លោក កាន់ ម៉ន ជំរុញឲ្យថ្នាក់ ដឹកនាំ តាមនាយកដ្ឋាន ចំណុះ ត្រូវដំឡើងឋានៈ មន្ត្រីរបស់ខ្លួន ប្រកបដោយ តម្លាភាព

ភ្នំពេញ៖ លោក កាន់ ម៉ន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវបាន បានស្នើដល់ មន្ត្រីក្រោមចំណុះក្រសួងទាំងអស់ មិនត្រូវចាត់ចែងដក-ដាក់មន្រ្តីស្រេចតែចិត្ត ឬចាត់ចែងការងារមិន បានពិភាក្សាពីថ្នាក់ដឹកនាំ ឬប្រើប្រាស់មន្ត្រីប្រកាន់បក្សពួកនោះទេ។ ការស្នើបែបនេះ ធ្វើឡើងក្នុងសិក្ខា សាលា ស្តីពីការងាររដ្ឋបាលហិរញ្ញវត្ថុ និងផែនការនាព្រឹកថ្ងៃពុធនេះ នាទីស្តីការក្រសួងការងារ។

លោករដ្ឋលេខាធិការបានណែនាំពីកិច្ចការរដ្ឋបាល ដូចជាការឡើងថ្នាក់របស់មន្ត្រីគឺប្រព្រឹត្តទៅបាន តាមវេនជ្រើសរើស ឬក៏តាមវេនអតីតភាពការងារ ដោយត្រូវមានរយៈពេលចាប់ពី២ឆ្នាំដល់បីឆ្នាំ ដោយ គិតត្រឹមថ្ងៃទី១៣ខែមេសានៃឆ្នាំនីមួយៗ ប្រធានអង្គភាពត្រូវធ្វើសំណើសុំឡើងថ្នាក់មន្តី្រ ក្រោមឱវាទ របស់ខ្លួនមកថ្នាក់ដឹកនាំក្រសួង។

លោកបានសង្កត់ធ្ងន់ថា កន្លងមកមានថ្នាក់ដឹកនាំអង្គភាព មួយចំនួនមិនបានគោរពតាមនីតិវិធីនោះទេ ដោយមានករណីខ្លះ រំលងឆ្នាំ រំលង់ស័ក្តិ ពិសេសប្រកាន់បក្សពួកជាដើម។ លោកបញ្ជាក់ថាចាប់ពីពេល នេះទៅថ្នាក់ដឹកនាំតាមអង្គភាពមិនត្រូវ ប្រព្រឹត្តដូច្នេះដាច់ខាត់។

លោកបានលើកឡើងថា សិក្ខាសាលានាពេលនេះ ពិតជាមានសារសំខាន់ណាស់ ពីព្រោះវាជាជំនាញ ដ៏ចាំបាច់ ដែលមិនអាចខ្វះបាននៅតាមបណ្តាអង្គភាពនីមួយៗ។ លោកថាជាការពិតការងាររដ្ឋបាល ផែនការ និងហិរញ្ញវត្ថុពេលខ្លះឃើញថាជាការងារសាមញ្ញងាយចាត់ការ ប៉ុន្តែបើពិចារណាឲ្យបានស៊ី ជម្រៅការងារស្មុគ្រស្មាញ ហើយទាមទារនូវការអំណត់ និងជំនាញប្រកបដោយបទពិសោធន៍ខ្ពស់។

លោកក៏បានជម្រុញដល់សិក្ខាកម្ម ដែលជាមន្ត្រីរាជការចំណុះក្រសួងការងារទាំង អស់ត្រូវយកចិត្តទុក ដាក់ ក្នុងស្តាប់គ្រូឧទ្ទេស និងអ្នកជំនាញ ដើម្បីយកចំណេះដឹងទាំងនេះទៅអនុវត្តក្នុងអង្គភាពវិញ ប្រកប ដោយការទទួលខុសត្រូវខ្ពស់៕

លោក កាន់ ម៉ន ជំរុញឲ្យថ្នាក់ ដឹកនាំ តាមនាយកដ្ឋាន ចំណុះ ត្រូវដំឡើងឋានៈ មន្ត្រីរបស់ខ្លួន ប្រកបដោយ តម្លាភាព