កម្លាំងពលកម្ម ដែលមានជំនាញខ្ពស់ គឺមានសារៈសំខាន់ សម្រាប់វិស័យសេដ្ឋកិច្ច តំបន់អាស៊ីអាគ្នេយ៍

សៀមរាប ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃកម្ពុជា បានសហការជាមួយ OECD និង GIZ ដើម្បី រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៧ នៅសៀមរាប ពីថ្ងៃទី៧-៨ ខែតុលា ឆ្នាំ២០១៥ ។

កិច្ចប្រជុំនេះ គឺស្ថិតនៅក្នុងក្របខ័ណ្ខ នៃបណ្ដាញថ្នាក់តំបន់ ស្ដីពីការអប់រំ និងជំនាញរបស់ OECD និង កិច្ចពិភាក្សា លើគោលនយោបាយថ្នាក់តំបន់របស់ GIZ/RECOTVET (កម្មវិធីសហប្រតិបត្តិការក្នុងតំបន់ សម្រាប់ធ្វើឲ្យប្រសើរ ឡើង នូវការបណ្ដុះបណ្ដាលរបស់បុគ្គលិក) ។

កិច្ចប្រជុំនេះ ស្ថិតក្នុងអធិបតីភាព របស់លោក អិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង មានអ្នកចូលរួមពី១៣ប្រទេស និងពីស្ថាប័នដែលជាប់ពាក់ព័ន្ធ សរុប ៦៨រូប ។ ហើយកិច្ចប្រជុំក៏បានផ្ដោតជា សំខាន់ លើការបង្កើតព្រឹត្តការណ៍ដែលស្រដៀងគ្នា សម្រាប់គ្រប់ភាគីពាក់ព័ន្ធជាតិ និងតំបន់ ដែលបន្តការរៀបចំ ឲ្យមានជានិច្ចនូវកិច្ចពិភាក្សាលើការធ្វើឲ្យប្រសើរឡើង នូវគុណភាពរបស់ TVET នៅក្នុងអាស៊ីអាគ្នេយ៍ ។

មតិរបស់តំណាង OECD បានមានប្រសាសន៍លើកឡើង ក្នុងពិធីបើកកិច្ចប្រជុំថា បណ្ដាញគោលនយោបាយ ស្ដីពី ការអប់រំ និងជំនាញរបស់ OECD ប្រចាំតំបន់អាស៊ីអាគ្នេយ៍ មានគោលបំណងបង្កើតនូវការផ្លាស់ប្ដូរចំណេះដឹង ដែលគាំទ្រដល់ការលូតលាស់របស់ជាតិ និងសមាហរណកម្មក្នុងតំបន់ ។ បណ្ដាញនេះជំរុញ ឲ្យរដ្ឋាភិបាល មានវិធី សាស្រ្ដក្នុងការបង្កើត និងកាអនុវត្តគោលនយោបាយ ស្ដីពីការអប់រំ និងជំនាញ ដោយពឹងផ្អែកលើចរន្ដចំនួនពីរ នៃការងារប្រចាំតំបន់របស់ OECD ។

