គន្លឹះនៃការហាត់ប្រាណសម្រាប់អ្នកលើសឈាម

ចំណេះដឹង៖ការហាត់ប្រាណអាចកាត់បន្ថយសម្ពាធឈាមនិងសម្រកទម្ងន់។វាក៏ អាចកាត់បន្ថយស្ថានភាពតានតឹងអារម្មណ៍ផងដែរ។ការហាត់ប្រាណដូចជា ដើរហែលទឹកជិះកង់រត់តិចៗរាំនិងការថែសួន សុទ្ឋតែមានផលល្អសំរាប់អ្នក។អ្វីដែលសំខាន់នោះអ្នកត្រូវ ជ្រើសរើសប្រភេទហាត់ប្រាណ ណាមួយដែលអ្នកចូលចិត្តពីព្រោះថាបើសិនជាអ្នកមិនចូលចិត្តវាទេនោះ អ្នកនឹងមិនអាចហាត់ប្រាណបានទៀងទាត់ឡើយ។

ការហាត់ប្រាណមិនចាំបាច់អោយមានការប្រឹងហួសហេតុនោះឡើយ។អ្នកអាច ចាប់ផ្តើមហាត់តិចៗជាបណ្តើរៗហើយបង្កើនការហាត់នោះ។ ចូរអ្នកហាត់យ៉ាងម៉េចអោយបានក្នុងរយះពេល២០ទៅ៣០នាទីនៅក្នុងមួយ ថ្ងៃហើយអោយបានយ៉ាងតិច៣ដងនៅក្នុងមួយសប្តាហ៍។អ្នកអាចចត រថយន្តអោយឆ្ងាយបន្តិចពីបន្ទប់ការិយាល័យការងាររបស់អ្នកដូច្នេះ អ្នកត្រូវចំណាយពេលវេលាដែលត្រូវដើរទៅកាន់និងចាកចេញពី រថយន្ត។ វាមានតម្លៃដូចជាការហាត់ប្រាណដែរ។

ពេលកំពុងធ្វើការងារនៅក្នុងការិយាល័យអ្នកគួរតែមានពេលក្រោក ចេញពីកៅអីធ្វើការងារហើយដើរចុះឡើងនៅក្នុងអគារការងារនោះ។ម្យ៉ាង វាអាចធ្វើអោយអ្នកអាចធ្វើចលនារាងកាយនិងម្យ៉ាងទៀតនោះវាជួយដល់ សុខភាពផងដែរពីព្រោះការសិក្សាស្រាវជ្រាវបង្ហាញថាការអង្គុយយូរពេក មួយកន្លែងអាចនឹងធ្វើអោយប៉ះពាល់ដល់សុខភាពរបស់អ្នក៕

គន្លឹះនៃការហាត់ប្រាណសម្រាប់អ្នកលើសឈាម