Nasri៖ ទោះ​ឪពុក​​ខ្ញុំ​ជា​គ្រូ​បង្វឹក​បារាំង ក៏​ខ្ញុំ​គ្មាន​ថ្ងៃ​លេង​ឲ្យ​ជម្រើស​ជាតិ​វិញ​​ដែរ

Nasri៖ ទោះ​ឪពុក​​ខ្ញុំ​ជា​គ្រូ​បង្វឹក​បារាំង ក៏​ខ្ញុំ​គ្មាន​ថ្ងៃ​លេង​ឲ្យ​ជម្រើស​ជាតិ​វិញ​​ដែរ

Samir Nasri ខ្សែ​បម្រើ​ក្រុម​ Manchester City និង​ជា​អតីត​សមាជិក​ក្រុម​ជម្រើស​បារាំង បាន​និយាយ​ថា ​ទោះ​ឪពុក​​របស់​ខ្លួន​​ជា​គ្រូ​បង្វឹក​​ជម្រើស​ជាតិ​បារាំង​ ក៏​​​គ្មាន​ថ្ងៃ​ចូល​លេង​ឲ្យ​ជម្រើស​ជាតិ​វិញ​ដែរ។

 

Nasri៖ ទោះ​ឪពុក​​ខ្ញុំ​ជា​គ្រូ​បង្វឹក​បារាំង ក៏​ខ្ញុំ​គ្មាន​ថ្ងៃ​លេង​ឲ្យ​ជម្រើស​ជាតិ​វិញ​​ដែរ

 

​Nasri ​លើក​ឡើង​បែប​ខឹង​ខ្លាំង​ដូច​នេះ គឺ​បន្ទាប់​ពី​មាន​បញ្ហា ទំនាក់​ទំនង​ប្រេះឆា​ជា​មួយ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​បារាំង​បច្ចុប្បន្ន​លោក​​ Didier Deschamps ​ដែល​ធ្វើ​ឲ្យ​អតីត​តារា​ឆ្នើម​ក្រុម​កាំភ្លើង​ធំ​ Arsenal រូប​នេះ ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​តែ​ម្ដង កាល​ពី​ខែ​សីហា ឆ្នាំ​មុន។

 

រយៈពេល​​១៤​ខែ​​កន្លង​មក​នេះ Nasri ​នៅ​តែ​ជឿ​ថា ខ្លួន​មិន​ដែល​គិត​ថា សម្រេច​ចិត្ត​ខុស​ទេ ដែល​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ ព្រោះ​លោក​ខក​ចិត្ត​ខ្លាំង​ និង​ក្ដី​ស្រមៃ​ត្រូវ​រលាយ​សូន្យ បន្ទាប់​ពី​​គ្មាន​ឈ្មោះ​ជាប់​ទៅ​លេង កាល​ 2014 World Cup នៅ​ប្រទេស​ប្រេស៊ីល។

 

Nasri៖ ទោះ​ឪពុក​​ខ្ញុំ​ជា​គ្រូ​បង្វឹក​បារាំង ក៏​ខ្ញុំ​គ្មាន​ថ្ងៃ​លេង​ឲ្យ​ជម្រើស​ជាតិ​វិញ​​ដែរ

Samir Nasri ​(កណ្តាល) បាន​ត្រឹម​បម្រុង​ កាល​ Euro 2012 នៅ​ក្រុម​ជម្រើស​ជាតិ​បារាំង

 

​កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា៖ “ទោះ​ឪ​ខ្ញុំ​ជា​គ្រូ​បង្វឹក​ ក៏​ខ្ញុំ​មិន​ត្រឡប់​វិញ​ដែរ។ ខ្ញុំ​ឈឺចាប់ បន្ទាប់​ពី​​គ្មាន​ឈ្មោះ​ទៅ​លេង​ World Cup ហើយ​វា​បាន​បំផ្លាញ​ក្ដី​ស្រមៃ​ខ្ញុំ​គ្រប់​បែប​យ៉ាង។ ​ក្រោយ​ឆ្នាំ​២០១២ ​ខ្ញុំ​ចង់​​ឈប់​ពី​ក្រុម​ជម្រើស​ជាតិ ​តែ​ពុក​ខ្ញុំ​ ប្រាប់​ថា​ខ្ញុំ​​ថា​គួរ​តែ​ចាំ​លេង​ World Cup សិន។ ខ្ញុំ​បាន​ខិត​ខំ​ណាស់ ដើម្បី​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត”។

 

“ខ្ញុំ​មាន​រដូវ​កាល​មួយ​ដ៏​អស្ចារ្យ​ ជាមួយ​នឹង​ក្លិប​របស់​ខ្ញុំ មុន​ 2014 World Cup។ ខ្ញុំ​មាន​ស្ថិតិ​ល្អ​ណាស់។ ប៉ុន្តែ​ពេល​ខ្ញុំ ឃើញ​បញ្ជី​រាយ​នាម​ឈ្មោះ​កីឡាករ​ ខ្ញុំ​មាន​អារម្មណ៍​ថា ពួកគេ​ខ្វះ​ការ​គោរព។ ខ្ញុំ​មិន​ល្អ​ឥត​ខ្ចោះ​ទេ ខ្ញុំ​ក៏​មាន​កំហុស​ដែរ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ជា​គ្រូ​បង្វឹក អ្នក​​ត្រូវ​តែ​យល់​ពី​​សារៈសំខាន់​របស់​មនុស្ស​ម្នាក់ៗ”៕

 

-ចុចអាន៖ Aguero ​ស៊ុត​៥​គ្រាប់​ត្រឹម​២០​នាទី ជួយ​ Man City ឈ្នះ ឯ Chelsea ចាញ់​​ក្នុង​​ដី​​ខ្លួន​ឯង

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror