មុននេះបន្តិច! ស្ត្រី​ដែល​ស្រវឹង​ស្រាបើកឡានអូឌីជេរ​ប្រមាថ​ប៉ូលិស ចាប់ខ្លួនបាន​ហើយ

ខេត្តបាត់ដំបង ៖ បើតាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹងថា ទីបំផុតទៅ ស្ត្រី​ដែលបើក​រថយន្ត​ស៊េរីទំនើបម៉ាកអូឌី ហើយ​ជេរ​ប្រមាថ​សមត្ថកិច្ច​យ៉ាងចាស់ដៃ បន្ទាប់ពី​បង្ក​គ្រោះថ្នាក់ចរាចរណ៍នោះ​​ ត្រូវបាន​កម្លាំង​ប៉ូលិស​ស្រុក​សំពៅលូន​ចាប់ខ្លួនបានហើយ ខណៈ​ស្ត្រី​រូបនេះ​ បំណង​ចូលមក​ទឹកដី​ខ្មែរវិញ ។

ប្រភពបានឱ្យ​ដឹងថា ការ​ចាប់ខ្លួន​ស្ត្រីខាងលើ គឺនៅវេលាម៉ោង​០៤រសៀល​ថ្ងៃទី​០៧ តុលា ២០១៥ ស្ថិត​នៅចំណុចក្បែរច្រក​តំបន់​ភ្នំដី ​ក្នុង​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។

ប្រភពបន្តថា ការដែល​​ស្ត្រី​រូបនេះ ​បានសំងំ​ក្នុងប្រទេសថៃរយៈពេល​ដែលសមត្ថកិច្ចតាមស្វែង​រកនោះ ត្រូវគេដឹងថា រូបនាង​បាន​ទៅ​បួស​​ជាដូនជីនៅទី​នោះ​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព