តារាសម្តែងតួខ្មោច ក្នុងរឿងហ្វ៊េសប៊ុក ផ្តាច់ព្រលឹង លោតសម្លាប់​ខ្លួនពីលើផ្ទះ ក្រោយផ្ទុះ​ជម្លោះ ជាមួយប្តី ហេងស៊យ

ភ្នំពេញ៖ ស្រ្តីវ័យក្មេងម្នាក់ ដែលគេស្គាល់ថា ជាតារាសម្តែងមួយរូប ហើយចុងក្រោយនាងបានដើរជាតួខ្មោចនៅ ក្នុងរឿង ហ្វ៊េសប៊ុកផ្តាច់ព្រលឹងនោះ ត្រូវបានគេអះអាងថា បានលោតសម្លាប់ខ្លួនពីលើផ្ទះជាន់ទីពីរ ស្លាប់នៅនឹង កន្លែងតែម្តង ក្រោយពីនាងកើតមានជម្លោះជាមួយប្តីតាំងពីក្បាលព្រលប់រួចមក ។

ករណីតារាសម្តែងខាងលើ លោតសម្លាប់ខ្លួននេះបានកើតឡើងនៅវេលាម៉ោង ១១យប់ ថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១៥ កន្លងទៅនេះ ស្ថិតនៅចំណុចផ្ទះលេខ ១២១ ផ្លូវលេខ ១៩២Z ក្នុងសង្កាត់១ទឹកល្អក់ទី៣ ខណ្ឌទួលគោក ជាផ្ទះដែលនាងជួលស្នាក់នៅជាមួយនឹងប្តី ដែលទំនងយកគ្នាជាប្តី-ប្រពន្ធ ដោយមិនបានរៀបការ ។ តារាសម្តែង ដែលលោតសម្លាប់ខ្លួននេះ ត្រូបានគេស្គាល់ឈ្មោះ ឃិន រដ្ឋា អាយុ ២៥ឆ្នាំ ហើយក្រៅពីមានមុខរបរជាតារាសម្តែង គេក៏ឃើញមានប័ណ្ណសម្គាល់ខ្លួនរបស់នាង ជាបុគ្គលិករបស់ក្រុមហ៊ុនផែស្ងួត តេង ឡាយ ផងដែរ នាងមានស្រុក កំណើតភូមិផ្លូវពោធិ៍វង្ស ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ ចំណែកប្តីមិនត្រូវបានគេស្គាល់អត្ត សញ្ញាណលំអិតនោះទេ ដោយគ្រាន់តែគេស្គាល់ឈ្មោះ ផានី អាយុខ្ទង់ ៣០ឆ្នាំ មានមុខរបរ ជាអង្គរក្សរបស់ឧកញ៉ា ម្នាក់ ដែលគេមិនបានស្គាល់ឈ្មោះ ។

តាមព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ ដែលជាអ្នកជិតខាង បានឲ្យដឹងថា នៅមុនពេលកើតហេតុគឺតាំងពីម៉ោង ប្រមាណជាង ៧យប់ គេស្តាប់លឺ ប្តី-ប្រពន្ធ ពីរនាក់ខាងលើនេះ កើតមានជម្លោះនឹងគ្នា ដោយជម្លោះនោះទំនង ផ្តើមចេញពីរឿងប្តីប្រចណ្ឌ ។ លុះនៅម៉ោងកើតហេតុ ស្រាប់តែកើតមានការផ្អើលឆោឡោឡើងថា នាង រដ្ឋា បាន លោត សម្លាប់ខ្លួនពីលើផ្ទះបាត់ទៅហើយ ។ ក្រោយកើតហេតុ បុរសជាប្តីឈ្មោះ ផានី មិនបានចុះទៅមើលសពរបស់ប្រពន្ធនោះឡើយគឺបានគេចខ្លួនបាត់ទៅ ដោយគេនៅមិនទាន់ដឹងច្បាស់ថា ករណីខាងលើនេះ គឺជាករណីធ្វើ អត្តឃាតលោតសម្លាប់ខ្លួនពីលើផ្ទះពិតប្រាកដ ឬក៏បង្កឡើងដោយប្តី ច្រានទម្លាក់ ខណៈកើតមានជម្លោះជាមួយនឹង គ្នា នោះឡើយ ។ ប៉ុន្តែ យោងតាមមិត្តភក្តិរបស់នាងម្នាក់ ដែលភ្នាក់ងារព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលទូរស័ព្ទសួរ មិត្តភក្តិរូបនេះបានអះអាងថា ក្រោយពេលកើតហេតុប្តីរបស់នាង ឃិន រដ្ឋា បានទូរស័ព្ទមកខ្លួន ដោយ អះអាងថា ប្រពន្ធខ្លួនបានលោតសម្លាប់ខ្លួនដោយ វាមិនមែនជាករណីច្រានទម្លាក់ ហើយខ្លួនជាប្តីក៏មិនបាន វាយធ្វើ បាបប្រពន្ធនោះដែរ តែខណៈឈ្លោះប្រកែកគ្នា ប្រពន្ធរបស់ខ្លួនចេះតែស្រែកប្រាប់អ្នកជិតខាងថា ខ្លួនវាយ ធ្វើបាប នាង ។

ដោយឡែកយោងតាមសាក្សីម្នាក់ទៀត បានអះអាងថា ទោះបីជាករណីខាងលើត្រូវបានគេធ្វើការសន្និដ្ឋានជា ជំហានដំបូងថា ជនរងគ្រោះបានលោតសម្លាប់ខ្លួនក៏ដោយ តែសាក្សីរូបនោះបានសុំឲ្យមានការស៊ើបអង្កេតករណី នេះឲ្យបានលំអិតថា តើវាផ្តើមចេញពីរឿងអ្វីពិតប្រាកដ ជារឿងលោតសម្លាប់ខ្លួន ឬជារឿងច្រានទម្លាក់ធ្វើឲ្យស្លាប់ ។ សាក្សីខាងលើដែលធ្លាប់ស្គាល់ស្រ្តីរងគ្រោះ បានអះអាងបន្តថា កន្លងមកស្រ្តីរងគ្រោះ ធ្លាប់បាននិយាយថា ប្តី របស់ខ្លួនធ្លាប់ច្រាននាងទម្លាក់ពីលើផ្ទះម្តងរួចមកហើយ ខណៈឈ្លោះប្រកែកគ្នា តែនាងតោងបង្កាន់ដៃជាប់ ហើយ នាងក៏ធ្លាប់បានប្តឹងទៅសមត្ថកិច្ច ដើម្បីឲ្យជួយអន្តរាមន៍ ខណៈដែលប្តីវាយធ្វើបាបព្រោះតែប្តីរូបនេះ តែងតែធ្វើការ ចោទប្រកាន់ថា ប្រពន្ធផិតក្បត់ ចង់ដោះដៃទៅមានប្រុសថ្មី តែស្រ្តីជាប្រពន្ធតែងតែធ្វើការបដិសេធរហូតមក ។

តាមការអះអាងថា ស្រ្តីរងគ្រោះខាងលើនេះ មានកូនម្នាក់នៅក្នុងបន្ទុកតែគេមិនដឹងថា ជាកូនជាមួយនឹងប្តីឈ្មោះ ផានី នេះ ឬជាមួយនរណាផ្សេងនោះទេ ព្រោះតែនាង គឺជាតារាសម្តែងមួយរូប ដែលមានមិត្តភក្តិច្រើន ៕