​តើ​ផ្លែឈើ​អ្វី​ដែល​អាច​ជំនួយ​ដល់​ភ្នែក​អ្នក​?

​តើ​ផ្លែឈើ​អ្វី​ដែល​អាច​ជំនួយ​ដល់​ភ្នែក​អ្នក​?

មនុស្ស​បច្ចុប្បន្ន​នេះ​តែងតែ​លេង​ទូរ​សព្ទ័ និង​ប្រើ​កុំព្យូទ័រ​គ្រប់​ពេល ហើយ​ប្រើ​ក្នុង​រយៈពេល​យូរ​ទៀតផង ដូចនេះ​វា​ងាយ​នឹង​ប៉ះពាល់​ភ្នែក​ខ្លាំងណាស់​។​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ផ្លែឈើ​មួយចំនួន​ដែល​អាច​ការពារ​ភ្នែក​អ្នក​បាន​។​តើ​មាន​ផ្លែឈើ​អ្វីខ្លះ​?

  1. ​អ្នក​អាច​បរិភោគ​ចេក​បាន ព្រោះ​នៅក្នុង​ចេក​មាន​សារធាតុ​ម្យ៉ាង​ដែល​អាច​ធ្វើឲ្យ​ភ្នែក​អ្នក​មាន​សុខភាព​ល្អ​។​
  2. ​អ្នក​ក៏​អាច​បរិភោគ​ផ្លែ​ស្រកានាគ​បានដែរ ព្រោះ​នៅក្នុង​ផ្លែ​ស្រកានាគ​មាន​វីតាមីន​E​ដែល​អាច​ជំនួយ​ដល់​ភ្នែក​អ្នក​បាន មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែម​ទាំង​អាច​ធ្វើឲ្យ​ខួរក្បាល​អ្នកចង​ចាំ​បានល្អ​ទៀតផង​។​
  3. ​អ្នក​អាច​បរិភោគ​ក្រូច​ឲ្យបាន​ច្រើន  ព្រោះ​នៅក្នុង​ក្រូច​មាន​វីតាមីន​C​ជាច្រើន​ដែល​អាច​ការពារ​ភ្នែក​របស់​អ្នក ការពារ​ថ្លើម​របស់​អ្នក​ឲ្យ​បញ្ចេញ​ជាតិពុល​បាន ជាងនេះទៅទៀត​វា​អាច​បង្កើន​ប្រពន្ធ័​ការពាររាងកាយ​អ្នក​ឲ្យ​រឹងមាំ​បាន​ទៀតផង ព្រោះ​នៅក្នុង​ក្រូច​មាន​សារធាតុចិញ្ចឹម​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​
  4. ​ផ្លែ​ប្លូ​ប៊័រ​រី​គឺជា​ផ្លែឈើ​ដែល​ល្អ​ចំពោះ​ភ្នែក​អ្នក​ណាស់ បើ​ភ្នែក​អ្នក​តែងតែ​មាន​ភាព​នឿយហត់ អ្នក​អាច​ពិសារ​វា​បាន នោះ​វា​នឹង​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ធូរស្រាល ហើយ​វា​ថែម​ទាំង​អាច​ជួយ​ការពារ​ភ្នែក​អ្នក​មិន​ងាយ​ចាស់ នោះ​វា​មិន​ងាយ​ខូច​ឡើយ​។​
  5. ​អ្នក​អាច​ផឹក​ទឹកអំបៅ​ឲ្យបាន​ច្រើន ព្រោះ​នៅក្នុង​ទឹកអំពៅ​មាន​សារធាតុចិញ្ចឹម​ជាច្រើន ដែល​អាច​ធ្វើឲ្យ​ភ្នែក​អ្នក​ល្អ ថែម​ទាំង​អាច​ធ្វើឲ្យ​អ្នករំលាយ​អាហារ​បានល្អ​ទៀតផង​។​
  6. ​អ្នក​អាច​បរិភោគ​ផ្លែ​ទ្រ​លា​ប់បាន ព្រោះ​នៅ​ក្នុង​នោះ​មាន​សារធាតុចិញ្ចឹម និង​វីតាមីន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដែល​អាច​ធ្វើឲ្យ​ភ្នែក​អ្នក​មាន​សុខភាព​ល្អ ថែម​ទាំង​អាច​ធ្វើឲ្យ​រាងកាយ​អ្នក​មាន​សុខភាព​ល្អ​ដូចគ្នា​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។