បុរស​ម្នាក់ តូចចិត្ត​ប្រពន្ធ​សុំ​លែង ចងក​សម្លាប់ខ្លួន​

ព្រៃវែង: បុរស​ម្នា​ក់បាន តូចចិត្ត​និង​ប្រពន្ធ​សុំ​លែង គិត​ខ្លី​សម្រេចចិត្ត ចងក ធ្វើអត្តឃាតសម្លាប់ខ្លួន​នៅក្នុង​បន្ទប់ដេក​លើផ្ទះ ។

ហេតុ​ការ​ការណ៍​នេះ​ត្រូវបាន​​គេ​ប្រទះឃើញ​នៅ​ព្រឹក ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ ឈ្មោះ ទ្រី ប៉ូ​ក ភេទ​ប្រុស អាយុ​៤៩ ឆ្នាំ នៅ​ក្រសាំង​ឃុំ​ច្រេស ស្រុក​មេសាងខេត្តព្រៃវែង​។​

​សមត្ថកិច្ច​ស្រុក​មេសាង បាន​ឲ្យ​ដឹងថា បុរស​ដែល​បាន​ចងក​សម្លាប់ខ្លួន​មានឈ្មោះ ប៉ូ​កសង្ហា ភេទ​ប្រុស​អាយុ ៣០​ឆ្នាំ នៅ​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​។​

​សមត្ថកិច្ច​បាន​បន្តថា ជនរងគ្រោះ​បាន​ចងក​សម្លាប់​ខ្លួនឯង​នៅក្នុង​បន្ទប់ដេក​លើផ្ទះចង​ដោយ​ខ្សែ​រលី​ឡុង​ពណ៌ ស ភ្ជាប់​ទៅនឹង​ន​នូ​ត​ផ្ទះ ។

មូល​ហេ​ត​ដោយ​​សារ​ប្រពន្ធ​សុំ​លែង ។ ក្រោយ​កើតហេតុ​សម​កិច្ច​បាន​ទៅដល់កន្លែងកើតហេតុ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចមក សព​ត្រូវបាន​ប្រគល់ជូនក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕R