អនុប៉ុស្ដិ៍របៀង នៅស្រុកកែវសីមា ត្រូវ ជាងសំណង់ ចោទថាជំពាក់លុយ ជិត៦០០០ ដុល្លារ ក្រោយធ្វើផ្ទះ

មណ្ឌលគិរី ៖ មន្ដ្រីនគរបាលជាអនុប៉ុស្ដិ៍ នៅច្រករបៀងមួយ ជាប់ព្រំដែនប្រទេស វៀតណាម ស្ថិតនៅស្រុកកែវសីមា ខេត្ដ មណ្ឌលគិរី គឺលោកផាន សុខឡេង ត្រូវបាន បុរសម្នាក់ជាអ្នកម៉ៅការសំណង់ចោទប្រកាន់ ថា ជំពាក់លុុយរហូតជិត ៦០០០ដុល្លារក្រោយ ពីបានសាងសង់ផ្ទះជូនមន្ដ្រីនគរបាលរូបនេះ អស់រយៈពេលជាងមួយឆ្នាំមកនោះ ។

លោកប៊ុន ចិន្ដា ហៅរិទ្ធ អាយុ៤៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរអាម ឃុំស្រែខ្ទុំ ស្រុក កែវសីមា ដែលជាជនរងគ្រោះត្រូវមន្ដ្រីនគរ បាលខាងលើនេះបោកប្រាស់ បានថ្លែងប្រាប់ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥នេះ ថា លោកផាន សុខឡេង បានជួលលោកម៉ៅ ការធ្វើផ្ទះតាំងពីជាងមួយឆ្នាំមុន ប៉ុន្ដែតែង តែគេចវេសមិនប្រគល់លុយជូនតាមការទាម ទាររបស់លោក ក្រោយពីបានសាងសង់ហើយ អស់ជាច្រើននោះដែលរហូតមកដល់ពេលនេះ ទឹកប្រាក់ ដែលត្រូវជំពាក់មានចំនួន ៥៧៤០ ដុល្លារ ដែលធ្វើឱ្យលោកគ្មានប្រាក់បើកបន្ដ ដល់កូនជាងរបស់ខ្លួន ។

ក្រោយពីលោកផាន សុខឡេងតែងតែធ្វើ ការគេចវេសនិងមិនទទួលខុសត្រូវប្រគល់ ប្រាក់នោះ លោកបានស្វែងរកអន្ដរាគមន៍ ពីថ្នាក់ឃុំថ្នាក់ អធិការស្រុក ហើយចុងក្រោយ កាលពីថ្ងៃទី៦ ខែតុលា ក៏ត្រូវបានស្នងការ នគរបាលហៅលោកនិងមន្ដ្រីរបស់គាត់ទៅ ធ្វើការដោះស្រាយ តែលទ្ធផលនៅតែគ្មាន ព្រោះតែលោកផាន សុខឡេង ប្រាប់ថា មិនសង ។

ជុំវិញការលើកឡើងរបស់មេជាងសំណង់ រូបនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលមិន ទាន់អាចស្វែងរកការបកស្រាយពីលោកផាន សុខឡេង បាននៅឡើយទេ នៅរសៀលថ្ងៃ ទី៧ ខែតុលា ឆ្នាំ២០១៥នេះ។