ពិធី​ប្រកាស​សមាសភាព​ថ្នាក់​ដឹកនាំ​សមាគម​អតី​តយុ​ទ្ធជន​កម្ពុជា​ខេត្ត​កំពង់​ឆ្នាំង ​

ខេត្ត​កំពង់​ឆ្នាំង​ ៖ ពិធី​ប្រកាស​សមាសភាព​ថ្នាក់​ដឹកនាំ​សមាគម​អតី​តយុ​ទ្ឋ​ជន​កម្ពុជា​ខេត្ត​កំពង់​ឆ្នាំង និង​បើកប្រាក់​មរណៈ​សង្គ្រោះ​ត្រូវ​បាន​ធ្វើ​ឡើងក្រោម​អធិបតីភាពលោកនាយ​ឧត្តម​សេនីយ៍​ គន់ គី​ម អនុប្រធាន​សមាគម​អតីត​យុ​ទ្ធ​ជន​កម្ពុជា​ និង​លោក​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់​ឆ្នាំង​​ ។

សមាស​សភាព​ថ្នាក់ដឹកនាំ​ថ្មីដែល​ត្រូវ​បាន​ប្រកាស​ រួម​មាន​លោក ធន់ ​ធឿ​ន មេ​យោធាជា​ប្រធាន, លោក មាស សុវណ្ណ ​មេ​ប៉េ​អឹ​ម ជាអនុប្រធាន,​ លោក ថោ​ង  ចំរើន មេ​សង្គមកិច្ច​ខេត្ត ជាអនុប្រធាន​ប្រចាំការ ​។

ចុងបញ្ចប់កម្ម​វិធី​មានការ​​ផ្តល់​ប្រាក់​មរណៈ​សង្គ្រោះ​ដល់​សមាជិក​៣៩១​នាក់ ដែល​បាន​ពី​សប្បុរសជន​៕