អាងខ្នងបង្អែកធំ សង់ផ្ទះរំលោភ ចូលដីអ្នកជិតខាងហើយ ឲ្យតម្លៃដីការក្សាការពាររបស់តុលាការ ស្មើក្រដាស ជូតមាត់..!

ភ្នំពេញ ៖ ម្ចាស់ផ្ទះល្វែងមួយកន្លែង ទំនងអាងទឹកប្រាក់ អាងខ្នងបង្អែកធំ បានជួសជុស និងសាងសង់ផ្ទះរបស់ខ្លួន បន្ថែម បំពានទៅលើដីកម្មសិទ្ធិជាប់ព្រំ របស់អ្នកដទៃហើយ ប្រឆាំងទៅនឹងដីការក្សាការពារ របស់តុលាការដែល ហាមឃាត់មិនឲ្យធ្វើការសាងសង់ ហើយបន្តសាងសង់ទាំងបំពាន ដោយគ្មានខ្លាចញញើតច្បាប់អ្វីឡើយ បើទោះ បច្ចុប្បន្នគេនាំគ្នាគោរពច្បាប់គ្រប់ៗគ្នា អស់ទៅហើយក៏ដោយ ។

តាមការអះអាងរបស់លោក ឈុន តិច ជាភាគីម្ចាស់ផ្ទះរងគ្រោះបានឲ្យដឹងថា ភាគីបង្កដែលធ្វើការសាងសង់ និង ជួសជុលផ្ទះរំលោភបំពានមកដីកម្មសិទ្ធិរបស់លោកនេះ ប្ដីមាន ឈ្មោះតាំង សុខទ្រី ប្រពន្ធឈ្មោះមាស គឹមលៀង មានទីលំនៅផ្ទះលេខ ៤១ ផ្លូវលេខ ៥៥ ភូមិ៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដែលជាផ្ទះទិញតពីម្ចាស់មុន ។ ចំណែកផ្ទះរបស់លោកមានលេខ ៣៨ BEo ផ្លូវលេខ៥៥ក្រុម៥សង្កាត់ចតុមុខខណ្ឌដូនពេញគឺជាប់ព្រំគ្នា។

លោក ឈុន តិច បានឲ្យដឹងបន្តថា ផ្ទះរបស់លោកគឺធ្វើការសាងសង់មុន ដោយ មានទុកគម្លាតពីព្រំប្រមាណជិត ១ម៉ែត្រ ហើយមានធ្វើរបងថ្មឯកជនរឹងមាំផងដែរ ។ ដោយឡែកម្ចាស់កម្មសិទ្ធិជាប់ព្រំ ដែលកំពុងមានទំនាស់នេះ កាលម្ចាស់មុនពេលគេសាងសង់ផ្ទះ ក៏មានធ្វើរបងឯកជនហើយសាងសង់ផ្ទះទុកគម្លាតពីព្រំជិត១ម៉ែត្រ ដូចគ្នា ដោយមិនមានបញ្ហាអ្វីនោះឡើយ ។ ស្រាប់ក្រោយមកផ្ទះជាប់ព្រំខាងលើ ក៏មានការលក់ដូរតពីម្ចាស់មួយ ទៅម្ចាស់ មួយទៀត ។ លុះពេលមកដល់ម្ចាស់ឈ្មោះ មាស គឹមលៀង និងប្ដីឈ្មោះតាំង សុខទ្រី ស្រាប់ ឈ្មោះនេះបានធ្វើ ការជួសជុស និងសាងសង់ពង្រីកបន្ថែមដោយវាយរបងព្រំដីរបស់ខ្លួនចោល ហើយសាងសង់ពង្រីកមកជាប់របង ព្រំដីឯកជនរបស់លោក និងសាងសង់បន្តទៅលើ ហើយសាងសង់ពង្រីកវេរ៉ង់ដាជាន់ខាងលើ រំលោភចូលមកគ្រប ពីលើដីកម្មសិទ្ធិរបស់លោក ទោះជាលោកសំណូមពរ កុំឲ្យសាងសង់រំលោភ និងប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច សង្កាត់ ខណ្ឌឲ្យជួយដោះស្រាយយ៉ាងណាក៏ម្ចាស់ផ្ទះខាងលើ មិនស្ដាប់ និងមិនគោរពតាមដែរ ។ ឮ

ចុងក្រោយលោកបានដាក់ពាក្យបណ្ដឹង សុំដីការក្សាការពារទៅតុលាការ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ ហើយនៅថ្ងៃដដែល លោកចៅក្រម កែវ មុនី បានចេញដីការក្សាការពារលេខ ៣៧១<គ>ភ.ព.កា ហាមមិនឲ្យ ម្ចាស់ផ្ទះខាងលើ ធ្វើការសាសង់បន្តរង់ចាំចំណាត់ការរបស់តុលាការ ដោយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ មន្ត្រី សាលាខណ្ឌដូនពេញ បានចុះទៅអនុវត្តដីការក្សាការពារខាងលើនេះ តែភាគីចុងបណ្ដឹងមិនបានចូលរួមនោះទេ ដោយយកលេសថា រវល់ ហើយគណៈកម្មការអនុវត្តដីកាក៏បានបិទដីការក្សាការពារ នៅមាត់ទ្វារផ្ទះ ដែលម្ចាស់ សង់រំលោភទៅលើព្រំដី ដើមបណ្ដឹងផងដែរ តែក្រោយមកដីការក្សាការពារនោះ ត្រូវបានគេហែកចោលហើយ ផ្ទះរបស់ចុងបណ្ដឹងគេឃើញ បន្តសាងសង់រហូតមកដល់ពេលនេះ ស្ទើរតែរួចរាល់១០០ភាគរយទៅហើយ ដោយ គេមិនបានឃើញមន្ត្រីមានសមត្ថកិច្ចណាម្នាក់ ចុះទៅហាមឃាត់ និងទប់ស្កាត់នោះទេ ហាក់ដូចជាខ្លាច ឥទ្ធិពល ម្ចាស់ផ្ទះរំលោភបំពានច្បាប់ទៅវិញ ។

