ដឹ ភីហ្សា ខមផេនី ម៉ៅសេទុង​ចាប់​បើក​ហើយ!


ដឹ ភីហ្សា ខមផេនី ម៉ៅសេទុង​ចាប់​បើក​ហើយ!

ដឹ ភីហ្សា ខមផេនី មាន​កិត្តិយស​សូម​ជម្រាប​ជូន​ដល់​អតិថិជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា ដឹ ភីហ្សា ខមផេនី បាន​បើក​សាខា​ថ្មី​មួយ​ទៀត​នៅ​មហាវិថី​ម៉ៅសេទុង ក្បែរ​វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​ថ្ងៃ​ទី០៦ ខែ​តុលា ឆ្នំា២០១៥។

 

ដឹ ភីហ្សា ខមផេនី ម៉ៅសេទុង​ចាប់​បើក​ហើយ!

 

លោក​អ្នក​អាច​ចូល​រួម​ពិសា​អាហារ​នៅ​ភោជនីយដ្ឋាន​ដឹ ភីហ្សា ខមផេនី សាខា​ថ្មី ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​តទៅ។ រាល់​ការ​ជាវ​ទាំងអស់​នៅ​សាខា​ថ្មី ចាប់​ពី​ថ្ងៃ​ទី ៦ ដល់​ថ្ងៃ​ទី១២ ខែ​តុលា ឆ្នំា២០១៥ លោក​អ្នក​នឹង​ទទួល​បាន​ការ​ផ្តល់​ជូន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដូចជា​ថែម​ជូន​កូកាកូឡា​មួយ​ថូ​ដោយ​ឥត​គិត​ថ្លៃ រួម​ជាមួយ​និង​គូប៉ុង Free Upsize សម្រាប់​ការ​ទិញ​បន្ទាប់​ជា​ពិសេស​រាល់​ការ Check in នៅ​ក្នុង​ហ្វេសប៊ុក​នៅ​ដឹ ភីហ្សា ខមផេនី នឹង​ទទួល​បាន​ដប​ទឹក​ដឹ ភីហ្សា ខមផេនី ដ៏​ស្រស់​ស្អាត​មួយ​ភ្លាមៗ។

 

អ្វី​ដែល​រឹតតែ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាង​នេះ​ទៅ​ទៀត គឺ​រាល់​ការ​ចំណាយ​ចាប់​ពី២០$ ឡើង​ទៅ​ លោក​អ្នក​នឹង​ទទួល​បាន​ឱកាស​ឈ្នះ​រង្វាន់ iPhone 6s រៀង​រាល់ ២ថ្ងៃ​ម្តង។

 

លោក​ អ៊ូ គីមហ៊ូវ នាយក​ប្រតិបត្តិ​ដឹ ភីហ្សា ខមផេនី កម្ពុជា បាន​អោយ​ដឹង​ថា​ភោជនីយដ្ឋាន​ដឹ ភីហ្សា ខមផេនី ដែល​ឈាន​មុន​គេ​ទំាង​សេវាកម្ម រសជាតិ និង​មាន​ជម្រើស​ច្រើន​ជាង​គេ បាន​ចូល​បម្រើ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល១១ឆ្នំា ​ហើយ​ក៏​ជា​ភោជនីយដ្ឋាន​ភីហ្សា​តែមួយ​គត់​ដែល​ទិញ​សិទ្ធិ​ផ្ដាច់មុខ​មុន​គេ​ក្នុង​ប្រទេស​កម្ពុជា ហើយ​នឹង​ខិតខំ​ប្រឹងប្រែង​បន្ត​ពង្រីក​សាខា​បន្ថែម​ទៀត ដើម្បី​បម្រើ​ដល់​អតិថិជន​អោយ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល។

 

គួរ​បញ្ជាក់​ថា​បច្ចុប្បន្ន ភោជនីយដ្ឋាន ដឹ ភីហ្សា ខមផេនី មាន​ចំនួន ១៧ហាង រួមមាន ភីហ្សា​សាខា​បាត់ដំបង សាខា​ក្រុង​ព្រះសីហនុ សាខា​ក្រុង​តាខ្មៅ សាខា​ក្រុង​សៀមរាប សាខា​ផ្សារ​ទំនើប​សូរិយា សាខា​កាល់មែត្រ សាខា​មុនីវង្ស សាខា​វិមាន​ទិព្វ សាខា​មាត់​ទន្លេ សាខា​កម្ពុជា​ក្រោម សាខា​អ៊ែតវ៉ូត សាខា​សកលវិទ្យាល័យ PPIU សាខា​ស្ទឹង​មាន​ជ័យ សាខា ធីខេ អាវេនញូ​ទួលគោក​ សាខា​ផ្សារ​ទំនើប​អ៊ីអនម៉ល និង​សាខា​ម៉ៅសេទុង៕

 

អត្ថបទ៖ ពាណិជ្ជកម្ម