Liverpool ស្វាគមន៍​គ្រូបង្វឹក​ថ្មី​ជំនួស​គ្រូបង្វឹក​ចាស់​ដែល​អសមត្ថភាព

ក្លិប Liverpool ត្រៀម​តែងតាំង​គ្រូបង្វឹក​ថ្មី​វ័យ​៤៨​ឆ្នាំ គឺ​លោក Jurgen Klopp ខណៈ​ការ​ពិភាក្សា​បាន​ឈាន​ដល់​ការ​ចុះ​កុងត្រា​រយៈពេល​៣​ឆ្នាំ ។ ការ​ប្រកាស​សមាសភាព​គ្រូបង្វឹក​ថ្មី​របស់​ក្លិប Liverpool ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គ្រូបង្វឹក​ចាស់​លោក Brendam Rodgers ដឹកនាំ​ក្លិប​ប្រកួត​ស្មើ ១-១ ជាមួយ​ក្លិប Everton កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ ធ្វើ​ឱ្យ​ម្ចាស់​ក្លិប​ក៏​ដូច​ជា​អ្នកគាំទ្រ​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង ។

អតីត​គ្រូបង្វឹក​ក្លិប Dortmund លោក Klopp រូប​នេះ​និយាយ​ថា លោក​រីករាយ​នឹង​ការ​ដឹកនាំ​ក្លិប ព្រោះ​វា​ជា​ចំណង់​ចំណូលចិត្ត​របស់​លោក​តាំងពី​ដើម​រៀង​មក ។ ទន្ទឹម​គ្នា​នេះ​ដែរ លោក​Klopp ស្នើ​ឱ្យ​ក្លិប Liverpool ពិចារណា​ទទួលយក​អតីត​ជំនួយការ​ពីរ​រូប​បន្ថែម​ទៀត​គឺ​លោក German Krawietz វ័យ​៤៣​ឆ្នាំ និង​លោក Bosnian Buvac វ័យ​៥៤​ឆ្នាំ ។ ពួក​គេ​ទាំង​ពីរ​នាក់​នេះ​គឺជា​សមាជិក​ក្រុមការងារ​របស់​លោក​កាលពី​នៅ​ដឹកនាំ​ក្លិប Dortmund ។

លោក Brendam Rodgers វ័យ​៤២​ឆ្នាំ​បាន​ដឹកនាំ​ក្លិប Liverpool តាំងពី​ឆ្នាំ​២០១២ រហូត​ដល់​ឆ្នាំ​២០១៥ ដោយ​បាន​ជួយ​ក្លិប​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​២​ក្នុង​តារាង​Premier League កាលពី​រដូវ​កាល​២០១៣-២០១៤ ។ ចំណែក​លោក Klopp បាន​ដឹកនាំ​ក្លិប Dortmund តាំងពី​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០១៥ ៕