តើ​គួរ​មើល​ដូចម្តេច​ទើប​អាច​ដឹង​ថា​ផ្លែឈើ​ទុំ​ដោយ​ខ្លួនឯង ឬ​ប្រើ​ថ្នាំ​ដើម្បី​ទុំ​?

តើ​គួរ​មើល​ដូចម្តេច​ទើប​អាច​ដឹង​ថា​ផ្លែឈើ​ទុំ​ដោយ​ខ្លួនឯង ឬ​ប្រើ​ថ្នាំ​ដើម្បី​ទុំ​?

​ផ្លែឈើ​គឺជា​របស់​ដែល​អ្នក​រាល់គ្នា​គួរតែ​បរិភោគ​ឲ្យបាន​ច្រើន ព្រោះ​វា​ល្អ​ចំពោះ​សុខភាព​ណាស់ ប៉ុន្តែ​នៅពេល​ដែល​អ្នកទិញ អ្នក​ត្រូវ​តែ​ប្រយត្ន័ ព្រោះ​មាន​ផ្លែឈើ​មួយ​ចំនួន​គេ​ដាក់​ថ្នាំ​ដើម្បី​ឲ្យ​វា​ឆាប់​ទុំ​ទេ ដូចនេះ​បើ​អ្នក​បរិភោគ​ច្រើន វា​អាច​នឹង​ប៉ះពាល់​សុខភាព​អ្នក ដូចនេះ​តើ​គួរ​មើល​ដូចម្តេច​ទើប​ដឹង​នោះ​?

  1. ​ផ្លែស្វាយ អ្នក​អាច​មើល​តាម​រយៈ​សំបក​របស់​វា បើ​ស្វាយ​ដែល​ទុំ​ដោយ​ខ្លួនឯង ពណ៌​នៃ​សំបក​របស់​វា​នឹង​មិន​សូវ​ស្អាត ហើយ​មាន​ពណ៌​មិនសូវ​សព្វ​ឡើយ តែបើ​ស្វាយ​ដែល​ដាក់​ថ្នាំ នោះ​ពណ៌​វា​នឹង​ភ្លឺ ហើយ​សព្វ​ល្អ​ណាស់ ជាងនេះទៅទៀត​ក្លិន​នៃ​ស្វាយ​ដែល​ទុំ​ដោយ​ធម្មជាតិ​គឺ​ឈ្ងុយ​ជាង​ស្វាយ​ដែល​ទុំ​ដោយ​ដាក់​ថ្នាំ បើ​អ្នក​ប្រើ​ដៃ​ស្ទាប ស្វាយ​ដែល​ទុំ​ដោយ​ធម្មជាតិ​មាន​លក្ខណៈ​រឹង​ជាង​ស្វាយ​ដែល​ដាក់​ថ្នាំ​។​
  2. ​ផ្លែ​ឳ​ឡឹ​ក​ដែល​ទុំ​ដោយ​ធម្មជាតិ​មាន​គ្រាប់​ពណ៌​ខ្មៅ​ហើយ​ធំ និង​ច្រើន បើ​ទុំ​ដោយ​ដាក់​ថ្នាំ គ្រាប់​របស់​វា​មាន​លក្ខណៈ​តូច ហើយ​មាន​ពណ៌​ស ជាងនេះទៅទៀត​ឳ​ឡឹ​ក​ដែល​ដាក់​ថ្នាំ​មាន​លក្ខណៈ​ផ្អែម​មិន​សព្វ​ឡើយ​។​
  3. ​បើ​ចេក​ដែល​ដាក់​ថ្នាំ​ដើម្បី​ឲ្យ​វាទុំ​លឿន ក្លិន​របស់​វា​ហិត​ទៅ​ដូច​ជា​ថ្នាំ ហើយ​វា​ទុំ​មិន​សព្វ​ដូច​ចេក​ធម្មជាតិ​ឡើយ​។​
  4. ​បើ​ក្រូច​ដែល​ទុំ​ដោយ​ធម្មជាតិ សំបក​វា​មាន​រន្ធ​ច្រើន ហើយ​បើ​ស្ទាប​វិញ​មាន​លក្ខណៈ​គ្រើម បើ​អា​ទុំ​ដោយ​ថ្នាំ វា​មាន​លក្ខណៈ​ផ្ទុយ​ពី​ធម្មជាតិ មាន​រន្ធ​តូច ហើយ​រលោង​មិន​គ្រើម​ឡើយ​។​
  5. ​បើ​ផ្លែ​គូលែន​ធម្មជាតិ​វិញ​មាន​ក្លិន​ក្រ​ហូប​ស្រាលៗ រីឯ​ផ្លែ​គូលែន​ដែល​ដាក់​ថ្នាំ មាន​ក្លិន​ជូរ ឬ​ល្វិន​នៅពេល​ដែល​អ្នក​ហិត​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។