មន្ត្រីកាំកុងត្រូល ចុះបន្តយុទ្ធនាការ និងពង្រឹង មុខម្ហូបអាហារ ជាពិសេសទឹកខ្មេះ រូបទន្សាយក្រហម

បន្ទាយមានជ័យ៖ បើយោងតាមបច្ចុប្បន្ននេះ ប្រជាពលរដ្ឋមួយចំនួន ខ្វះការយល់ដឹងពីបញ្ហាមុខម្ហូបអាហារ ទំនិញណាគ្មានគុណភាព ឬមានគុណភាពឡើយឲ្យ តម្លៃថោក ធូរថ្លៃតែប៉ុណ្ណោះ ដូច្នេះធ្វើឲ្យឈ្មួញខិលខូចមួយចំនួន នាំចូលដាក់តាំងលក់។

ជាក់ស្តែងព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ នេះ លោកឈុន ឃាង ឲ្យ ប្រធានសាខា កាំកុងត្រូលខេត្ត សហការជាមួយសេដ្ឋកិច្ចខេត្ត និងមន្ត្រីជំនាញមួយចំនួនទៀត ចុះបន្តយុទ្ធាការ ត្រួតពិនិត្យតាមទីផ្សារ តែម្តង។

លោក ស៊ាន ស៊ីណាតប្រធានសាខាកាំកុង ត្រូលខេត្ត បានប្រាប់ឲ្យដឹងថា មន្ត្រីជំនាញរបស់យើងបន្តយុទ្ធានាការនេះ គឺកម្លាំងសមត្ថកិច្ចជំនាញរបស់យើង បន្តខិតខំប្រឹងប្រែងទប់ស្កាត់ ណែនាំដល់ឲ្យឈ្មួញទាំងឡាយណា បន្តលួចនាំចូលពីប្រទេសជិតខាងយើង និងធ្វើការណែនាំ ឬឃាត់ខ្លួនម្ចាស់តែម្តងទាំងឲ្យនេះ គឺដើម្បីប្រជាពលរដ្ឋសុខភាពល្អទាំងអស់គ្នា និងទូទាំងប្រទេសជាតិយើង ។ លោកបន្តថា ព្រឹកនេះ គឺយើងផ្តោតទៅលើទឹកខ្មេះរូបទន្សាយថៃ ក្រហម ដែលនាំចូលពីប្រទេសថៃ ដោយប្រជាពលរដ្ឋខ្មែរខ្វះការយល់ដឹង ព្រោះទឹកខ្មេះនេះនៅប្រទេសថៃ គេប្រើសំរាប់យកទៅដាក់លាយពណ៌ ជាមួយក្រណាត់ ឲ្យមានសម្រស់ស្រស់ឲ្យតែប៉ុណ្ណោះ ចំណែកពលរដ្ឋខ្មែរយើង យកមកលាយផ្សំជាមួយមុខម្ហូប ខ្លះធ្វើជ្រួកយកមកបរិភោគ ដោយមិនគិតពីសុខភាពផ្ទាល់ខ្លួន។

លោកបានបន្ថែមថា ដូច្នេះហើយយើងជាមន្ត្រីជំនាញ ត្រូវខិតខំប្រឹងប្រែង ទប់ស្កាត់ណែនាំដល់ពលរដ្ឋបន្ថែមទៀត ឲ្យយល់ទាំងឲ្យគ្នា មិនថាឈ្មួញ ឬអាជីវករតូចធំ ត្រូវតែបញ្ឈប់បន្ទាន់ការនាំយកទឹកខ្មេះរូបទន្សាយមកបរិភោគ ឲ្យសោះ។

ជាចុងក្រោយលោកបានអំពាវនាវ ដល់ដល់ប្រជាពលរដ្ឋទាំងអស់ គួរចេះពិចារណាបញ្ហាសុខភាព បញ្ហាមុខម្ហូប មុខទំនិញណាដែលគួរទិញ ប្រើប្រាស់ ឬបរិភោគ ។

នៅព្រឹកនេះមន្ត្រីកាំកុងត្រូល មន្ត្រីពាណិជ្ជកម្មខេត្ត កម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត និងមន្ត្រីពាក់ព័ន្ធ បានចុះត្រួតពិនិត្យ នៅតាមផ្សារធំៗចំនួន២ គឺផ្សារសមាគម ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល និងផ្សារត្រី ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានដកហូតបានទឹកខ្មេះ រូបទន្សាយថៃជាច្រើនដប កម្ទេចនំ កម្ទេចមី ចាហួយដូង ត្រីខ ទឹកក្រូច នាំពីប្រទេសថៃ  និងមុខទំនិញជាច្រើនប្រភេទទៀតផងដែរ។

ក្នុងមន្ត្រីចម្រុះ បានឲ្យម្ចាស់មុខទំនិញដែលហូត គ្មានគុណភាព ធ្វើការណែនាំ និងធ្វើកិច្ចសន្យា នៅកន្លែង និងប្រមានថា ប្រសិនជាលើក ក្រោយៗមានដាក់តាំង លក់បន្តនោះ នឹងចាត់ការតាមនីតិវិធំច្បាប់ជាធរមាន៕