គេហ​ទំព័រ​ស្វែង​រក​ការ​ងារ​តាម​អន​ឡាញ everjobs​​ មាន​ដាក់​ដំណើរ​ការ​ជា​ភាសា​ខ្មែរ​ហើយ


គេហ​ទំព័រ​ស្វែង​រក​ការ​ងារ​តាម​អន​ឡាញ everjobs​​ មាន​ដាក់​ដំណើរ​ការ​ជា​ភាសា​ខ្មែរ​ហើយ

កាល​ពី​ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ គេហ​ទំព័រ everjobs.com.kh ដែល​ជា​គេហ​ទំព័រ​ស្វែង​រក​ការងារ​ដែល​មាន​ភាព​រីក​ចម្រើន​យ៉ាង​លឿន​បំផុត​ក្នុង​ប្រទេស​កម្ពុជា បាន​ដាក់​ដំណើរ​ការ​ជា​ផ្លូវ​ការ ​លើ​គេហ​ទំព័រ​របស់​ខ្លួន​ជា​ភាសា​ខ្មែរ​ហើយ ។

 

គេហ​ទំព័រ​ស្វែង​រក​ការ​ងារ​តាម​អន​ឡាញ everjobs​​ មាន​ដាក់​ដំណើរ​ការ​ជា​ភាសា​ខ្មែរ​ហើយ

 

ការ​បក​ប្រែ​ភាសា​ខ្មែរ​អាច​ជួយ​ឲ្យ​អ្នក​ស្វែង​រក​ការងារ​និង​និយោ​ជក​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចុះ ឈ្មោះ​ បង្កើត​ប្រវត្តិ​រូប​ការងារ​ប្រកប​ដោយ​វិជ្ជា​ជីវៈ ផ្សព្វ​ផ្សាយ​ការ​ជ្រើស​រើស​បុគ្គ​លិក និង​រក​មើល ឱកាស​ការងារ​ជាង​៣៣០០​ការងារ​ជា​ភាសា​ខ្មែរ។

 

អ្នក​ស្រី Anne Rose Dingemans ដែល​ជា​ស្ថាបនិក និង​ជា​នាយក​គ្រប់​គ្រង​គេហ​ទំព័រ​ស្វែង​រក​ការងារ everjobs.com.kh បាន​ថ្លែង​ថា «ចាប់​តាំងពី​ភាសា​ខ្មែរ​ជា​ភាសា​កំណើត​របស់​ប្រជា​ជន​កម្ពុជា​ជាង​៩៧.៥ ភាគ​រយ ការ​ដាក់​ដំណើរ​ការ​លើ​គេហ​ទំព័រ​ជា​ភាសា​ខ្មែរ គឺ​ជា​ជំហាន​មួយ​ដ៏​ត្រឹម​ត្រូវ​សម្រាប់​គេហ​ទំព័រ​ស្វែង​រក​ការងារ everjobs ។ យើង​អាច​ឈាន​ទៅ​ដល់​អ្នក​ប្រើ​ប្រាស់​អ៊ិន​ធឺ​ណែត​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ផ្តល់​ឱកាស​ក្នុង​ការ​ស្វែង​រក​ការងារ​ក្នុង​ក្តី​សុបិន​របស់​ពួក​គេ ដោយ​ការ​ដាក់​ដំណើរ​ការ​គេហ​ទំព័រ​ជា​ភាសា​ខ្មែរ ។ លើស​ពីនេះ​ទៅ​ទៀត យើង​មាន​បំណង​បង្កើន​នូវ​បទ​ពិសោធ​ជា​រួម ទាំង​អ្នក​ស្វែង​រក​ការងារ​និង​និយោជក ក្នុង​ការ​ផ្តល់​ឲ្យ​នូវ​មាតិកា​នៃ​គេហទំព័រ​ជា​ភាសា​ខ្មែរ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​ភាព​ងាយ​ស្រួល ។

 

