កសិករ​ម្នាក់​ដាំ​បាន​ល្ពៅ​យក្ស​ទម្ងន់៨១៦​គីឡូ​ក្រាម​ ឈ្នះ​ការ​ប្រកួត

កសិករ​ម្នាក់​ដាំ​បាន​ល្ពៅ​យក្ស​ទម្ងន់៨១៦​គីឡូ​ក្រាម​ ឈ្នះ​ការ​ប្រកួត

កសិករ​​ម្នាក់​បាន​យក​ល្ពៅ​​ដ៏​ធំ​សម្បើម​របស់​ខ្លួន​​ ចូល​រួម​ប្រកួត​​ប្រជែងក្នុង​កម្មវិធី​មួយ​នៅ​ Northern California សហរដ្ឋ​អាមេរិក ហើយ​បាន​បំបែក​ឯកត្តកម្ម​​ដោយ​សារ​​ល្ពៅ​នោះ​មាន​ទម្ងន់​ដល់​ទៅ​ ៨១៦​គីឡូក្រាម។

 

កសិករ​ម្នាក់​ដាំ​បាន​ល្ពៅ​យក្ស​ទម្ងន់៨១៦​គីឡូ​ក្រាម​ ឈ្នះ​ការ​ប្រកួត

 

ល្ពៅ​នោះត្រូវ​បាន​គណៈកម្មការ​ដាក់​ឈ្មោះ​វា​​ថា «ថាស​​ហោះ ឬ​ The Flying Saucer » ដោយ​សារ​រូប​រាង​​​ដូច​ថាស​ហោះ ហើយ​កសិករ​ដែល​ដាំវា​​ មាន​ឈ្មោះ​ថា Tim Mathison រស់​នៅក្រុង​​ណាប៉ា រដ្ឋ​កាលីហ្វញ៉ា។ លោក​ជា​កសិករ​ម្នាក់​ក្នុង​ចំណោម​កសិករ​មាន​ល្ពៅ​យក្ស​ទាំង៥០​នាក់ ​ដែល​បាន​នាំ​ដំណាំ​កសិផល ទៅ​ប្រកួត​ថ្លឹង​ទម្ងន់​នេះ​ ក្នុង​ពិធីបុណ្យ Elk Grove Giant Pumpkin & Harvest Festival ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ និង​បាន​ទាក់​ទាញ​អ្នក​ទស្សនា​ជាង ៤​ម៉ឺន​នាក់​ឲ្យ​​ចូល​រួម​ជា​រៀង​រាល់​ឆ្នាំ។

 

ល្ពៅ​ភាគ​ច្រើន​​ដែល​បាន​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍ ត្រូវ​បាន​ដាំដុះ​​ប្រមាណ​ជាង ៩០​ថ្ងៃ តែ​ល្ពៅ​ខ្លះ​អាច​លូត​លាស់​បាន​ជាង ១៣គីឡូក្រាម​ ​ក្នុង​មួយ​ថ្ងៃ​ក៏​មាន​។

 

​ក្នុង​ពិធី​បុណ្យ​នេះ​ ល្ពៅ​នីមួយៗ ត្រូវ​បាន​គេ​ប្រើ​រថយន្ត​ស្ទូច​លើក​ឡើង ដើម្បី​​ថ្លឹង​ទម្ងន់​មួយ​ណា​ធ្ងន់​ជាង​គេ​បំផុត។​ ព្រឹត្តិការណ៍​​ឆ្នាំ​នេះ មាន​វត្តមាន​ដំណាំ​ល្ពៅ​ច្រើន​ជាង​ ដំណាំ​ណាៗ​ទាំង​អស់​ ដែល​ចូល​រួម​ប្រកួត​។

 

កសិករ​ម្នាក់​ដាំ​បាន​ល្ពៅ​យក្ស​ទម្ងន់៨១៦​គីឡូ​ក្រាម​ ឈ្នះ​ការ​ប្រកួត

 

ចុងក្រោយ លោក Mathison បាន​ឈ្នះ​ការ​ប្រកួត និង​ទទួល​បាន​ប្រាក់​ចំនួន ១២០០០ដុល្លារ​អាមេរិក​​ ហើយ​​លោក​​បាន​ប្រាប់​ថា ​លោក​​បាន​ទិញ​គ្រាប់​ពូជ​ល្ពៅ​យក្ស​នេះ​ពី អង្គការ​មូលនិធិ Make-a-Wish Foundation ៕

 

ចុច​អាន៖ ចុងភៅ​៤០​នាក់ ​ធ្វើ​នំ​ល្ពៅ​​យក្ស​​ទម្ងន់​ជិត​៩០០​គីឡូក្រាម

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ dailymail​​​