ល្បិច​ទុច្ចរិត​របស់​សម រង្ស៊ី ត្រូវបាន​បកអាក្រាត​!

: ដើម្បី​ជាការ​គិតពិចារណា​រប​ស់​ប្រជាពលរដ្ឋ​កម្ពុជា យើង​សូម​បង្ហាញ​អំពី​ខ្លឹមសារ នៃ​កិច្ចព្រមព្រៀង រវាង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចុះហត្ថលេខា​ដោយ​លោក សម រង្ស៊ី ជាមួយ​មេដឹកនាំ​យួន​សេរី​ឈ្មោះ ម៉ុង ឡាន នូវ​ផែនការ និង​កិច្ច​សហការគ្នា​មួយចំនួន ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត ហើយ​ដែល​ខ្លឹមសារ​នោះ យើង​សូម​លើក​យកតែ​ចំណុច​មួយចំនួន​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រទេសជាតិ មាន​ដូចខាងក្រោម​៖

​ប្រការ​៦៖ ក្នុងករណី​មានការ​សង្ស័យ​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទៅ ដែល​ទៅ​បោះឆ្នោត​នៅក្នុង​ការិយាល័យ​បោះឆ្នោត​ណាមួយ កំលាំង​ដែល​ត្រៀម​ជួយ​ការពារ​នោះ ត្រូវ​បង្កហេតុ​ណាមួយ ដើម្បី​ទម្លាក់កំហុស​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ប្រការ​៧៖ VFF នឹង​រៀបចំ​កំលាំង​ដែលមាន​សមាស​ភាពជា​ជនជាតិ​វៀតណាម​ចំនួន​២០​នាក់ នៅ​គ្រប់​ការិយាល័យ​បោះឆ្នោត​នីមួយៗ​។​

​ប្រការ​៨៖ ការ​ស្នាក់នៅ ការហូបចុក និង​ការចាយវាយ​ផ្សេងៗ ក្នុងកំឡុងពេល​ឃោសនា រហូតដល់​បញ្ចប់​ការបោះឆ្នោត ជា​បន្ទុក​របស់ CNRP ។​

​ប្រការ​៩៖ ថវិកា​ដែល​ឧបត្ថម្ភ​ដល់ CNRP ដោយ​សហរដ្ឋអាមេរិក កម្លាំង VFF ត្រូវ​ទទួលបន្ទុក​ដាក់​បញ្ចូល​ក្នុង​ហិប​មូលនិធិ​នៅតាម​គោលដៅ​មួយចំនួន ដែលមាន​ប្រជាជន​ច្រើន និង​រញ៉េរញ៉ៃ ដូចជា​នៅ​ផ្សារ​អូរ​ឡាំ​ពិ​ក ផ្សារ​អូរ​ឬ​ស្សី និង​ផ្សារ​ដើម​គរ ដើម្បី​បំភាន់​ភ្នែក​មហាជន​។​
​ប្រការ​១០៖ បន្ទាប់ពី​ការបោះឆ្នោត ប្រសិនបើ CNRP ចាញ់ VFF នឹង​រៀបចំ​កម្លាំង​ទាំង​នៅក្នុង​និង​ក្រៅប្រទេស​កម្ពុជា​ដើម្បី​ជួយ​តវ៉ា និង​ញុះញង់​ឲ្យ​មាន​ភាពចលាចល​នានា​។​

​ប្រការ​១១៖ CNRP ធានាថា បន្ទាប់ពី​ទទួលបាន​ជ័យជំនះ​ក្នុងការ​បោះឆ្នោត រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​CNRP នឹង​បន្ត​រឹតចំណង​ទាក់ទង​ប្រកបដោយ​មិត្តភាព​ជាមួយ VFF ព្រមទាំង​ជួយ​សម្របសម្រួល​ការងា​រ​មួយចំនួន​រវាង​សហរដ្ឋអាមេរិក និង VFF ។​

​ប្រការ​១២៖ CNRP ធានាថា​នឹង​ដើរតួ​ជា​អ្នកសម្របសម្រួល និង​ជា​ប្រទេស​កណ្តាល​ក្នុង​ការទទួល​អាវុធ​ដែលជា​ជំនួយ​របស់​សហរដ្ឋអាមេរិក សម្រាប់ VFF ។​

​ប្រការ​១៣៖ កិច្ចព្រមព្រៀង​នេះ​មាន​សុពលភាព ៥​ឆ្នាំ ហើយនឹង​បន្ត​សុពលភាព ៥​ឆ្នាំ​ម្តង​ដោយ​ស្វ័យប្រវត្តិ វៀរលែង​មានការ​ព្រម​ព្រៀង​សារជាថ្មី​។​

​ប្រការ​១៤៖ កិច្ចព្រមព្រៀង​នេះ​ធ្វើ​ឡើងជា​៣​ភាសា​ច្បាប់ដើម​(​ខ្មែរ វៀតណាម និង​អង់គ្លេស​) ហើយ​មាន​សុពលភាព​ដូចគ្នា​។​

