នគរបាល ខេត្តព្រះសីហនុ ចាប់ខ្លួនជនបង្កវាយ កញ្ចក់រថយន្តគេបែក នៅសង្កាត់លេខ៣

ព្រះសីហនុ ៖ ជនសង្ស័យម្នាក់ ដែលបែកថ្នាំផងនោះ ក្រោយវាយកញ្ចក់រថយន្តគេបណ្តាលឲ្យបែកនោះ ត្រូវបាន កម្លាំងនគរបាលមូលដ្ឋាន ក្រុងព្រះសីហនុ ចាប់ខ្លួននៅវេលាម៉ោង ៣៖២០នាទីរសៀលថ្ងៃទី៧ ខែតុលាឆ្នាំ២០១៥នេះ ស្ថិតនៅក្រុម៣១ ភូមិ៣ សង្កាត់៣ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

មន្រ្តីនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យរូបនេះមានឈ្មោះ កែវ សុខមរកត ហៅ អាកុត បានវាយកញ្ចក់រថយន្ត Camry ឆ្លាមពាក់ស្លាកលេខ ភ្នំពេញ 2N-6241 បណ្តាលឲ្យបែកកញ្ចប់ផ្នែកខាងក្រោយ។

ក្រោយមានករណីនេះកើតឡើង និងមានពាក្យរបស់ ម្ចាស់រថយន្តនោះស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងនគរបាល តាមស្រាវជ្រាវរហូត ចាប់ខ្លួនជនសង្ស័យរូបនេះបានភ្លាមៗតែម្តង។

ក្រោយការចាប់ខ្លួន ជនសង្ស័យត្រូវបានយកទៅ សួរនាំ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់វិធានការតាមនីតិវិធី៕

នគរបាល ខេត្តព្រះសីហនុ ចាប់ខ្លួនជនបង្កវាយ កញ្ចក់រថយន្តគេបែក នៅសង្កាត់លេខ៣

នគរបាល ខេត្តព្រះសីហនុ ចាប់ខ្លួនជនបង្កវាយ កញ្ចក់រថយន្តគេបែក នៅសង្កាត់លេខ៣