​​អាន​ហើយ​ពិត​ជា​គួរ​​ឱ្យ​ចង់​​សើច! ឈ្មោះ​ដើម និង​ ឈ្មោះ​ក្នុង​សិល្បៈ​​តារា​ល្បីៗ​​

នៅ​មុន​ចូល​សិល្បៈ​តារា​មួយ​ចំនួន​មាន​ឈ្មោះ​ផ្សេង ហើយ​​ក្រោយ​បោះ​ជំហាន​​ប្រឡូក​ចូល​សិល្បៈ​តារា​ខ្លះ​មាន​ឈ្មោះ​ផ្សឹង។ ការ​ប្ដូរ​ឈ្មោះ​​របស់​តារា​ល្បីៗ​​​មុន​ឈាន​ចាប់​អាជីព​ជា​អ្នក​សិល្បៈ​ ត្រូវ​គេ​ដឹង​ថា ​ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​ពី​មហាជន ឬ​មួយ​ក៏​​ពួកគេ​ដាក់​ដើម្បី​ឱ្យ​ស្រួល​ហៅ ងាយ​ចងចាំ​ជា​ដើម។

អានអត្ថបទ៖ បញ្ជី​ឈ្មោះ​​តារា​ស្រី​ស្ថិត​ក្នុង​ក្រសែភ្នែក​អ្នក​សារព័ត៌មាន!

យ៉ាង​ណា​ក៏​ដោយ​តារា​ល្បីៗ​មួយ​ចំនួន​ទៀត​ ពួកគេ​ក៏​មិន​បាន​ប្ដូរ​ឈ្មោះ និង​​ នាម​ត្រកូល​​នោះ​ទេ​ នៅ​ពេល​មុន និង​ ក្រោយ​ចូល​សិល្បៈ។ ទាំង​អស់​នេះ​ ដោយសារ​ពួកគេ​ម្នាក់ៗ​យល់​ថា​ ឈ្មោះ និង​ វង្ស​ត្រកូល​របស់​គេ​មាន​ន័យ​គ្រប់គ្រាន់ សមរម្យ​អាច​ទាក់ទាញ​ការ​គាំទ្រ​បាន​ពី​ប្រិយមិត្ត និង ​មិត្តៗ​យុវវ័យ​បាន។

ប្រិយមិត្ត និង ​មិត្តៗ​យុវវ័យ​ដឹង​ទេ​ថា​ ​តារា​ល្បីៗ​រូប​ណា​ខ្លះ​ប្ដូរ​ឈ្មោះ និង ​វង្ស​ត្រកូល​​មុន និង ​​ក្រោយ​​បោះ​ជំហាន​ប្រឡូក​ចូល​សិល្បៈ។ ខាង​ក្រោម​នេះ​ គឺ​ជា ​ឈ្មោះ​តារា​ល្បីៗ​ដែល​ពួកគេ​ប្ដូរ​នៅ​ពេល​ឈាន​ចាប់​ អាជីព​ជា​អ្នក​សិល្បៈ។

 អានអត្ថបទ៖ ​តារា​ល្បី​ៗខ្មែរ-​ថៃ​ ស្អាត​ៗ​អស់​ទាស់​​​ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​ទូរទស្សន៍ ETV យប់​មិញ!

១ ព្រាប សុវត្ថិ៖ តារា​ចម្រៀង​រូប​នេះ​មាន​ឈ្មោះ​ដើម​ថា​ ស្នាយ តែ​ពេល​​បោះ​ជំហាន​​ទៅ​កាន់​វិថី​សិល្បៈ​លោក​បាន​ដាក់​ឈ្មោះ​ថា ព្រាប សុវត្ថិ។ ការ​ដាក់​ឈ្មោះ​ថា​ ស្នាយ​នេះ​ ដោយសារ​តែ​ក្នុង​ឆ្នាំ​ ១៩៧៥ នា​របប​កម្ពុជា​ប្រជាធិបតេយ្យ (របប​ប៉ុល​ពត) លោក​កើត​ក្រោម​ដើម​ ស្នាយ​ នា​ស្រុក​សង្កែ​ខេត្ត​ បាត់​ដំបង ទើប​ម្ដាយ​របស់​លោក​ដាក់​ឈ្មោះ​ថា ស្នាយ ​​ដូច្នេះ។

