តារា​ម៉ូដែល​អ៊ុយក្រែន ​​ព្រម​ថត​អាក្រាត​ ដើម្បី​ជួយ​ក្លិប​បាល់ទាត់​ក្នុង​តំបន់

តារា​ម៉ូដែល​អ៊ុយក្រែន ​​ព្រម​ថត​អាក្រាត​ ដើម្បី​ជួយ​ក្លិប​បាល់ទាត់​ក្នុង​តំបន់

តារា​ម៉ូដែល​​អ៊ុយក្រែន​ម្នាក់ ព្រម​សុខ​ចិត្ត​ថត​អាក្រាត​កាយ​ខាង​លើ​ ដើម្បី​​​​រៃអង្គាស​ប្រាក់​​ជួយ​ស្រោច​ស្រង់ក្លិប​បាល់ទាត់​​នៅ​តំបន់​របស់​នាង ដែល​កំពុង​តែ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ។

 

តារា​ម៉ូដែល​អ៊ុយក្រែន ​​ព្រម​ថត​អាក្រាត​ ដើម្បី​ជួយ​ក្លិប​បាល់ទាត់​ក្នុង​តំបន់

 

​Angelina Petrova ​បាន​ថត​រូប​សិច​ស៊ី ​និង​ថត​អាក្រាត​មួយ​កំណាត់​ខ្លួន​ខាង​លើ ​នៅ​កីឡដ្ឋាន ដើម្បី​រៃ​អង្គាស​ប្រាក់​ជួយ​ដល់​ក្លិប​បាល់ទាត់​ FC Metalurh Zaporizhya ​ដែល​កំពុង​តែ​ជួប​វិបត្តិ​ហិរញ្ញ​វត្ថុ​យ៉ាង​ធ្ងន់ធ្ងរ។ FC Metalurh​ មាន​មូលដ្ឋាន​នៅ​ទីក្រុង​​ Zaporizhia ​ភាគ​អាគ្នេយ៍ នៃ​ប្រទេស​អ៊ុយក្រែន ​ហើយ​តំបន់​នេះ ក៏​ជា​​ទី​កន្លែង​ ដែល​​កញ្ញា​ Petrova រស់​នៅ​ផង​ដែរ។​

 

រាល់​រូប​ថត​របស់​តារា​​ម៉ូដែល ដ៏​ស្រស់​ស្អាត​នេះ ​នឹង​ត្រូវ​បាន​ក្លិប​ ដាក់​​ឲ្យ​ដេញ​ថ្លៃ ​និង​លក់​ ដើម្បី​យក​ប្រាក់​​ជួយ​ក្លិប​ ឲ្យ​អាច​ដំណើរ​ការ​បន្ត​ទៀត​បាន។ FC Metalurh Zaporizhya បច្ចុប្បន្ន​ កំពុង​ស្ថិត​នៅ​បាត​​តារាង នៃ​លីក​​កំពូល​អ៊ុយក្រែន​ Ukrainian Premier League ​ដោយ​មាន​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ ក្រោយ​ប្រកួត​បាន​៨​លើក៕

 

តារា​ម៉ូដែល​អ៊ុយក្រែន ​​ព្រម​ថត​អាក្រាត​ ដើម្បី​ជួយ​ក្លិប​បាល់ទាត់​ក្នុង​តំបន់

 

តារា​ម៉ូដែល​អ៊ុយក្រែន ​​ព្រម​ថត​អាក្រាត​ ដើម្បី​ជួយ​ក្លិប​បាល់ទាត់​ក្នុង​តំបន់

 

តារា​ម៉ូដែល​អ៊ុយក្រែន ​​ព្រម​ថត​អាក្រាត​ ដើម្បី​ជួយ​ក្លិប​បាល់ទាត់​ក្នុង​តំបន់

 

តារា​ម៉ូដែល​អ៊ុយក្រែន ​​ព្រម​ថត​អាក្រាត​ ដើម្បី​ជួយ​ក្លិប​បាល់ទាត់​ក្នុង​តំបន់

 

 

-ចុចអាន៖ រឿង​អស្ចារ្យ​១០​យ៉ាង​​ ដែល​កើត​ឡើង​​នៅ​ Bundesliga ​​​​​កាល​​ខែ​កញ្ញា

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror