Apple​ អាច​គេច​ចេញ​ពី​ការ​បង់​ពន្ធ​ប្រមាណ​៥៩​ពាន់​លាន​ដុល្លារ​ជូន​រដ្ឋាភិបាល​អាមេរិក

Apple​ អាច​គេច​ចេញ​ពី​ការ​បង់​ពន្ធ​ប្រមាណ​៥៩​ពាន់​លាន​ដុល្លារ​ជូន​រដ្ឋាភិបាល​អាមេរិក

ការ​ស្រាវជ្រាវ​​មួយ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​​ ម្សិលមិញ​នេះ ​បាន​ឲ្យ​ដឹងថា​ ​មាន​ក្រុមហ៊ុន​ធំ​ៗ​របស់​អាមេរិក​មួយ​ចំនួន​រក​ប្រាក់​ចំណេញ​ពី​ក្រៅ​ប្រទេស​បាន​​ប្រមាណ​២,១​ទ្រី​លាន​​​ដុល្លារ ប៉ុន្តែ​ក្រុមហ៊ុន​ទាំង​នោះ​​អាច​គេច​ពី​ការ​បង់​ពន្ធ​ជូន​រដ្ឋាភិបាល​អាមេរិក​​សរុប​ប្រមាណ​ជា​​៦២០​ពាន់​លាន​ដុល្លារ។

 

Apple​ អាច​គេច​ចេញ​ពី​ការ​បង់​ពន្ធ​ប្រមាណ​៥៩​ពាន់​លាន​ដុល្លារ​ជូន​រដ្ឋាភិបាល​អាមេរិក

 

​​ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​ Citizens for Tax Justice និង U.S. PIRG Education Fund  នេះ​បាន​ឲ្យ​ដឹង​ថា​ យ៉ាង​ហោច​ណាស់​មាន​បី​ភាគ​បួន​នៃ​​៥០០​ក្រុមហ៊ុន ​មាន​បោះ​ទីតាំង​សាខា​​របស់​​ខ្លួន​មួយ​​ក្នុង​តំបន់​ដែល​មាន​ពន្ធ​ទាប។ តំបន់​ដែល​ល្បី​ល្បាញ​ថា​មាន​ពន្ធ​ទាប​ជាង​គេ​នោះ​គឺ​ តំបន់​កោះ​ Bermuda និង​ កោះ​ Cayman ប្រទេស​អង់គ្លេស។

 

ក្រុមហ៊ុន​ Apple, ក្រុមហ៊ុន ​Nike និង​ ក្រុមហ៊ុន​ Pepsi ត្រូវ​បាន​ក្រុម​អ្នក​សិក្សា​ចាត់​ទុក​ថា​ ជា​ក្រុមហ៊ុន​ដែលអនុវត្ត​វិធី​សាស្រ្ត​នេះ។ ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​បី​ Apple គឺ​ជា​​ក្រុមហ៊ុន​ដែល​បាន​បង្វិល​ផល​ចំណេញ​របស់​ខ្លួន​​​ទៅ​​​តំបន់​ដែល​មាន​ពន្ធ​ទាប​​ជាង​គេ ​គឺ​ដល់​ទៅ​១៨១​ពាន់​លាន​ដុល្លារ។ ការ​ធ្វើ​ដូច​នេះ​អាច​ឲ្យ​ក្រុមហ៊ុន​ផលិត​ iPhone មួយ​នេះ​ជៀស​ផុត​ពី​ការ​បង់ពន្ធ​ជូន​រដ្ឋាភិបាល​អាមេរិក​បាន​ដល់​ទៅ​៥៩​ពាន់​លាន​ដុល្លារ​ឯ​ណោះ។

 

Apple​ អាច​គេច​ចេញ​ពី​ការ​បង់​ពន្ធ​ប្រមាណ​៥៩​ពាន់​លាន​ដុល្លារ​ជូន​រដ្ឋាភិបាល​អាមេរិក

 

​​​​
នៅ​ក្នុង​ឆ្នាំ​២០១៣ លោក​ Tim Cook បាន​លើក​ឡើង​ថា​ ការ​នាំ​យក​ប្រាក់​ចំណេញ​ដែល​រក​បាន​នៅ​ក្រៅ​ប្រទេស​ចូល​មក​ក្នុង​សហរដ្ឋអាមេរិក​គឺ​មាន​តម្លៃ​ថ្លៃ​ណាស់ ហើយ​លោក​បាន​សំណូម​ពរ​ឲ្យ​ភាគរយ​ដែល​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ​គឺ​គួរ​តែ​មាន​លេខ​តែ​មួយ​ខ្ទង់​បាន​ហើយ ខណៈ​ពេល​ដែល​​កម្រិត​ពន្ធ​នៅ​ក្នុង​សហរដ្ឋអាមេរិក​គឺ​មាន​ដល់​ទៅ​៣៥​ភាគរយ​ឯណោះ។

 

គួរ​បញ្ជាក់​ថា ​ការ​សិក្សា​របស់​ក្រុម​ Citizens for Tax Justice និង​ U.S. PIRG Education Fund គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​លុប​បំបាត់​ការ​គេច​ពន្ធ​ និង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​​​នានា​បង់ពន្ធ​ជូន​ប្រទេស​ណា​ដែល​ខ្លួន​រក​ប្រាក់​ចំណេញ​បាន​ពី​ប្រទេស​នោះ៕​​​​​​

 

 

ចុច​អាន៖ ហុងដា​បង្ហាញ​រូបរាង​គំរូ​​​របស់​​ម៉ូតូ​​អាគុប​ស៊េរី​ថ្មី​ ​រូបរាង​​បែប​បុរាណ​​​​​​​​​​​

 
ប្រែ​សម្រួល៖ ហៃ ​សុខ​ហេង
ប្រភព៖ MarketWatch​​​​

​​​​​​​​