ស្លាប់​៦​របួសធ្ងន់​និង​ស្រាល​១៨​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​៧​តុលា​

ភ្នំពេញ: គ្រោះថ្នាក់​ថ្ងៃទី​៧​តុលា ឆ្នាំ​២០១៥ ស្លាប់​៦​នាក់​(​ប្រុស​) និង​អ្នករបួសធ្ងន់​៩​នាក់​(​ប្រុស​)និង​របួសស្រាល​៩​នាក់​(​ស្រី​ម្នាក់​)​នៅ​ទូទាំងប្រទេស​ចំនួន​៩​លើក យប់​៤​លើក ។ នេះបើតាម​របាយការណ៍​រប​ស់​ប៉ូលិស​។​

​របាយការណ៍​របស់​ប៉ូលិស បាន​ឲ្យ​ដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៩​លើក​នេះបាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៧​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១១​គ្រឿងរថយន្ត​ធុន​តូច ៤​គ្រឿង រថយន្ត​ធុន​ធំ​១​គ្រឿង​និង​កង់ ១​គ្រឿង ។​

​របាយការណ៍​ដដែល​បាន​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមានល្មើស​ល្បឿន ៤​លើក មិន​គោរព​សិទ្ធ លើក មិន​ប្រកាន់​ស្តាំ ១​លើក​ប្រជែងគ្រោះថ្នាក់ ១​លើក កត្តា​យានយន្ត ១​លើក និង​ស្រវឹង ១​លើក ក្នុងនោះ​អ្នក​មិនពាក់មួក​ពេល​គ្រោះថ្នាក់​មាន ១១​នាក់​(​យប់​៣​នាក់​) ។​

​ក្នុងនោះ​រថយន្ត​ពិន័យ​សរុប​ចំនួន ៧២៥​គ្រឿង (​រថយន្ត​ធំ ២០៦​គ្រឿង​) ស្មើ​និង ៧២៥ករណី​ល្មើស​ក្រដាស​ស្នាម​មាន​៥០៣ គ្រឿង ស្មើនឹង​៥០៣​ករណី​។ ចំពោះ​ករណីល្មើស​បច្ចេកទេស​២២២ គ្រឿង​ស្មើនឹង ២២២​ករណី ដោយឡែក​ម៉ូតូ​ត្រូវបានពិន័យ​សរុប​ចំនួន​១.២៦០ គ្រឿង​៕R​