​ការ​បែកធ្លាយ​ឯកសារ​សម្ងាត់​នៃ​កិច្ចព្រមព្រៀង រវាង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) ជាមួយ​មេដឹកនាំ​យួន​សេរី​(VFF) ឈ្មោះ ម៉ុង ឡាន (Mong Lan) ដែល​បាន​ផ្សព្វផ្សាយ​ព្រោងព្រាត​លើ​បណ្តាញ​សង្គម ហ្វ៊េ​ស​ប៊ុ​ក នាពេល​ថ្មីៗ​នេះ បាន​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​នូវ​គំនិត​ទុច្ចរិត និង​ល្បិច​ប្រជាភិថុតិ របស់​បក្សប្រឆាំង ក្នុងការ​បោកប្រាស់​កម្លាំង​ប្រជាជន​មក​ចូលរួម​តវ៉ា មិន​ទទួលយក​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត​ឆ្នាំ​២០១៣ កន្លងមក​។

​គម្រោង​ផែនការ​នេះ គឺ​ដូចគ្នា​បេះបិទ​ទៅនឹង​សកម្មភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ការ​ចាញ់​ការបោះឆ្នោត ដែល​ពួកគេ​បានរៀបចំ​សេណា​រី​យូ ដើម្បី​បង្កចលាចល​ទាំង​ក្នុងអំឡុងពេល​បោះឆ្នោត និង​ក្រោយ​ការបោះឆ្នោត​។​

​ចរិត​ជា​អាយ៉ង​បរទេស​លោកខាងលិចរ​ប​ស់លោក សម រង្ស៊ី ត្រូវបាន​បង្ហាញ​ក្នុង​កិច្ចព្រមព្រៀង​នោះ​ថា​នឹង​យក​ទឹកដី​កម្ពុជា ជា​ឈ្នាន់​សម្រាប់​ពួក​យួន​សេរី​ធ្វើ​ការតស៊ូ ដើម្បី​រំដោះទឹកដី​ប្រទេស​វៀតណាម​ពី​ប្រទេស​កុំម្មុយនីស្ត និង​ជាទី​តាំង​ដឹកជញ្ជូន​គ្រឿង​សព្វាវុធ​ថែមទៀត​។

​នយោបាយ​ដ៏​ឆ្កួត​លីលា​បែបនេះ វា​នឹង​នាំ​ប្រទេស​កម្ពុជា​ធ្លាក់ចូល​ទៅក្នុង​ភ្នក់ភ្លើងសង្គ្រាម​សារជាថ្មី ដូច​សម័យកាល​យួន​យៀកកុង​ខ្ចី​ទឹកដី​កម្ពុជា វាយ​រំដោះ​វៀតណាម​ខាងត្បូង​ដូច្នោះ​ដែរ​។​

​ដូច្នេះ ការចាត់វិធានការ​ច្បាប់​ទាន់ពេលវេលា របស់​រាជរដ្ឋាភិបាល ដែល​កើតចេញពី​ការបោះឆ្នោត​នាពេល​កន្លងមក គឺជា​រឿង​ដ៏​ត្រឹមត្រូវ​បំផុត ដើម្បី​បញ្ចៀស​នូវ​ភ័យន្តរាយ​ដែល​រៀប​គម្រោងការណ៍​ដោយ​គណបក្សប្រឆាំង ក្នុងការ​ដណ្តើម​អំណាច​ដោយ​ប្រើ​វិធី​បដិវត្ត​ប្រជាជន​។

​មួយវិញទៀត ភាពជា​អ្នកនយោបាយ​ក្មេងខ្ចី​របស់លោក សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្តែងចេញ​តាមរយះ​ការ​បែកធ្លាយ​នូវ​កិច្ចព្រមព្រៀង​ខាងលើនេះ ទោះបីជា​ពេល​កន្លងទៅ និង​ក្នុង​ពេលអនាគត វា​នឹង​នាំ​ប្រទេសជាតិ ឈានទៅរក​ភាពវឹកវរ និង​សង្គ្រាម ជាមួយ​ប្រទេសជិតខាង​យ៉ាងពិត​ប្រាកដ​។​

​យើង​មិន​ចង់ឃើញ​ប្រទេស​យើង​ធ្លាក់​ក្នុង​ភ្នក់ភ្លើងសង្គ្រាម​សារជាថ្មី ដូច​ការធ្វើបដិវត្ត​ពណ៌​ដូច​បណ្តា​ប្រទេស​នៅ​អារ៉ាប់ និង​ប្រទេស​ស៊ី​រី​នាពេល​នេះឡើយ​។ វា​ជា​រឿង​មួយ​ដ៏​អាក្រក់​បំផុត​ដែល​មកដល់​សតវត្ស​ទី​២១​ទៅហើយ បែរជា​មាន​ជនភៀសខ្លួន​រហូតដល់​រាប់លាន​នាក់ ត្រូវបាន​ជម្លៀស​ចេញពី​ភ្លើងសង្គ្រាម​នៅ​តំបន់​អឺ​រុ​ប ដែល​សុទ្ធសឹង​ជា​ប្រទេស​អភិវឌ្ឍន៍​។

​ដូច្នេះ រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​តែមួយគត់ ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ប្រកបដោយ​សុខសន្តិភាព​៕