​​អាន​ហើយ​ពិត​ជា​គួរ​​ឱ្យ​ចង់​​សើច! ឈ្មោះ​ដើម និង​ ឈ្មោះ​ក្នុង​សិល្បៈ​​តារា​ល្បីៗ​​

២ ខេមរៈ សិរីមន្ត៖ មុន​ចូល​សិល្បៈ​លោក​មាន​ឈ្មោះ​ដើម​ហៅ​​ថា ខែម ប៊ុន​ថៃ តែ​ពេល​ក្លាយ​ជា​តារា​ចម្រៀង​លោក​ប្ដូរ​ឈ្មោះ​ទៅ​ជា ខេមរៈ សិរីមន្ត វិញ។​

 អានអត្ថបទ៖ សិរីមន្ត លេង​ស្ទីល​ដោះ​អាវ​ត្រដាង​ស្លាប​​រាំ​ឡូយ​អស់​ស្ទះ​ក្នុង​បទ “កុម្ម៉ង់​ដូ​ស្មោះ​ស្នេហ៍

​​អាន​ហើយ​ពិត​ជា​គួរ​​ឱ្យ​ចង់​​សើច! ឈ្មោះ​ដើម និង​ ឈ្មោះ​ក្នុង​សិល្បៈ​​តារា​ល្បីៗ​​

៣ លោក ឆាយ វីរៈយុទ្ធ៖ ឈ្មោះ​ដើម​គឺ ឆាយ ចាន់​ឆោម តែ​ពេល​ឡើង​ប្រឡង​លោក​ដាក់​ឈ្មោះ​ថា​​ ប្រុក ឆោម ហើយ​នៅ​ពេល​ក្លាយ​ជា​តារា​ចម្រៀង​លោក​បាន​​ប្ដូរ​ឈ្មោះ​​ទៅ​ជា​ ឆាយ វីរៈយុទ្ធ វិញ។

​​អាន​ហើយ​ពិត​ជា​គួរ​​ឱ្យ​ចង់​​សើច! ឈ្មោះ​ដើម និង​ ឈ្មោះ​ក្នុង​សិល្បៈ​​តារា​ល្បីៗ​​

៤ លោក អេឡិច ច័ន្ទត្រា៖  មុន​ចូល​សិល្បៈ​មាន​ឈ្មោះ លឹម ប៉ោស្រុន ពេល​ចូល​សិល្បៈ អេឡិច ច័ន្ទត្រា។

​​អាន​ហើយ​ពិត​ជា​គួរ​​ឱ្យ​ចង់​​សើច! ឈ្មោះ​ដើម និង​ ឈ្មោះ​ក្នុង​សិល្បៈ​​តារា​ល្បីៗ​​

៥ នាយ ពែកមី៖ មុន​ចូល​សិល្បៈ​មាន​ឈ្មោះ ចែម ចាន់​តារា តែ​ពេល​បោះ​ជំហាន​ចូល​សិល្បៈ​មាន​ឈ្មោះ ពែក​មី។

​​អាន​ហើយ​ពិត​ជា​គួរ​​ឱ្យ​ចង់​​សើច! ឈ្មោះ​ដើម និង​ ឈ្មោះ​ក្នុង​សិល្បៈ​​តារា​ល្បីៗ​​

៦ លោក ឆន សុវណ្ណរាជ៖ មុន​ប្រឡូក​សិល្បៈ​ឈ្មោះ ឆន សុវណ្ណរ៉ា តែ​ពេល​បោះ​ជំហាន​ចូល​សិល្បៈ ឆន សុវណ្ណរាជ។

 អានអត្ថបទ៖ មើល​មុខ​មាន​តារា​សំណព្វចិត្ត​អ្នក​អត់ ​ល្បី​​ខាង​​ប្ដូរ​ផលិតកម្ម​ច្រៀង?

​​អាន​ហើយ​ពិត​ជា​គួរ​​ឱ្យ​ចង់​​សើច! ឈ្មោះ​ដើម និង​ ឈ្មោះ​ក្នុង​សិល្បៈ​​តារា​ល្បីៗ​​

៧ នីកូ៖ មុន​ចូល​សិល្បៈ​មាន​ឈ្មោះ ណុប សម្បត្តិ​ពុទ្ធិ តែ​ក្រោយ​ប្រឡូក​ចូល​វិស័យ​សិល្បៈ​​មាន​ឈ្មោះ នីកូ។

​​អាន​ហើយ​ពិត​ជា​គួរ​​ឱ្យ​ចង់​​សើច! ឈ្មោះ​ដើម និង​ ឈ្មោះ​ក្នុង​សិល្បៈ​​តារា​ល្បីៗ​​

អ្នក​នាង ខ្ញុង៖ មុន​ចូល​សិល្បៈ​ឈ្មោះ ស្រេង សុកាន់ដា ពេល​ឈាន​ចាប់​អាជីព​ជា​អ្នក​សិល្បៈ​ឈ្មោះ ខ្ញុង។

​​អាន​ហើយ​ពិត​ជា​គួរ​​ឱ្យ​ចង់​​សើច! ឈ្មោះ​ដើម និង​ ឈ្មោះ​ក្នុង​សិល្បៈ​​តារា​ល្បីៗ​​

៩ លោក អាន គុណកូឡា៖ មុន​ឈាន​ចាប់​​អាជីព​ជា​អ្នក​សិល្បៈ អាន​ គុណ​បញ្ញា ពេល​ចូល​សិល្បៈ អាន គុណកូឡា។

​​អាន​ហើយ​ពិត​ជា​គួរ​​ឱ្យ​ចង់​​សើច! ឈ្មោះ​ដើម និង​ ឈ្មោះ​ក្នុង​សិល្បៈ​​តារា​ល្បីៗ​​

១០ ខេម៖ មុន​ប្រឡូក​ចូល​សិល្បៈ​មាន​ឈ្មោះ ប៉ុន សុណារិន តែ​ពេល​ចូល​សិល្បៈ​មាន​ឈ្មោះ ខេម។

​​អាន​ហើយ​ពិត​ជា​គួរ​​ឱ្យ​ចង់​​សើច! ឈ្មោះ​ដើម និង​ ឈ្មោះ​ក្នុង​សិល្បៈ​​តារា​ល្បីៗ​​

១១ កញ្ញា ពេជ្រ សោភា៖ មុន​ចូល​សិល្បៈ​​នាង​មាន​ឈ្មោះ​ដើម​ហៅ​ថា ស៊ូ សោភា ពេល​ចូល​សិល្បៈ​ ពេជ្រ សោភា។

​​អាន​ហើយ​ពិត​ជា​គួរ​​ឱ្យ​ចង់​​សើច! ឈ្មោះ​ដើម និង​ ឈ្មោះ​ក្នុង​សិល្បៈ​​តារា​ល្បីៗ​​

១២ កញ្ញា ជីជី៖ មុន​ចូល​សិល្បៈ​មាន​ឈ្មោះ ហេង ពេជ្រ​សូលីដា តែ​ពេល​បោះ​ជំហាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​​​ឈ្មោះ ជីជី។

​​អាន​ហើយ​ពិត​ជា​គួរ​​ឱ្យ​ចង់​​សើច! ឈ្មោះ​ដើម និង​ ឈ្មោះ​ក្នុង​សិល្បៈ​​តារា​ល្បីៗ​​

១៣ លោក ករុណា ពេជ្រ៖ មុន​ចូល​សិល្បៈ​មាន​ឈ្មោះ ម៉ុក ករុណា ពេល​ចូល​សិល្បៈ​ឈ្មោះ ករុណា ពេជ្រ។

​​អាន​ហើយ​ពិត​ជា​គួរ​​ឱ្យ​ចង់​​សើច! ឈ្មោះ​ដើម និង​ ឈ្មោះ​ក្នុង​សិល្បៈ​​តារា​ល្បីៗ​​

១៤ កញ្ញា ប៊ីរ៉យ៉ា៖ មុន​ឈាន​ចាប់​អាជីព​ជា​អ្នក​សិល្បៈ តាំង គីម​ចាំ ពេល​ចូល​សិល្បៈ ប៊ីរីយ៉ា។

