ជនជាតិ​វៀតណាម​ម្នាក់ លោត​ពីលើ​សណ្ឋាគារ​ប៉ា​ស៊ី​ហ្វិ​ច របួសធ្ងន់​

ភ្នំពេញ:  ជនជាតិ​វៀតណាម​ម្នាក់ បាន​លោត​សម្លាប់ខ្លួន ពីលើ​សណ្ឋាគារ ប៉ា​ស៊ី​ហ្វិ​ច បណ្ដាលឲ្យ​សន្លប់ ស្ដូកស្ដឹង បែកក្បាល​ហូរឈាម រងរបួស​ធ្ងន់ធ្ងរ ។​

​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៥​នេះ ស្ថិតនៅ​ចំណុចផ្លូវ​លេខ​១៥៤ កែង​នឹង​ផ្លូវ​មុនី​វង្ស ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌ​​ដូនពេញ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនជាតិ​វៀតណាម​នោះ បានមក​ស្នាក់នៅ ក្នុង​បន្ទប់លេខ​២០៥ ជាន់​ទី​២ នៃ​សណ្ឋាគារ ប៉ា​ស៊ី​ហ្វិ​ច ដោយមាន​មិត្តភក្តិ​ពីរ​នាក់​ទៀតក្នុងនោះ​មាន​ស្រី​ម្នាក់ ហើយ​ទើប​មក​ស្នាក់នៅ បានតែ​១​យប់​ប៉ុណ្ណោះ​។

ក្រោយពីកើតហេតុ​ភ្លាម ជនរងគ្រោះ​ត្រូវ សមត្ថកិច្ច​ទាក់ទង​រថយន្ត​សាមុយ​​មក​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

​តែ​គេ​មិនទាន់​ដឹងថា ករណី​លោត​សម្លាប់ខ្លួន ឬ​ជា​អំពើ​មនុស្សឃាត​នោះទេ ក្រោយកើតហេតុ សមត្ថកិច្ច បាន​នាំ​មិត្ត​ភ័​ក្រ​របស់​ជនរងគ្រោះ ទៅ​សួរ​នាំនៅអធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​រក​មូលហេតុ​ពិតប្រាកដ ។​

សមត្ថកិច្ច​បន្តទៀតថា ជនរងគ្រោះ​បាន​ចូលមក​ស្រុក​ខ្មែរ​តាម​ច្រក​បាវិត ដើម្បី​ស្វែងរកការងារ​ធ្វើ ជាមួយនិង​មិត្ត​ភ័​ក្រ ក៏ប៉ុន្តែ​មិនមាន​លិខិតឆ្លងដែន​កាន់​លិខិតឆ្លងដែន​នោះទេ ម្យ៉ាងវិញទៀត​ទំនងជា​គ្មាន​លុយកាក់ ជាប់​ខ្លួន​ផង​ ទើបសម្រេចចិត្ត​លោត​សម្លាប់ខ្លួន ​ពីលើ​បន្ទប់​សណ្ឋាគារ យីហោ ប៉ាស៊ីហ្វិក ជាន់​ទី២បំណង​ធ្វើអត្តឃាត​ខ្លួនឯង តែ​ទោះជា​យ៉ាងណា​ជុំវិញ​ករណីនេះ​មិនទាន់ មានប្រភព​ណាមួយ បញ្ជាក់ថា ជនរងគ្រោះ​លោត​សម្លាប់​ដោយ​ខ្លួនឯង ឬក​ជា​អំពើមនុស្សឃាដ​នោះទេ ៕R

ជនជាតិ​វៀតណាម​ម្នាក់ លោត​ពីលើ​សណ្ឋាគារ​ប៉ា​ស៊ី​ហ្វិ​ច របួសធ្ងន់​

ជនជាតិ​វៀតណាម​ម្នាក់ លោត​ពីលើ​សណ្ឋាគារ​ប៉ា​ស៊ី​ហ្វិ​ច របួសធ្ងន់​