ប៉ាឡេស្ទីន ៖ ទាហានអ៊ីស្រាអែល បាញ់សម្លាប់ ក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់ យ៉ាងឃោរឃៅ

ប៉ាឡេស្ទីន ៖ ប្រភពពីសាក្សីដែលបានឃើញ ហេតុការណ៍ផ្ទាល់ភ្នែក ដែលសូមមិនបញ្ចេញឈ្មោះ និងជា វេជ្ជ បណ្ឌិតមួយរូបបានអះអាងថា ទាហានអ៊ីស្រាអែលបានបាញ់កាំភ្លើង មកលើក្មេងប្រុសអាយុទើបតែ ១៣ឆ្នាំម្នាក់ ជាជនជាតិប៉ាឡេស្ទីន បណ្តាលឲ្យបាត់បង់ជីវិត កាលពីព្រឹកថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០១៥ ម្សិលមិញនេះ។

ព័ត៌មានដែលស៊ិនហួ ទទួលបាន នៅថ្ងៃអង្គារនេះឲ្យដឹងទៀតថា ការបាញ់ប្រហារបានកើតឡើង អំឡុងពេលដែល ប្រជាជនប៉ាឡេស្ទីនជាច្រើនរយនាក់ បានប្រមូលផ្តុំគ្នាតវ៉ា នៅពីមុខយោធាយាមព្រំដែនរបស់អ៊ីស្រាអែល នៅតំបន់ វែសត៍ប៊ែង ស្របពេលដែលបញ្ហានេះ ត្រូវបានគេប៉ាន់ស្មានថា នឹងកាន់តែបញ្ឆេះកំហឹង និងការសងសឹកថែមទៀត រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលអន្តរជាតិកំពុងព្រួយបារម្ភជាខ្លាំង ។

គួរបញ្ជាក់ថា បន្ទាប់ពីក្មេងប្រុសខាងលើនេះ បានទទួលរងការបាញ់ប្រហារ សាច់ញាតិ របស់គេ បានបញ្ជូនក្មេង នេះ ទៅកាន់មន្ទីរពេទ្យ ម័រគូ ដែលនៅក្បែរនោះភ្លាមៗ ប៉ុន្តែអកុសល្យ ក្មេងរូបនេះ មិនអាចមានជីវិតរស់នៅទៀត នោះឡើយ ៕