បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​មាន​១១​ប្រភេទ​កីឡា​ផ្សេង​គ្នា​ចូល​រួម​ប្រកួត


បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​មាន​១១​ប្រភេទ​កីឡា​ផ្សេង​គ្នា​ចូល​រួម​ប្រកួត

កម្មវិធី​កីឡា​បុណ្យ​សមុទ្រ​ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ខេត្ត​កំពត​ថ្ងៃ​ទី​១១​ដល់​១៣​ខែ​ធ្នូ​ចុង​ឆ្នាំ​នេះ ​នឹង​មាន​កម្មវិធី​ប្រកួត​កីឡា​ចំនួន​១១​ប្រភេទ​ផ្សេង​គ្នា​ដូច​ខាង​ក្រោម​នេះ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា តាម​ការ​គ្រោង​ទុក​នៅ​ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ​​​នា​ចុង​ឆ្នាំ​នេះ​នឹង​កីឡា​ជាង​១០​ប្រភេទ​ចូល​រួម​ការ​ប្រកួត-សម្តែង​ដើម្បី​ញុំាង​កម្មវិធី​ឲ្យ​កាន់​តែ​វិសេស​វិសាល​ឡើង។

 

លោក វ៉ាត់ ចំរើន បាន​និយាយ​ថា ៖«​បើ​មិន​មាន​ការ​ប្រែ​ប្រូល​ទេ យើង​នឹង​​ដាក់​កីឡា​ចំនួន​១១​ប្រភេទ​ឲ្យ​ចូល​រួម​ការ​ប្រកួត។ កីឡា​ទាំង​អស់​នេះ​នឹង​មិន​កាត់​បន្ថយ​ទេ មាន​តែ​ដាក់​បន្ថែម​ ពី​ព្រោះ​កីឡា​ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​កម្មវិធី​បែប​ទេសចរណ៍​នេះ»។

 

.

ប្រភេទ​កីឡា

​​រត់​ប្រណាំង

ចំបាប់​បុរាណ

ប្រណាំង​ទូក​ប្រពៃណី

៤​

ទូក​ក្ដោង

ប្រកួត សម្ដែង​ល្បុក្កតោ

​​ប្រដាល់​ក្បាច់​គុណ​បុរាណ

បាល់​ទះ​ឆ្នេរ​ខ្សាច់

៨​

ទូក កានូ កាយ៉ាក់

កីឡា​ឆាត់​យោង

១០​

កីឡា​អេឡិចត្រូនិក

១១​

​​ប្រណាំង​កង់

 

រូបភាព​ខ្លះ​កាល​ពី​ឆ្នាំ​មុន៖

 

បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​មាន​១១​ប្រភេទ​កីឡា​ផ្សេង​គ្នា​ចូល​រួម​ប្រកួត

 

បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​មាន​១១​ប្រភេទ​កីឡា​ផ្សេង​គ្នា​ចូល​រួម​ប្រកួត

 

បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​មាន​១១​ប្រភេទ​កីឡា​ផ្សេង​គ្នា​ចូល​រួម​ប្រកួត

 

 

ចុចអាន៖មេ​ការពារ​ជាតិ​អនុញ្ញាតឲ្យ​​កីឡាករ​​​របស់​ខ្លួន​៤​នាក់ ចូល​រួម​ជម្រើស​ជាតិ​នៅ​បាទី​ល្ងាច​មិញ

 

 

អត្ថបទ៖ មុន្នី រម្យ