​​អាន​ហើយ​ពិត​ជា​គួរ​​ឱ្យ​ចង់​​សើច! ឈ្មោះ​ដើម និង​ ឈ្មោះ​ក្នុង​សិល្បៈ​​តារា​ល្បីៗ​​

១៥ អ្នក​នាង គ្រត៖ មុន​ចូល​សិល្បៈ​ឈ្មោះ អុន សុភឿន ពេល​ចូល​សិល្បៈ​មាន​ឈ្មោះ គ្រត។

​​អាន​ហើយ​ពិត​ជា​គួរ​​ឱ្យ​ចង់​​សើច! ឈ្មោះ​ដើម និង​ ឈ្មោះ​ក្នុង​សិល្បៈ​​តារា​ល្បីៗ​​

១៦ នាយ ក្រូច៖ មុន​ចូល​សិល្បៈ​មាន​ឈ្មោះ សេន សុប៊ុន ពេល​ចូល​សិល្បៈ​មាន​ឈ្មោះ នាយ ក្រូច។

​​អាន​ហើយ​ពិត​ជា​គួរ​​ឱ្យ​ចង់​​សើច! ឈ្មោះ​ដើម និង​ ឈ្មោះ​ក្នុង​សិល្បៈ​​តារា​ល្បីៗ​​

១៧ លោក មង្គល ទីណា៖ មុន​ចូល​សិល្បៈ​មាន​ឈ្មោះ ថន ចាន់​មិថុនា តែ​ពេល​ចូល​សិល្បៈ​មាន​ឈ្មោះ មង្គល ទីណា។

​​អាន​ហើយ​ពិត​ជា​គួរ​​ឱ្យ​ចង់​​សើច! ឈ្មោះ​ដើម និង​ ឈ្មោះ​ក្នុង​សិល្បៈ​​តារា​ល្បីៗ​​

១៨ លោក ជា សុវណ្ណនរាហ៍៖ មុន​ចូល​សិល្បៈ​មាន​ឈ្មោះ ជា កែវ​សុវណ្ណ ពេល​ចូល​សិល្បៈ​មាន​ឈ្មោះ ជា សុវណ្ណនរាហ៍។

​​អាន​ហើយ​ពិត​ជា​គួរ​​ឱ្យ​ចង់​​សើច! ឈ្មោះ​ដើម និង​ ឈ្មោះ​ក្នុង​សិល្បៈ​​តារា​ល្បីៗ​​

១៩ លោក យូ ឌី​ស្កូ៖ មុន​ចូល​សិល្បៈ​មាន​ឈ្មោះ យូ ណេស្កូ ពេល​ចូល​សិល្បៈ​មាន​ឈ្មោះ យូ ឌីស្កូ។

​​អាន​ហើយ​ពិត​ជា​គួរ​​ឱ្យ​ចង់​​សើច! ឈ្មោះ​ដើម និង​ ឈ្មោះ​ក្នុង​សិល្បៈ​​តារា​ល្បីៗ​​

២០ លោក អេនឌី៖ មុន​ចូល​សិល្បៈ​មាន​ឈ្មោះ លាវ ពិសិដ្ឋ តែ​ពេល​បោះ​ជំហាន​ប្រឡូក​ក្នុង​សិល្បៈ​ដាក់​ឈ្មោះ អេនឌី។

​​អាន​ហើយ​ពិត​ជា​គួរ​​ឱ្យ​ចង់​​សើច! ឈ្មោះ​ដើម និង​ ឈ្មោះ​ក្នុង​សិល្បៈ​​តារា​ល្បីៗ​​

នេះ​គ្រាន់​តែ​ជា​បញ្ជី​ឈ្មោះ​តារា​មួយ​ចំនួន​តូច​ដែល​បាន​ប្ដូរ​ឈ្មោះ​ និង​វង្ស​ត្រកូល​មុន និង​ក្រោយ​ប្រឡូក​ចូល​សិល្បៈ​តែ​ប៉ុណ្ណោះ នៅ​តែ​មាន​តារា​ជា​ច្រើន​ទៀត​បាន​ប្ដូរ​ឈ្មោះ​របស់​ពួកគេ​ក្នុង​ន័យ​ទាក់ទាញ ​ប្រជាប្រិយភាព​ពី​មហាជន៕

អត្ថបទ៖ អ៊ីង សុឡា