មុខសញ្ញាកាច់កម៉ូតូពីរនាក់ ត្រូវបាន បង្ក្រាបនិង តុលាការឃុំខ្លួន

កំពង់ចាម ៖ មុខសញ្ញាកាច់កម៉ូតូនៅ ក្រុងកំពង់ចាម ពីរនាក់ ដែលត្រូវបានកម្លាំង នគរបាលបង្ក្រាបនោះ ត្រូវបានចៅក្រម ស៊ើប សួរសាលាដំបូងខេត្ដកំពង់ចាម ចេញដីកា បង្គាប់ឱ្យឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ននៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥នេះ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ លោកប៉ុក សុវណ្ណមុនី ចៅក្រមស៊ើបសួរ សាលាដំបូងខេត្ដកំពង់ចាម នៅថ្ងