តំណាង​សហគមន៍​តំបន់​អារ៉ែង​ត្រូវ​តុលាការ​ខេត្ត​កោះកុង​ចាប់​ដាក់​ពន្ធនាគារ

តុលាការ​ខេត្ត​កោះកុង​បាន​បញ្ជូន​ខ្លួន តំណាង​សហគមន៍​តំបន់​អារ៉ែង លោក វ៉ែន វ៉ន ឃុំ​ជំនាប់ ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន បន្ទាប់​ពី​តុលាការ​ខេត្ត​នេះ​បាន​កោះ​ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​លើ​បទ​ចោទ​ចំនួន​ពីរ​ករណី កាល​​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​៧ ខែ​តុលា។

ប្រជាពលរដ្ឋ​ខេត្ត​កោះកុង ជិត៥០នាក់ ឈរ​រង់ចាំ​ស្ដាប់​លទ្ធផល​នៃ​ការ​ចូល​បំភ្លឺ របស់​​​​លោក វ៉ែន វ៉ន ទៅ​តាម​ដីកា​បង្គាប់​របស់​តុលាការ បាន​ស្រែក​ទ្រហោយំ នៅ​ពី​មុខ​បរិវេណ​តុលាការ នៅ​ពេល​រថយន្ត​ប៉ូលិស ដឹក​លោក វ៉ែន វ៉ន ចេញពី​សាលា​ដំបូង​​ខេត្ត​កោះកុង ទៅ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ខេត្ត​នេះ នៅ​ម៉ោងជិត ១២ថ្ងៃត្រង់ ថ្ងៃពុធ ទី​៧ ខែតុលា។

លោក វ៉ែន វ៉ន មាន​អាយុ​៣៦ឆ្នាំ មាន​ដើម​កំណើត​ជា​ជនជាតិ​ជង រស់នៅ​ភូមិ​ច្រកឬស្សី ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ ទាក់ទង​នឹង​ការ​ប្រមូល​ផល​អនុផល​ព្រៃឈើ ដោយ​គ្មាន​ការ​អនុញ្ញាត និង​លុប​បំបាត់​វត្ថុ​តាង។

សូម​រង់​ចាំ​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។