បេក្ខនារី The Voice Thailand មក​សម្ពោធ​រឿង​ស្រុក​ខ្មែរ


បេក្ខនារី The Voice Thailand មក​សម្ពោធ​រឿង​ស្រុក​ខ្មែរ

កញ្ញា វី វីអូឡេត បេក្ខនារី The Voice Thailand ម្សិល​មិញ​នេះ ​បាន​មក​សម្ពោធ​រឿង របស់​ខ្លួន​​ដែល​មាន​ចំណង​ជើង​ថា ” Hear Attack” នៅ​ឯ​រោង​ភាពយន្ត ​LEGEND ស្ទឹង​មានជ័យ។

 

បេក្ខនារី The Voice Thailand មក​សម្ពោធ​រឿង​ស្រុក​ខ្មែរ

 

កញ្ញា វី វីអូឡេត អម​ដំណើរ​ជា​មួយ​តួ​ឯក​ប្រុស លោក សាន់នី សុវណ្ណមេថានន់ ព្រម​ទាំង​មាន​អ្នក​​ដឹក​នាំ​រឿង​ម្នាក់​ទៀត គឺ​លោក ទើ ណាវ៉ាផុន ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ Fans កម្ពុជា​ជា​ច្រើន​នាក់។ នៅ​​ក្នុង​រឿង​នេះ កញ្ញា វី វីអូឡេត  មិន​មែន​ជា​តួឯក​ នាង​គ្រាន់​តែ​ជា​តួរង​​ប៉ុណ្ណោះ។

 

កញ្ញា វី វីអូឡេត ​បាន​ប្រាប់​ថា រឿង ” Hear Attack” ដែល​នាង​ចូល​រួម​សម្ដែង​នេះ នៅ​ប្រទេស​ថៃ​មាន​ការ​គាំទ្រ​ខ្លាំង​ណាស់ ដោយ​ពេល​ចាក់​បញ្ចាំង​ម្ដង​គឺ​នៅ​តាម​រោងភាពយន្ត​នា ស្ទើរ​មិន​មាន​កន្លែង​អង្គុយ​ឡើយ ។ សម្រាប់​ការ​ចាក់​បញ្ចាំង​នៅ​កម្ពុជា តារា​ស្រី​ម្នាក់​នេះ​សង្ឃឹម​ថា និង​មាន​ Fans មក​គាំទ្រ​ច្រើន​មិន​ចាញ់​នៅ​ប្រទេស​ថៃ​ឡើយ។

បន្ទាប់​ពី​​បង្ហាញ​ខ្លួន​នៅ រោង​ភាពយន្តLEGEND ស្ទឹង​មានជ័យ​រួច  ក្រុម​តារា​ថៃ​ខាង​លើ បាន​​បន្ត​ទៅ​រោងភាពយន្ត  Major Cineplex Cambodia បន្ថែម​ទៀត។

 

បេក្ខនារី The Voice Thailand មក​សម្ពោធ​រឿង​ស្រុក​ខ្មែរ

 

បេក្ខនារី The Voice Thailand មក​សម្ពោធ​រឿង​ស្រុក​ខ្មែរ

 

កញ្ញា វី វីអូឡេត  គឺ​ជា ម្ចាស់​បទ “ហ្វាកកវៃ ណៃកាធើ” ក្នុង​រឿង The Swimmers និង​បទ “Vocation Tim” ក្នុង​រឿង “Heart Attack”។ នេះ​ជា​រឿង​ទី២ហើយ​បន្ទាប់​ពី​នាង​បាន​មាន​ឈ្មោះ​ក្នុង The Voice Thailand មក. រឿង​ទី១​ដែល​តារា​ស្រី​ម្នាក់​នេះ​​បាន​ថត គឺ​រឿង ​The Swimmers Heart Attack ។

 

រឿង “Hear Attack” នឹង​ចាប់​ចាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​ទី០៨ ខែ តុលា ឆ្នាំ ២០១៥នេះតទៅនៅរោងភាពយន្ត LEGENDទាំង៣សាខាក៏ដូចជា Major​ Cineplex និងPlatinum Cineplex។

 

បេក្ខនារី The Voice Thailand មក​សម្ពោធ​រឿង​ស្រុក​ខ្មែរ

 

បេក្ខនារី The Voice Thailand មក​សម្ពោធ​រឿង​ស្រុក​ខ្មែរ

 

បេក្ខនារី The Voice Thailand មក​សម្ពោធ​រឿង​ស្រុក​ខ្មែរ

 

បេក្ខនារី The Voice Thailand មក​សម្ពោធ​រឿង​ស្រុក​ខ្មែរ

 

បេក្ខនារី The Voice Thailand មក​សម្ពោធ​រឿង​ស្រុក​ខ្មែរ

 

បេក្ខនារី The Voice Thailand មក​សម្ពោធ​រឿង​ស្រុក​ខ្មែរ

 

បេក្ខនារី The Voice Thailand មក​សម្ពោធ​រឿង​ស្រុក​ខ្មែរ

 

អត្ថបទ៖ ខុត សីហា