មេធាវីដើមបណ្ដឹងបានអះអាងថា បើទោះបីក្រោយតុលាការចេញដីការក្សាការពារ និងយកទៅអនុវត្តតាមនីតិវិធីរួច ហើយ ភាគីចុងបណ្ដឹងបានដាក់ពាក្យបណ្ដឹងតវ៉ា និងបណ្ដឹងសុំលុបដីការក្សាការពារ និងបណ្ដឹងសុំផ្អាកការអនុវត្ត ដីការរក្សាការពារក៏ដោយ តែតុលាការនៅមិនទាន់ចេញសាលក្រមសម្រេចយ៉ាងណានៅឡើយនោះទេ គឺដីការក្សា ការពារលេខ៣៧១ នៅតែមានប្រសិទ្ធិភាពដដែល តែភាគីចុងបណ្ដឹងនៅតែបំពានបន្តសាងសង់។

លោក ឈុន តិច ក្នុងនាមជាភាគីរងគ្រោះ ដោយសារតែភាគីម្ខាងទៀត រំលោភបំពានបានសំណូមពរសូមឲ្យថ្នាក់ ដឹកនាំជួយពិនិត្យមើលលើករណីរំលោភបំពានច្បាប់ខាងលើនេះផង និងសំណូមពរដល់អ្នកធំអ្នកមានអំណាច មួយចំនួនណានោះ ល្មមបញ្ឈប់នូវវប្បធម៌អន្តរាគមន៍ជួយមនុស្សខូចតទៅទៀតទៅ ។

ពាក់ព័ន្ធការចោទប្រកាន់ ពីភាគីលោក ឈុន តិចខាងលើ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥នេះមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល មិនអាចធ្វើការទាក់ទង សុំការបំភ្លឺពីភាគីលោកស្រី មាស គឹមលៀង បានឡើយ តែបើយោង តាមពាក្យបណ្ដឹង របស់អ្នកស្រីតាមរយៈមេធាវីប្ដឹងតវ៉ានឹងដីការក្សាការពារ បានអះអាងថា អ្នកស្រីមិនបានរំលោភ បំពានឬចូលទោក្នុងដីរបស់ភាគីលោកឈុន តិចនោះឡើយ គឺអ្នកស្រីធ្វើការជួសជុលផ្ទះ និងប្រក់ដំបូលផ្ទះនៅត្រឹម ដីរបស់ខ្លួនតែប៉ុណ្ណោះ ។

ដោយឡែកបើយោងតាមរបាយការណ៍ប្រជុំ របស់អាជ្ញាធរខណ្ឌដូនពេញ ស្ដីពីការសម្របសម្រួល ករណីជួសជុល និងសាងសង់បន្ថែមផ្ទះរបស់អ្នកស្រី មាស គឹមលៀង កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ វិញ លោកគួច ចំរើន អភិបាលខណ្ឌ និងជាប្រធានអង្គប្រជុំបានអះអាងថា សំណង់ខាងលើបានសុំច្បាប់ត្រឹមសាលាខណ្ឌ អាចសន្និ ដ្ឋានថា សំណង់ពុំទាន់មានច្បាប់ត្រឹមត្រូវនោះទេ ហើយបានណែនាំឲ្យម្ចាស់ផ្អាកការជួសជុល និងសាងសង់បន្ថែម ជាបណ្ដោះអាសន្ន រង់ចាំសុំច្បាប់អនុញ្ញាតពីមន្ទីរជំនាញត្រឹមត្រូវសិន តែម្ចាស់មិនគោរពតាមនោះទេ គឺបច្ចុប្បន្ននៅ តែបំពានសាងសង់ដដែល ទំនងអាងអំណាចទឹកលុយ និងខ្នងបង្អែកពីក្រោយខ្នងហើយមើលទៅ ៕

អាងខ្នងបង្អែកធំ សង់ផ្ទះរំលោភ ចូលដីអ្នកជិតខាងហើយ ឲ្យតម្លៃដីការក្សាការពាររបស់តុលាការ ស្មើក្រដាស ជូតមាត់..!

អាងខ្នងបង្អែកធំ សង់ផ្ទះរំលោភ ចូលដីអ្នកជិតខាងហើយ ឲ្យតម្លៃដីការក្សាការពាររបស់តុលាការ ស្មើក្រដាស ជូតមាត់..!

អាងខ្នងបង្អែកធំ សង់ផ្ទះរំលោភ ចូលដីអ្នកជិតខាងហើយ ឲ្យតម្លៃដីការក្សាការពាររបស់តុលាការ ស្មើក្រដាស ជូតមាត់..!

អាងខ្នងបង្អែកធំ សង់ផ្ទះរំលោភ ចូលដីអ្នកជិតខាងហើយ ឲ្យតម្លៃដីការក្សាការពាររបស់តុលាការ ស្មើក្រដាស ជូតមាត់..!

អាងខ្នងបង្អែកធំ សង់ផ្ទះរំលោភ ចូលដីអ្នកជិតខាងហើយ ឲ្យតម្លៃដីការក្សាការពាររបស់តុលាការ ស្មើក្រដាស ជូតមាត់..!