គោល​ដៅ​របស់​គេហទំព័រ​ស្វែង​រក​ការ​ងារ everjobs.com.kh ដែល​បាន​ចាប់​ផ្តើម​ដំណើរ​ការ​កាល​ពី​ខែ មិនា​កន្លង​ទៅ គឺ​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​និង​រហ័ស​ក្នុង​ការ​ស្វែង​រក​ការងារ​និង​ការ​ជ្រើស​រើស បុគ្គលិក​ដោយ​ធ្វើការ​ភ្ជាប់​គ្នា​រវាង​អ្នក​ស្វែង​រក​ការងារ​និង​និយោ​ជក។ ការ​ដាក់​ដំណើរ​ការ​ជា​ផ្លូវ​ការ ដែល​មាន​រយៈ​ពេល​តិច​ជាង​៧ខែ​សោះ មាន​អ្នក​ចូល​មើល​គេហ​ទំព័រ everjobs.com.kh ជាង​៦ម៉ឺន​នាក់ ក្នុង​១ខែ ដែល​ផ្តល់​នូវ​ឱកាស​ការងារ​ជាង​៣៣០០​ការងារ​ មក​ពី​៩០០​ក្រុមហ៊ុន រួម​មាន​ក្រុម​ហ៊ុន​ជាតិ និង​អន្តរ​ជាតិ ហើយ​ឥឡូវ​នេះ​យើង​មាន​គេហ​ទំព័រ​ជា​ភាសា​ខ្មែរ វា​នឹង​ជួយ​ជំរុញ​ឲ្យ​មាន​កំណើន​អ្នក ចូល​រួម​មើល​កាន់​តែ​ច្រើន​ឡើង។

 

គេហ​ទំព័រ​ស្វែង​រក​ការ​ងារ​តាម​អន​ឡាញ everjobs​​ មាន​ដាក់​ដំណើរ​ការ​ជា​ភាសា​ខ្មែរ​ហើយ

 

ការ​បក​ប្រែ​គេហ​ទំព័រ​ស្វែង​រក​ការងារ everjobs.com.kh ជា​ភាសា​ខ្មែរ​ជាមួយ​នឹង​ការ​ណែ​នាំនូវ​មុខងារ live chat ដែល​ជា​សេវា​កម្ម​បន្ទាន់​មួយ​លើ​អន​ឡាញ​ដែល​អាច​ឲ្យអ្នក​ចូល​រួម​មើល​ឆ្លើយ​សំណួរ​ភ្លាមៗ ក្នុង​ពេល​វេលា​ពិត​ប្រាកដ​និង​មាន​ភាព​ជាក់​លាក់ ។ អ្នក​ស្វែង​រក​ការងារ​មាន អ្នក​ជំនាញ​ផ្នែក​ធន​ធាន​មនុស្ស​ដើម្បី​ជួយ​ពួក​គេ​ក្នុង​ការ​ចុះ​ឈ្មោះ​តាម​អន ឡាញ​និង​ដំណើរ​ការ​នៃ​ការ​ដាក់​ពាក្យ​ការ​ងារ​ផ្សេងៗ ដោយ​ឡែក​ក្រុម​ហ៊ុន​អាច​ទទួល​បាន​នូវ​ព័ត៌​មាន លម្អិត​លើ​សេវាកម្ម​ទាំង​អស់​ដែល everjobs បាន​ផ្តល់​ឲ្យស​ម្រាប់​ការ​រៀប​ចំ ។

 

មុខ​ងារ​នៃ live chat ជួយ​ឲ្យ​អ្នក​ចូល​មើល​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទំនាក់​ទំនង​គ្នា​លើ​វែបសាយ  ស្រប​ពេល​ទៅ​នឹង​ការ​ទទួល​មតិ​យោបល់​ពី​ក្រុម​ការងារ​គេហ​ទំព័រeverjobs ។

 

ទាំង​មុខងារ​នៃ live chat និង​ការ​បក​ប្រែ​ជា​ភាសា​ខ្មែរសុទ្ធ​តែ​ជា​ការ​បន្ថែម​អត្ថ​ប្រយោជន៍​ផ្សេង​ទៀត ក្រៅ​ពី​ផ្នែក​ដែល​មាន​អត្ថ​ប្រយោជន៍​រួច​ទៅ​ហើយ ដូច​ជា​ការ​ណែនាំ​ពី​របៀប​បង្កើត​ប្រវត្តិ​រូប​សង្ខេប ការងារ ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់ ការ​កំណត់​យក​តាម​ប្រភេទ​និង​ការ​ណែនាំ​ពី​អាជីព​ការងារ ។

 

