ធ្លាប់ជួបរឿង ដ៏មិនគួរកើត ពេលអ្នកដូរ ខោកន្ទបឲ្យទារក ដូចក្មេងប្រុស ក្នុងវីដេអូសំណើច នេះដែរទេ? (មានវីដេអូ)

បរទេស៖ កាលពីពេលថ្មីៗនេះ វីដេអូដ៏គួរឲ្យអស់សំណើច មួយត្រូវបានគេបង្ហោះ ចូលក្នុងទំព័រយូធូប ដែលនោះគឺជាទិដ្ឋភាព របស់ក្មេងប្រុសម្នាក់ បានជួបរឿងដែលគេស្មានមិនដល់ ខណៈពេលកំពុង តែប្តូរខោកន្ទបឲ្យទារក ដែលត្រូវជាប្អូនរបស់គេ។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា វីដេអូដ៏គួរឲ្យអស់សំណើចនេះ គឺដំបូងឡើយជាការ ថតសកម្មភាពមួយ ក្នុងការបង្ហាត់បង្រៀនវគ្គខ្លី របស់ក្មេងប្រុសម្នាក់ឈ្មោះថា Logan Fairbanks អាយុ១១ឆ្នាំ ក្នុងការផ្លាស់ប្តូរកន្ទប ឲ្យទារកដើម្បី បង្ហាញទៅដល់អ្នកដទៃប៉ុណ្ណោះ។

តែអ្វីដែលមិននឹកស្មាន ហើយក៏បានកែប្រែ វីដេអូនោះឲ្យក្លាយ ទៅជាវីដេអូដ៏គួរឲ្យ អស់សំណើចវិញនោះ គឺថាអំឡុងពេល ដែលរូបគេផ្លាស់ប្តូរ ខោកន្ទបឲ្យទារកដែល ត្រូវជាប្អូនរបស់គេ ស្រាប់តែទារកម្នាក់នោះ បាញ់នោមដាក់មុខគេ ពេញទំហឹងតែម្តង ដែលបានធ្វើឲ្យ Logan ស្រែកយ៉ាងខ្លាំង ព្រោះតែខ្ពើមទឹកនោម ប្អូនរបស់គេខ្លាំងពេក ហើយសកម្មភាពនេះ មិនត្រឹមតែធ្វើឲ្យ ម្តាយដែលជាអ្នក ថតវីដេអូនោះសើច យ៉ាងពេញទំហឹងទេ សូម្បីតែអ្នកដែលមើល ជាច្រើននាក់ទៀត ក៏សើចយ៉ាងខ្លាំងផងដែរ៕

តោះចង់ដឹងថា តើវីដេអូនោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖

ធ្លាប់ជួបរឿង ដ៏មិនគួរកើត ពេលអ្នកដូរ ខោកន្ទបឲ្យទារក ដូចក្មេងប្រុស ក្នុងវីដេអូសំណើច នេះដែរទេ? (មានវីដេអូ)
Logan និយាយមុនពេល ដែលគេរៀបនឹងផ្លាស់ប្តូរ កន្ទបឲ្យប្អូនរបស់គេ

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត