ដូច​អត់​ដឹង​អី​! ដឹកលក់​សាច់សត្វ​ព្រៃ​ពេញ​ភូមិ ត្រូវ​ក្របួច​ជាប់

​ខេត្ត​បាត់​ដំបង ៖ បុរស​​ម្នាក់​កំពុង​​​​​ដឹក​សាច់​សត្វ​ព្រៃ​ដើរ​លក់​ ត្រូវ​កម្លាំង​មេព្រៃ និង​ប៉េ​អឹ​ម​​ស្រុក​សំឡូតធ្វើការ​​​ឃាត់ខ្លួន​  កាល​ពី​វេលា​​ព្រឹក​​​ថ្ងៃ​ទី​០៧ ​តុលា​ ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ផ្លូ​វ​បំបែក​​ស្ពាន​​វែង ​ក្នុង​ភូមិ​​កញ្ចាំង ឃុំ​ស៊ុ​ង ស្រុក​សំឡូត  ​។

ប្រភពបានឱ្យ​ដឹងថា បុរស​ខាងលើ​ឈ្មោះ​សំណាង តែមិនទាន់​ដឹង​ពី​​ថា បុរសនោះមកពីទីណា​នោះទេ ខណៈ​ដែល​ត្រូវកម្លាំង​យក​ទៅ​សួរនាំហើយយ ។ ចំណែក​ឯសាច់សត្វ​ព្រៃដែល​រឹបអូសបាន​ ក្នុងនោះ​ត្រូវកម្លាំង​ឃើញ​មាន​ជើង​សត្វ​ខ្លាឃ្មុំ​​ ដែល​ជា​សត្វ​ដ៏​កម្រ​ផង​ដែរ​ ។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព