ស្លាប់​កាល​ពី​ឆ្នាំ​២០១៣ ធ្លាប់​បាន​ព្យាករណ៍​ពី​ការ​បញ្ចប់​នៃ​ភព​ផែន​ដី​នា​ថ្ងៃ​ទី​២១ ឧសភា ២០១១ តែ​ការ​ទស្សន៍​ទាយ​នោះ​ខុស​ស្រឡះ ៕