មន្រ្តីកាំកុងត្រូល ខេត្តព្រះសីហនុ សម្រុកចុះត្រួតពិនិត្យ គុណភាពទំនិញ ម្ហូបអាហារ នៅតាមបណ្តាទីផ្សានានា

ព្រះសីហនុ៖ រយៈពេលប៉ុន្មានថ្ងៃមកនេះ មន្រ្តីកាំកុងត្រូលសាខាខេត្តព្រះសីហនុ និងមន្រ្តីសាលាខេត្ត បានបន្តចុះពិនិត្យគុណភាពចំណីអាហារ ជាបន្តបន្ទាប់តាម បណ្តាទីផ្សារនានា ។ ជាក់ស្តែងកាលពីថ្ងៃម្សិលមិញ លោក ជា ប៉ិច អនុប្រធានសាខា បានដឹកនាំមន្រ្តីចុះធ្វើការ ពិសោធន៍ រកសារធាតុហាមឃាត់លើម្ហូបអាហារ ដែលដាក់តាំងលក់នៅផ្សារលើ និងដាក់លក់ក្នុងស្លាដក ក្នុងសង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ជាលទ្ធផលរកមិនឃើញ ព្រោះសារធាតុអស់ទាំងនោះឡើយ ។ ចំណែកនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥នេះ ក៏បានចុះពិនិត្យនៅផ្សារស្មាច់ដែង ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយលទ្ធផលក៏រកមិនឃើញ សារធាតុហាមឃាត់នោះឡើយ ប៉ុន្តែបានដកហូតភេសជ្ជៈ ហួសកាលបរិច្ឆេទការប្រើប្រាស់ មួយចំនួនផងដែរ ។

លោក ម៉ាង ស៊ីណេត ប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានថ្លែងឲ្យដឹងថា ចំពោះលទ្ធផល ដែលទទួលបានល្អនៅពេលនេះ ក៏ព្រោះតែបងប្អូនអាជីវករ ទាំងអស់នាពេលបច្ចុប្បន្ន បានសហការជាមួយសមត្ថកិច្ច ដោយឡែកភេសជ្ជៈ ដែលហួសកាលបរិច្ឆេទ ហើយមានការដាក់តាំងលក់លើទីផ្សារនោះ គឺសល់តាំងពី យូរមកហើយ ដោយសារលក់មិនដាច់ ឬខ្លះទៀតអ្នកបោះដុំក៏មាន ការលក់បន្លំដល់បងប្អូនអាជីវករផងដែរ ដោយសារតែបងប្អូនអាជីវករមួយចំនួនតូច មិនបាន យកចិត្តទុកដាក់ ក្នុងការត្រួតពិនិត្យកាលបរិច្ឆេទ ជាដើម ឬអ្នកខ្លះទុកចិត្តក្រុមហ៊ុនពេក ។ ជុំវិញបញ្ហានេះ លោកនឹងព្យាយាមចាត់តាំងមន្រ្តីជំនាញ ចុះពន្យល់ដល់ បងប្អូនអាជីវករបន្ថែម ទៀតផងដែរ៕