អ្នក​ស្រី Dingemans បាន​ថ្លែង​បន្ត​ទៀត​ថា យើង​ចង់​ពាក់​ព័ន្ធ​ជាមួយ​នឹង​សហគមន៍​ក្នុង​ស្រុក​ដើម្បី​ស្វែង​យល់​ពី​តម្រូវ​ការ​របស់​គេ។ យើង​មាន​គោល​បំណង​យ៉ាង​ច្បាស់ គឺ​ជួយ​អ្នក​ស្វែង​រក​ការងារ​ដែល មាន​ទេព​កោសល្យ​ដើម្បី​ស្វែង​រក​ការងារ​ដ៏​ត្រឹម​ត្រូវ​ស្រប​ទៅ​តាម​ជំនាញ​របស់​ពួក​គេ ។

 

អំពី​គេហ​ទំព័រ  everjobs ៖
គេហ​ទំព័រ everjobs គឺ​ជា​គេហទំព័រ​ស្វែង​រក​ការងារ​ធ្វើ​មួយ ដែល​កំពុង​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា Bangladesh, Sri Lanka, Myanmar, Cameroon, Uganda, Ivory​ Coast, Senegal, Ethiopia និង Tanzania ។ គេហ​ទំព័រ everjobs បាន​ចាប់​ដំណើរ​ការ​ចាប់​តាំង​ពី​ខែ​មីនា ឆ្នាំ២០១៥​ ដោយ​មាន​ការ​ដឹក នាំ​ពី​លោក Ronald Jan Schuurs តំណាង​ស្ថាបនិក​ជា​សាកល។

 

គេហ​ទំព័រeverjobs  មាន​គោល​បំណង​ខិតខំ​សម្រេច​ខ្លួន​ទៅ​ជា​គេហ​ទំព័រ​ស្វែង​រក​ការងារ​ឈាន​មុខ គេ​មួយ​នៅ​ក្នុង​កំណើន​សេដ្ឋកិច្ច​ដ៏​ឆាប់​រហ័ស​របស់​កម្ពុជា ដោយ​ធ្វើការ​ផ្គូរ​ផ្គង​បុគ្គលិក​ជំនាញ​ទៅ​នឹង ក្រុម​ហ៊ុន​ល្អៗតាម​តម្រូវ​ការ​របស់​ពួក​គេ។ លើស​ពីនេះ​ទៀត​ គេហ​ទំព័រ everjobs មាន​ការ​សហការ​និង គាំទ្រ​ពី​ក្រុម​ហ៊ុន​អន្តរ​ជាតិ​ធំៗ​មួយ​ចំនួន ដូច​ជា​ក្រុម​ហ៊ុន Rocket Internet និង​ក្រុម​ហ៊ុន​អ៊ីន​ធឺ​ណែត ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីភិច (APACIG) ។

 

អំពី​ក្រុម​ហ៊ុន APACIG ៖
ក្រុម​ហ៊ុន​អ៊ីនធឺណីត ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ភិច (APACIG, www.apacig.com) បង្កើត​ឡើង​ដោយ​ការ សហការ​គ្នា​រវាង​សហគ្រាស Rocket Internet និង​សហគ្រាសOoredoo ។​ សហគ្រាស​ទាំង​ពីរ​មាន ក្រុម​ហ៊ុន​ធ្វើ​ពាណិជ្ជ​កម្ម​តាម​អ៊ីនធឺណែត​និង​ទីផ្សារ​អនឡាញ​ចំនួន១៣  (e-commerce and online marketplace) និង​បាន​ធ្វើ​ប្រតិបត្តិការ​នៅ​បណ្តា​ប្រទេស​ចំនួន១៥ ។ ចាប់​តាំង​ពី​ការ​បង្កើត​ឡើង​ក្នុង ឆ្នាំ​២០១៤ ក្រុម​ហ៊ុន APACIG បាន​ក្លាយ​ជា​ក្រុម​ហ៊ុន​ជំនួញ​លើ​វិស័យ​គេហទំព័រ​នាំ​មុខ​គេ​ក្នុង​ទ្វីប អាស៊ី និង​បាន​កសាង​ក្រុម​ហ៊ុន​អ៊ីនធឺណែត​ធំៗ​ជា​ច្រើន​នៅ​ក្នុង​តំបន់៕

 

អត្ថបទ៖ ពាណិជ្ជកម្ម