​ក្រុម​ឧទ្ទាម​ហូ​ធី​សន្យានឹងចូលរួម​ជាមួយ​UN​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​យេ​មេន​

យេ​មែន​៖​ក្រុម​ឧទ្ទាម​ហូ​ធី​កាលពី​ថ្ងៃទី​០៦​តុលា បាន​សរសេរ​លិខិត​មួយ​ទៅ​រដ្ឋលេខាធិការ​អង្គការសហប្រជាជាតិ អង្គការសហប្រជាជាតិ​ដោយ​បញ្ជាក់​ពី​ប្ដេជ្ញាចិត្ត​របស់ខ្លួន​នឹងចូលរួម​ដោះស្រាយ​ជាមួយ​អង្គការសហប្រជាជាតិ​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​យេ​មែន​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ក្រុម​ឧទ្ទាម​ហូ​ធី​បាន​សន្យា​នឹង​គោរព​ផែនការ​សន្តិភាព​៧​ចំណុច ដែល​សម្របសម្រួល​ពី​អង្គការសហប្រជាជាតិ ក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​Muscat ប្រទេស​អូ​ម៉​ង់​កាលពីពេល​កន្លងទៅ​។ ទោះជា​បែបនេះ​ក្តី​ផែនការ​សន្តិភាព​ទាំង​៧​នោះ មិនបាន​បញ្ជាក់​នោះទេ​។ 

​តំណាង​ក្រុម​ឧទ្ទាម​ហូ​ធី​បាន​បញ្ជាក់ថា ខ្លួន​ស្វាគមន៍​ជានិច្ច​ចំពោះ​ការអំពាវនាវ​របស់​អង្គការសហប្រជាជាតិ​ឱ្យចូល​រួម​តុ​ចរចា​។ យ៉ាងណាក៏ដោយ ប្រធានាធិបតី​យេ​មែន​លោក​Hadi បាន​ទទូច​ឱ្យ​ក្រុម​ឧទ្ទាម​ហូ​ធី ប្រគល់​ទីក្រុង​មួយចំនួន​ដែល​បាន​កាន់កាប់​នាពេល​កន្លងមក ត្រូវតែ​ប្រគល់ឱ្យ​រដ្ឋាភិបាល​យេ​មែន​វិញ មុនពេល​មាន​កិច្ចព្រមព្រៀង​សន្តិភាព​មកដល់​។​

​គួរ​បញ្ជាក់ថា បើតាម​អង្គការ​ស​ប្រជាជាតិ​បានបញ្ជាក់​ថា មនុស្ស​ប្រមាណ​៤៩០០​នាក់​បាន​ស្លាប់បាត់​បង់ជីវិត ដោយសារ​ប៉ះទង្គិច​គ្នា​រវាង​រដ្ឋាភិបាល​យេ​មែន​និង​ក្រុម​ឧទ្ទាម​ហូ​ធី​។ ក្នុងចំណោម​អ្នកស្លាប់​៤៩០០​នាក់ ក្នុងនោះ​មាន​ជន​ស៊ីវិល​ជាង​២​ពាន់​នាក់​៕

​ក្រុម​ឧទ្ទាម​ហូ​ធី​សន្យានឹងចូលរួម​ជាមួយ​UN​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​យេ​មេន​