សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ជលផល​កំពត​ឃាត់ខ្លួន​អ្នក​នេសាទ​ខុសច្បាប់​៦​នាក់​

ខេត្តកំពត ​៖ ​កម្លាំងសមត្ថកិច្ច​រដ្ឋបាល​ជលផល​កំពត បាន​ចេញ​ល្បាត​បង្ក្រាប​បទល្មើស​នេសាទ​ ដោយ​សហការ​ជាមួយ​ប្រជា​សហ​គមន៍​នេសាទ​ និង​អង្គការ​អភិរក្ស​សមុទ្រ​កម្ពុជា​ (MCC) ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​​លោក ស សូ​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពត​បាន​ប្រាប់​កោះសន្តិភាព​កាលពី​រសៀល​ថ្ងៃ​ទី​៧ ​តុលា នេះ​ថា ក្រោយ​ពី​មាន​សេចក្តី​រាយ​ការណ៍​ពី​ប្រជា​នេសា​ទម​កថា មាន​ទូក​នេសាទ​ខុសច្បាប់​ជា​ច្រើន​គ្រឿង​បាន​ធ្វើ​​ការ​នេសាទ​ដោយ​ទូក​អួន​អូស​ប្រើឧ​បករ​ណ៍ខុសច្បាប់​ (​ឧ​បករណ៍​ឆក់​) ​។

លោក​បន្ត​ថា ក្រោយ​ពី​បាន​ទទួល​ព័ត៌​មាន​នេះខណ្ឌ​រដ្ឋបាល​ជលផល​បាន​ចាត់​​កម្លាំង​ចេញ​ល្បាត​​​ដឹកនាំ​ដោយ​ខ្លួន​លោក​ផ្ទាល់​ រួម​ជាមួយ​ប្រជា​សហ​គម​ន៍នេសាទ និង​សហ​ការ​​ជាមួយ​មន្ត្រី​អង្គការ​អភិរក្ស​សមុទ្រ​កម្ពុជា​ (MCC) ​ចុះ​​បង្ក្រាប​បានទូក​នេសាទ​ខុសច្បាប់​អួន​អូស​​ចំនួន​២​គ្រឿង​ និង​​ឃាត់​​មនុស្ស៦​នាក់ ​ដែល​​ធ្វើ​សកម្មភាព​ជាក់ស្តែង​នៅ​ក្នុង​សមុទ្រ​ខេត្ត​កែប ត្រង់​ចំណុច​ខាងលិច​ផ្សារ​ក្តាម​ចម្ងាយ​ប្រមាណ​ជា​៥​គីឡូម៉ែត្រ កាលពី​វេលា​ម៉ោង១២និង៣០​នាទី​ថ្ងៃត្រង់ថ្ងៃ​ទី​៧ ​តុលា ២០១៥ ស្ថិត​ក្នុង​ក្រុង​កែប ខេត្ត​កែប ​​ ។

​ក្រោយ​ការ​ឃាត់​ខ្លួន ជន​ស​ង្ស័យ​​ទាំង​៦​នាក់ ​ត្រូវ​​បាន​បញ្ជូន​​​ទៅ​​​​​ស្នងការ​​​ដ្ឋាន​នគរ​បាល​ខេត្ត ​ដើម្បី​​​សួរនាំ​ និង​ស្រាវជ្រាវរក​អត្តសញ្ញាណ​​ ព្រោះ​មិន​ទាន់​ដឹង​ច្បាស់​ពី​អត្ត​សញ្ញាណ​ជន​​សង្ស័យ​ទាំង​៦​នាក់​នេះ​ទេ គ្រាន់តែ​ដឹង​ថា ជន​ស​ង្ស​យ័​ទាំង​នេះ​ មាន​ទីលំនៅ​​នៅ​ក្នុង​ខេត្ត​កែប​ ៕