ជនសង្ស័យ​មួយក្រុម កាប់​ប្លន់​ម៉ូតូ​ពី​អ្នករត់ម៉ូតូឌុប តែ​សមត្ថកិច្ច​ព្យាយាម​លាក់បាំង​

ភ្នំពេញ: បុរស​ម្នាក់​ជា​អ្នករត់ម៉ូតូឌុប ត្រូវបាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៣​នាក់ ធ្វើជា​ជិៈម៉ូតូឌុប​ពេលមកដល់​ចំណុច​ផ្លូវ​ស្ងាត់ បាន​យក​ដា​វសា​ម៉ូ​រៃ​កាប់​ប្លន់​យក​ម៉ូតូបានសម្រេច ប៉ុន្តែ​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​ទំពូង​ទី​១ ព្យាយាម​លាក់បាំង​ជាមួយ​អ្នកសារព័ត៌មាន​។​

​ហេតុការណ៍​កាប់​ប្លន់​យក​ម៉ូតូ​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥០នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៥​នៅ​ចំណុច​មុខផ្ទះ​សំណាក់​មានជ័យ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន​។​

​ពាក់ព័ន្ធ​ទៅនឹង​ករណី​ប្រើ​ដាវ​សា​ម៉ូ​រៃ​កាប់​ប្លន់​យក​ម៉ូតូ​ខាងលើនេះ គឺ​សមត្ថកិច្ច​ប៉ុស្តិ៍ទួល​ទំពូង​ទី​១ មិនបាន​សហការ​ជាមួយ​អ្នក​សារពត៌មាន​នោះទេ ពោលគឺ​នៅពេលអ្នក​សារពត៌មាន​ទៅដល់​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សួរនាំ​ព័ត៌មាន​ពី​ជនរងគ្រោះ ប៉ុន្តែបែរជា​មានការ​រារាំង​ពី​សំណាក់​សមត្ថកិច្ច និង​បាន​នាំ​ជនរងគ្រោះ​ទៅ​សួរ​​នាំ​នៅក្នុង​បន្ទប់​ដោយ​បិទទ្វារ ព្រោះ​មិន​ចង់​ឲ្យ​អ្នកកាសែត​ថតរូប​។​

​ប៉ុន្តែ​មាន​ប្រភពព័ត៌មាន​ពី​អ្នក​ដែល​ត្រូវបាន​ជនរងគ្រោះ​រត់​មក និង​បាន​ស្រែក​ឲ្យ​ជួយខ្លួន​នោះ បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​បាន​ឌុប​ជនសង្ស័យ​២​នាក់ ពី​ម្តុំ​ពេទ្យលោកសង្ឃ ពេល​មក​ចំណុចកើតហេតុ​ដែលជា​ក​ន្លែ​ង​ស្ងាត់​ក៏មាន​ជនសង្ស័យម្នាក់ រត់ចេញ​មកពី​ក្នុងព្រៃ​កាន់​ដាវ​សា​ម៉ូ​រៃ កាប់​មកលើ​ជនរងគ្រោះ ហើយពេលនោះ​ជនរងគ្រោះ​បាន​ផ្តួល​ម៉ូតូ ដើម្បី​រត់​អោយគេ​ជួយ ហើយក៏​ត្រូវ​ពួកគេយកទៅ​បាត់​៕N​