ឆុំ វត្តី តួឯក«ស្នេហ៍៩» ក្ដាប់បានឱកាស​សម្ដែងរឿង​៣ព្រមគ្នា

ភ្នំពេញ៖ កញ្ញា ឆុំ វត្តី គឺជាតារាសម្តែង និងបង្ហាញម៉ូដ ដែលកំពុងឆក់បានការគាំទ្រច្រើនគួរសម នៅក្នុងទីផ្សារសិល្បៈ ខណៈបច្ចុប្បន្ននេះនាងក្តាប់បានឱកាសតួសម្តែងខ្សែភាពយន្ត ជាបន្តបន្ទាប់។ ពិសេសថ្មីៗនេះ នាងទើបទទួលបានតំណែងតួឯក៣រឿង ផ្សេងគ្នាក្នុងពេលតែមួយ។

ជួបជាមួយគេហទំព័រ LookingTODAYតាមទូរស័ព្ទ នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥នេះ តារាសម្តែង មានវ័យ២៣ ឆ្នាំ កញ្ញា ឆុំ វត្តី បាននិយាយថា បន្ទាប់ពីផ្អាកសិល្បៈ អស់រយៈពេ ល៣ឆ្នាំកន្លងមកនាងក៏បានសម្រេចចិត្ត វិលចូលខ្លួនប្រឡូកជាថ្មីឡើងវិញ កាលពីអំឡុង ដើមឆ្នាំ២០១៣ ដែលគិតរហូតមកដល់ពេលនេះ គឺបានជិត២ឆ្នាំហើយ។ ម្យ៉ាងទៀតអាជីពសិល្បៈ របស់នាងសព្វថ្ងៃនេះ គឺកំពុងមានការមមាញឹក គួសម។

កញ្ញា ឆុំ វត្តី បានបន្តថា «ខ្ញុំរវល់បង ទោះបីជាពេលនេះ ជារដូវវស្សា មានភ្លៀងធ្លាក់ក៏ពិតមែន តែការសម្តែង និង ដើរម៉ូដរបស់ខ្ញុំ នៅតែបន្តមានគេទាក់ទង ហៅជាហូរហែរ។ ដូចជា មុននេះខ្ញុំបានថតរឿង ស្នេហ៍៩ បានតំណែងតួឯក។ ចំណែករឿងក្រោយ ដែលកំពុងតែត្រៀមថត ជាមួយលោក ប៉ែន ចំរ៉ុង ឲ្យខាងអង្គការ លក្ខណៈ ប្រភេទភាពយន្តអប់រំ ក៏បានទទួលបានតំណែង តួឯកដូចគ្នា..»។
តារាសម្តែងស្រី ដែលកំពុងមានពន្លឺ នៅក្នុងវិថីសិល្បៈ កញ្ញា ឆុំ វត្តី បាននិយាយទៀតថា បើគិតមកទល់ពេលនេះ គឺនាងសម្តែងបានចំនួន៣រឿង មកហើយចាប់តាំងពីវិលចូលសិល្បៈ។ ចំពោះរឿងទាំង៣ ដែលកញ្ញា ឆុំ វត្តី ចូលខ្លួនថត គឺនាងសុទ្ធតែទទួលបានតំណែងធំ មានដូចជា រឿង«សាកលវិទ្យាល័យកំណើតស្នេហ៍ ,ស្នេហ៍៩ »និងរឿង« ស្នេហ៍មិនឈ្នះស្និទ្ធ»ជាប្រភេទរឿងអប់រំ ដែលកំពុងរៀបចំ ដំណើរការថត។

តារាស្រីរូបនេះ បានបន្ថែមថា «បើនិយាយទៅខ្ញុំចូលសិល្បៈជិត៥ឆ្នាំមកហើយ ដោយដំបូងឡើយ ចូលតាមរយៈការប្រឡងកម្មវីធី "ស្រីឆ្លាត-ប្រុសឆា្លត" របស់ទូរទស្សន៍CTN ប៉ុន្តែខ្ញុំអត់បានជាប់លេខទេ គឺជាប់ក្នុងចំណោម មនុស្ស១០នាក់ ក្រោយមកខ្ញុំក៏ផ្អាកមួយរយៈពេល។ ទើបតែ២ឆ្នាំចុងក្រោយនេះទេ ដែលវិលចូលសិល្បៈ ជាប់លាប់ឡើងវិញ រហូតមានឱកាសទទួលបាន ការហៅថតសម្តែង និងដើរម៉ូដ ធ្វើឲ្យការងារសិល្បៈ មានការមមាញឹក »៕