កាន់តែមានសមត្ថភាពខ្ពស់ជាមួយនឹងស្មាតហ្វូន Microsoft Lumia 950 XL

កាន់តែមានសមត្ថភាពខ្ពស់ជាមួយនឹងស្មាតហ្វូន Microsoft Lumia 950 XL

Microsoft Lumia 950 XL មានរូបរាងសឹងតែដូចគ្នាទៅនឹង Lumia 950 ដែរ ស្តើង រឹងមាំ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Window 10 តែអេក្រង់របស់វាមានទំហំ 5.7 អ៊ីង ធំជាងអេក្រង់ Lumia 950 ប្រើប្រាស់អេក្រង់ប្រភេទ Quad-HD ដូចគ្នា ដែលអាចមើលរូបភាព វីដេអូ បានយ៉ាងច្បាស់ល្អ ពេញភ្នែក ។ Lumia 950 XL នាំមកនូវកាមេរ៉ាក្រោយទំហំ 20 មេកាភិចសែល អមដោយ RGB LED Flash បីគ្រាប់ជាប់គ្នា ដូច Lumia 950 ដែរ គឺអាចថតរូបបានយ៉ាងច្បាស់ល្អ និងមានទំហំធំ ទោះជានៅទីងងឹតក៏ដោយ រីឯកាមេរ៉ាមុខវិញគឺ 5 មេកាភិចសែល ។ Lumia 950 XL មានមេម៉ូរីម៉ាស៊ីន 32 ជីកាបៃ ប្រើស៊ីភីយូប្រភេទ Quard-core រ៉េមទំហំ 3GB អាចដោនឡូត Game កម្មវិធីផ្សេងៗ បានយ៉ាងលឿន ព្រមទាំងអាចលែង Game ធំៗ បើកកម្មវិធី និងប្រើប្រាស់អ៊ីនធឺណេត ដោយរលូនផងដែរ ។ ចំពោះថាមពលថ្មរបស់វាវិញ មានទំហំ 3340 មីលីអំពែ ប្រើបានយូរជាង Lumia 950 ហើយបានបំពាក់នូវបច្ចេកវិទ្យា Quick Charge ដូចគ្នា អាចអោយយើងសាកថ្មបាន 50 ភាគរយ ដោយប្រើរយៈពេលត្រឹមតែ 30នាទី ។ បន្ថែមពីនេះ Lumia 950 XL មានមុខងារថ្មីដូច Lumia 950 ដែរគឺ មុខងារ Glance ដែលវានឹងធ្វើការបង្ហាញដោយស្វ័យប្រវត្តិ នៅពេលដែលយើងដកវាចេញពីហោប៉ៅ និង ​មុខងារផ្ទៀងផ្ទាត់​អត្តសញ្ញាណតាមរយៈ Windows Hello ដោយ​ប្រើប្រាស់​នូវ​ឧបករណ៍​ស្កេន​ប្រស្រីភ្នែក (iris scanner) ដែល​វា​នឹង​ធ្វើការ​ដោះសោរ​ទូរស័ព្ទ​របស់​យើងដោយ​ស្វ័យប្រវត្តិ​ នៅពេល​ដែល​អ្នកសំលឹង​ទៅ​រក​វា ។ Lumia 540 ក៏មានពីរព៌ណសំរាប់ជ្រើសរើសគឺ ព៌ណស និងព៌ណខ្មៅ ។
ឥឡូវនេះយើងខ្ញុំនឹងបង្ហាញលក្ខណៈសម្បត្តិរបស់ Microsoft Lumia 950 XL ដែលមានដូចខាងក្រោម៖

-គាំទ្រ : GSM / HSPA / LTE
-អេក្រង់ : 5.7 inches
-បន្ទះឈីប : Qualcomm MSM8994 Snapdragon 810
-CPU : Quad-core 1.5 GHz Cortex-A53 & Quad-core 2 GHz Cortex-A57
-RAM : 3 GB
-Memory ខាងក្នុង : 32 GB
-Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ 200 GB
-កាមេរ៉ាក្រោយ : 20 MP (4992 x 3744 pixels) triple-LED RGB flash
-កាមេរ៉ាមុខ : 5 MP
-ថាមពលថ្ម : 3340 mAh
-ប្រព័ន្ធប្រតិបត្តិការ : Microsoft Window 10
-ពណ៌ : Black, White

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus កាន់តែមានសមត្ថភាពខ្ពស់ជាមួយនឹងស្មាតហ្វូន Microsoft Lumia 950 XL
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com កាន់តែមានសមត្ថភាពខ្ពស់ជាមួយនឹងស្មាតហ្វូន Microsoft Lumia 950 XL

ចុះថ្ងៃទី 07 ខែតុលា ឆ្នាំ 2015 ម៉ោង 03:40 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

a

កាន់តែមានសមត្ថភាពខ្ពស់ជាមួយនឹងស្មាតហ្វូន Microsoft Lumia 950 XL
កាន់តែមានសមត្ថភាពខ្ពស់ជាមួយនឹងស្មាតហ្វូន Microsoft Lumia 950 XL