ត្រីមាសទី៣ ឆ្នាំ២០១៥ គយប្រមូលចំណូល បានជាង១ពាន់៥ រយប៊ីលានរៀល

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសថា នៅក្នុងត្រី មាសទី៣ ឆ្នាំ២០១៥នេះ បានប្រមូលចំណូលសរុបជាង១.៥៩៦ប៊ីលានរៀល មានកំណើន១៦,៦ភាគរយ បើប្រៀបធៀបរយៈ ពេលដូចគ្នានឹងត្រីមាសទី៣ឆ្នាំ២០១៤។

សេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ បានឲ្យដឹងថា នៅព្រឹក ថ្ងៃទី៧ តុលានេះ អគ្គនាយកដ្ឋានបានបើកកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំត្រីមាសទី៣ ក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច។

ក្នុងកិច្ចប្រជុំ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា បើគិតជារយៈ ពេល៩ខែវិញ ចំណូលប្រមូលដោយគយសរុបមានប្រមាណ៤.៦៤៩ប៊ីលានរៀល មានកំណើន៦៨២ ប៊ីលានរៀល ឬប្រមាណ១៧,២ភាគរយ ធៀបនឹងចំណូល៩ខែឆ្នាំ២០១៤។ លទ្ធផលចំណូលនេះ បើប្រៀបធៀបនឹងផែនការឆ្នាំ២០១៥ គឺមានកម្រិតប្រមាណ៨៨ភាគរយ។

លោក អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួល ខុសត្រូវនិងការលះបង់ របស់មន្រ្តីគយនិងរដ្ឋាករ គ្រប់រូប។

ព្រមជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តីក៏បានទទួលស្គាល់នូវបញ្ហាប្រឈមនានា ដែលជាកត្តាប៉ះពាល់ដល់ ប្រតិបត្តិការប្រមួលចំណូល និងបានលើកទឹកចិត្តឲ្យមន្រ្តីគយ និងរដ្ឋាករត្រូវខិតខំបន្ថែមទៀត សម្រាប់ការងារ ពេលខាងមុខ៕