ប្រភេទគ្រុន ផ្តាសាយថ្មី ត្រូវបានរកឃើញ នៅក្នុងខ្លួនសត្វប្រចៀវ

វ៉ាស៊ីនតោនៈ ក្រុមមន្ត្រីសុខាភិបាល សហរដ្ឋអាមេរិក បាននិយាយថា ប្រភេទវីរ៉ុសឆ្លងថ្មី ចម្លែកនៃជំងឺគ្រុនផ្តាសាយ A ត្រូវបានគេរកឃើញ នៅក្នុងខ្លួនសត្វប្រចៀវ ដែលបានបង្ហាញឲ្យឃើញថា សត្វប្រជៀវដែលជាថ្នាក់បក្សី អាច ក្លាយទៅជាអ្នកចំលងវីរ៉ុស គ្រុនផ្តាសាយផងដែរ។ ទោះបីជាយ៉ាងណាក្តី វាមិនត្រូវបានគេជឿជាក់ថា វីរ៉ុសផ្តាសាយ ប្រភេទនេះ អាចមានគ្រោះថ្នាក់ ដល់មនុស្សនោះទេ។

អ្នកស្រី Suxiang Tong ដែលជានាយកនៃមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ និង កម្មវិធីស្វែងការការពារធាតុបង្កជំងឺ បាន និយាយថាៈ "នេះគឺជាលើកដំបូងដែលប្រភេទវីរ៉ុសគ្រុនផ្តាសាយឆ្លង (influenza virus) ត្រូវបានគេរកឃើញ នៅក្នុង ខ្លួនរបស់សត្វប្រចៀវ ក៏ប៉ុន្តែវាមិនអាចនាំឲ្យមានផលប៉ះពាល់ដល់មនុស្សឡើយ។ " គាត់ក៏បានបន្តទៀត ថាៈ "ការសិក្សានេះពិតជាមានសារសំខាន់ខ្លាំងណាស់ ពីព្រោះយើងអាចសិក្សាស្រាវជ្រាវ ឲ្យបានដឹងច្បាស់ អំពីប្រភេទ សត្វថ្មីដែលអាចក្លាយជាប្រភពនៃវីរ៉ុសផ្តាសាយ។"

ប្រភេទវីរ៉ុសឆ្លងនៃគ្រុនផ្តាសាយ A ត្រូវបានគេរកឃើញនៅក្នុងគំរូសត្វប្រជៀវចំនួន៣ក្បាល ក្នុងចំនោមសត្វប្រចៀវ ចំនួន ៣១៦ក្បាល ដែលពួកកវាមានស្មាតូចៗពណ៌លឿង ហើយពួកវាមានវត្តមាននៅក្នុងប្រទេស ហ្គតទេម៉ាឡា ដែលមានព្រំប្រទល់ជាប់នឹងប្រទេសមិចស៊ីកូ។ ទន្ទឹមនឹងនេះដែល សត្វប្រជៀវប្រភេទនេះមិនដែលខាំ មនុស្ស នោះទេ ក៏ប៉ុន្តែវារស់នៅដោយស៊ីផ្លែឈើជាអាហារ ហើយពួកវាមានដើមកំណើតនៅអាមេរិកកណ្តាល និង អាមេរិកខាងត្បូង។

គ្រុនផ្តាសាយឆ្លងដែលត្រូវបានគេរកឃើញកាលពីលើកមុននៅក្នុងឆ្នាំ២០០៩ ដូចជាគ្រុនផ្តាសាយជ្រូក H1N1 ដែលត្រូវបានគេដឹងថា វាមានដើមកំណើតមកពីសត្វ បន្ទាប់មកវាធ្វើការចំលងមេរោគ ទៅមនុស្សយ៉ាងឆាប់រហ័ស បំផុត។

ប្រភេទគ្រុន ផ្តាសាយថ្មី ត្រូវបានរកឃើញ នៅក្នុងខ្លួនសត្វប្រចៀវ