លោក ហាក់ សុខមករា ដឹកនាំក្រុមការងារ នាំយករទេះរុញ និងអំណោយ ផ្តល់ជូនស្រ្តី កើត«ពិសធ្យូង» ដល់ផ្ទះ នៅស្រុកត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ ក្រោយពីមានការណែ ជាប្រចាំពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជា ចំពោះស្រ្តីកើត «ពិសធ្យូង» បើទោះបីគាត់បានចាកចេញ ពីមន្ទីរពេទ្យ ក៏ដោយនោះ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥នេះ លោក ហាក់ សុខមករា អភិបាលរង ខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារ យុវជនគណបក្សខេត្ត អមដំណើរជាមួយ ប្រធានមន្ទីរសុខាភិបាល លោក កែវ វណ្ណៈ បានដឹកនាំក្រុមយុវជនបក្សស្រុក និង អាជ្ញាធរ មូលដ្ឋាន ជាច្រើននាក់ បាននាំយករទេះរុញ គ្រឿងឧបភោគ បរិភោគ និងថវិកា ទៅប្រគល់ជូន ដល់ផ្ទះអ្នកស្រី ស្រេង ស្រីអាង ស្ថិតនៅភូមិកំរែង ឃុំជីគរ ស្រុកត្បូងឃ្មុំ។

ក្រោយបញ្ចប់ការ ផ្តល់រទេះរុញ និងអំណោយជាគ្រឿង ឧបភោគបរិភោគ ព្រមទាំង ថវិកាចំនួន១០ម៉ឺនរៀលនោះ លោក ហាក់ សុខមករា បានដឹកនាំក្រុមការងារ នាំយក អំណោយដូចគ្នានេះ ទៅប្រគល់ ជូនលោកអ៊ុំ នូវ ស្រ៊ាន រស់នៅភូមិជ្រោយចង្ហា ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ដែលជនពិការផងដែរ មិនអាចដើរួច ។

នៅចំពោះជនរងគ្រោះទាំង២នាក់ លោក ហាក់ សុខមករា បានផ្តាំផ្ញើការ សួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងអភិបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់ ជាប្រចាំចំពោះជនពិការ មិនមើលរំលងនោះឡើយ បើទោះជា បានចាកចេញពី មន្ទីរពេទ្យក៏ដោយនោះ ។

សូមបញ្ជាក់ថា អ្នកស្រី ស្រេង ស្រីអាង ដែលកើតជំងឺ «ពិសធ្យូង» ស៊ីរូងអស់ជើងម្ខាងនោះ បានជាសះស្បើយ និងវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ ហើយកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅនេះ។ អ្នកស្រី ស្រេង ស្រីអាង អាយុ ប្រមាណជា ៤០ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ បានកើតជំងឺដែល អ្នកភូមិហៅថា «ពិសធ្យូង» ស៊ីរូងអស់ជើងម្ខាង ត្រឹមរយៈពេលត្រឹមតែ ២ខែប៉ុណ្ណោះ។ គ្រាដែលជំងឺកំពុងតែ ដុនដាបខ្លាំងនោះ តែចាត់ទុកថា អ្នកស្រីមានបុណ្យសំណាងខ្ពស់ ដំណឹងនៃការកើតជំងឺនេះ បានដឹងដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

សម្តេចកិត្តិព្រឹត្តបណ្ឌិត ក៏បានចាត់ចែងក្រុមការងារ កាកបាទក្រហម កម្ពុជាភ្លាមៗ ឲ្យទៅទទួលយកស្រ្តីរងគ្រោះ ពីខេត្តត្បូងឃ្មុំ មកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានធានារ៉ាប់រងរាល់ថ្លៃព្យាបាលព្រមទាំងបានផ្តល់ថវិកាជាច្រើនទៀត សម្រាប់ការចាយវាយ របស់ក្រុមគ្រួសារអំឡុង ពេលស្រ្តីរងគ្រោះសម្រាកព្យាបាល ជំងឺថែមទៀងផង៕