ទារក​ចម្លែក​​មាន​ភ្នែក​មួយ​កណ្ដាល​ថ្ងាស និង​អត់​ច្រមុះ

ទារក​ចម្លែក​​មាន​ភ្នែក​មួយ​កណ្ដាល​ថ្ងាស និង​អត់​ច្រមុះ

សារព័ត៌មាន​នានា​ក្នុង​ពិភពលោក បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ទារក​​កម្សត់​ម្នាក់​ ​ដែល​កើត​មក​មាន​ភ្នែក​តែ​មួយ​នៅ​ចំ​កណ្ដាល​ថ្ងាស។ វិបសាយ​ព័ត៌មាន​​អារ៉ាប៊ីសាអូឌិត slaati.com បាន​បញ្ជាក់​ថា​ទារក​ចម្លែក​នេះ កើត​ក្នុង​មន្ទីរ​ពេទ្យ​ឯកជន​មួយ នៅ​ភាគ​ឦសាន​ទីក្រុង El Senbellawein ប្រទេស​អេហ្ស៊ីប។

 

ទារក​ចម្លែក​​មាន​ភ្នែក​មួយ​កណ្ដាល​ថ្ងាស និង​អត់​ច្រមុះ
 

វា​ជា​​អាការៈ​កម្រ​​មួយ​ ដែល​បាន​ធ្វើ​ឲ្យ​កុមារ​មាន​អវយវៈមិន​គ្រប់​គ្រាន់ ដែល​គេ​ជឿ​ថា​បណ្ដាល​​មក​ពី​ប្រតិកម្ម​ណា​មួយ​ក្នុង​ស្បូន​ម្ដាយ ឬ​ដោយ​សា​រ​ម្ដាយ​លេប​ថ្នាំ​ច្រើន​ប្រភេទ​ចូល​គ្នា​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។

 

វេជ្ជបណ្ឌិត​ម្នាក់​និយាយ​ថា​ទារក​នេះ បាន​កើត​ជំងឺ​កម្រ​​ម្យ៉ាង​ហៅ​ថា Cyclopia ​​ដែល​ធ្វើ​ឲ្យ​ក្មេង​មាន​ភ្នែក​តែ​មួយ​ចំកណ្ដាល​ថ្ងាស និង​អាច​មានជីវិត​រស់​នៅ​បាន​តែ​ពីរ​ ឬ​បី​ថ្ងៃ​ប៉ុណ្ណោះ។ ទារក​គួរ​ឲ្យ​អាណិត​នេះ ក៏​មិន​មានរន្ធ​​ច្រមុះដែរ​ ដោយសារ​​ភ្នែក​​លូត​លាស់​មិន​ត្រូវ​កន្លែង​ពេល​ស្ថិត​ក្នុង​ស្បូន។

 

រូប​ភាព​នេះ ​ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹង​ដោយ​គ្រួសារ​ទារក​​ ដែល​កំពុង​ទទួល​ប្រឹក្សា​យោបល់។ ឯ​ជោគ​វាសនា​របស់​ទារក​គេ​មិន​ទាន់​ដឹង​ទៅ​ជា​យ៉ាង​ណា​នៅ​ឡើយ​ទេ ដោយ​ពេលនេះ​​កំពុង​ស្នាក់​នៅ​មន្ទីរ​ពេទ្យ​នៅ​ឡើយ៕​​​

 

ទារក​ចម្លែក​​មាន​ភ្នែក​មួយ​កណ្ដាល​ថ្ងាស និង​អត់​ច្រមុះ

​​

ចុចអាន៖ លោក​តា​ច្រៀង​ឲ្យ​លោក​យាយ​ស្ដាប់​​ក្នុង​មន្ទីរពេទ្យ រំជួល​ចិត្ត​អ្នក​លេង​ហ្វេសប៊ុក

 

 


ប្រែ​សម្រួល៖​ឡេង ភារុណ
ប្រភព៖ mirror