ក្រុមការងារ មន្ទីរធនធានទឹក ខេត្តរតនគិរី នាំយកគ្រឿងចក្រ ជួយស្តារប្រឡាយ នាំទឹក ដាក់ស្រែជូនប្រជាកសិករ

រតនគិរី ៖ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរី នាថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០១៥ បានដឹកនាំគ្រឿងចក្រ ចុះជួយស្តារប្រឡាយមួយខ្សែ ដើម្បីនាំទឹក មកស្រោច ស្រពស្រូវ ជូនប្រជាកសិករ ក្នុងឃុំសោមធំ ស្រុកអូរយ៉ាដាវ។

លោក ចាន់ ប៊ុនធឿន អនុប្រធានមន្ទីរ ធនធានទឹក និងឧតុនិយមខេត្តរតនគិរី បានឱ្យដឹងថា ប្រឡាយមួយខ្សែ ដែលក្រុមងារមន្ទីររបស់ លោកកំពុងជួយស្តារជូន ប្រជាពលរដ្ឋនាពេលនេះ មានប្រវែង ប្រមាណ ៣.០០០ម៉ែត្រ ដើម្បីទាញយកទឹកពីអាងអូរពូល មកបម្រើដល់ការងារ ស្រោចស្រពស្រូវ វស្សាប្រមាណ ៧២០ហិកតា ស្ថិតក្នុងតំបន់វាលអូរពូល ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

លោក ចាន់ ប៊ុនធឿន បានបន្តថា បច្ចុប្បន្នការងារ បង្កបង្កើនផល ស្រូវវស្សានៅទូទាំងខេត្ត អនុវត្តបានចំនួន ២៦.០២០ហិកតា ស្មើនឹង ១០០,០៧ភាគរយ នៃផែនការដែលបានដាក់ចុះ។ លោកបញ្ជាក់បន្ថែមថា សម្រាប់ខេត្តរតនគិរី ពុំមានបញ្ហាខ្វះខាត ទឹកស្រោចស្រពនោះទេ ដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងរាយប៉ាយបានល្អ ធ្វើឱ្យបណ្តាព្រែក បឹងបួរ និងប្រព័ន្ធធារាស្ត្រនានា មានទឹកគ្រប់គ្រាន់។

ដោយមើលឃើញស្ថានភាពទឹកមានគ្រប់គ្រាន់ ខេត្តគ្រោងនឹងអនុញ្ញាតឱ្យ ប្រជាកសិករ ធ្វើការដាំដុះស្រូវ ប្រាំងជាលើកដំបូង ដោយដាក់ចេញនូវផែនការប្រមាណ ៣០ហិកតា៕