លោកបញ្ជាក់ថា ចរន្តទីមួយ គឺការបង្កើនការចូលរួមរបស់បណ្ដាញប្រទេសអាស៊ីអាគ្នេយ៍ នៅក្នុងការស្ទាបស្ទង់មតិ ដែលពាក់ព័ន្ធនឹងការងារអប់រំអន្តរជាតិ និងការពិនិត្យឡើង នូវគោលនយោបាយរបស់ OECD ដែលបានបង្កើតនូវ ភស្ដុតាងរឹងមាំជាច្រើន សម្រាប់គាំទ្រការធ្វើកំណែទម្រងវិស័យអប់រំ ។ ចរន្តទីពីរ គឺកាផ្ដួចផ្ដើមឲ្យមានយុទ្ធសាស្រ្ត ស្ដីពីការងារ និងជំនាញ OECD នៅតំបន់អាស៊ីអាគ្នេយ៍ (ESSSA) ចាប់តាំងពីឆ្នាំ២០០៨ ដែលបាន និងកំពុង ជួយដល់បណ្ដាប្រទេសក្នុងតំបន់ ក្នុងការរៀបចំគោលនយោបាយរួម ដែលអាចជួយដោះស្រាយ នូវបញ្ហានានា ពាក់ព័ន្ធនឹងការងារការបណ្ដុះបណ្ដាល និងជំនាញក្នុងទម្រង់ជាសមាហរណកម្ម ។ ហើយ កម្មវិធីសហប្រតិបត្តិការ ក្នុងតំបន់ សម្រាប់ធ្វើឲ្យប្រសើរឡើង នូវការបណ្ដុះបណ្ដាល របស់បុគ្គលិក TVET (RECOTVET) គឺផ្ដល់ថវិកា ដោយក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហប្រតិបត្តិការ នៃសហព័ន្ធរបស់ប្រទេសអាឡឺម៉ង់ (BMZ) ។ កម្មវិធីក៏មាន គោលបំណងគាំទ្រ និងបង្កើតឡើងនូវលក្ខខណ្ឌសំខាន់ៗ សម្រាប់បុគ្គលិក ដើម្បីធ្វើឲ្យប្រសើរឡើងនូវគុណភាព និងសុខុដុមរមណីយកម្ម តំបន់របស់បុគ្គលិកអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងតំបន់ សម្រាប់ឆ្នាំបន្ត បន្ទាប់ ។

លោករដ្ឋមន្ត្រី អិត សំហេង បានមានប្រសាសន៍ជារួម ក្នុងពេលបើកកម្មវិធីនោះថា  កិច្ចប្រជុំនេះ ពិតជាមានសារៈ សំខាន់ និងមានភាពចាំបាច់ទាក់ទងជាមួយបរិបទ និងការត្រៀមខ្លួន សម្រាប់ការសមាហរណកម្មអាស៊ាន ។ ជាមួយនឹងការកើនឡើង នូវរាល់ឱកាស់ទីផ្សារការងារក្នុងតំបន់ សម្រាប់ការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចនោះ បញ្ហាប្រឈម នៃការប្រកួតប្រជែងក៏មានកម្រិតខ្ពស់ផងដែរ ដូចជាកម្រិតនៃចំណេះ ជំនាញ ដែលតម្រូវឲ្យមានការ ពង្រឹងនូវការអប់រំ បណ្ដុះបណ្ដាល និងបច្ចេកទេស ជាមួយនឹងការបន្ស៊ាំនូវរាល់ការវិវឌ្ឍន៍ នៃបរិបទសេដ្ឋកិច្ច គឺត្រូវ ការកម្លាំងពលកម្ម ដែលជំនាញខ្ពស់ គឺមានសារៈសំខាន់ សម្រាប់វិស័យសេដ្ឋកិច្ច ក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ផង ដែរ ៕

កម្លាំងពលកម្ម ដែលមានជំនាញខ្ពស់ គឺមានសារៈសំខាន់ សម្រាប់វិស័យសេដ្ឋកិច្ច តំបន់អាស៊ីអាគ្នេយ៍

កម្លាំងពលកម្ម ដែលមានជំនាញខ្ពស់ គឺមានសារៈសំខាន់ សម្រាប់វិស័យសេដ្ឋកិច្ច តំបន់អាស៊ីអាគ្នេយ៍

កម្លាំងពលកម្ម ដែលមានជំនាញខ្ពស់ គឺមានសារៈសំខាន់ សម្រាប់វិស័យសេដ្ឋកិច្ច តំបន់អាស៊ីអាគ្នេយ៍

កម្លាំងពលកម្ម ដែលមានជំនាញខ្ពស់ គឺមានសារៈសំខាន់ សម្រាប់វិស័យសេដ្ឋកិច្ច តំបន់អាស៊ីអាគ្នេយ៍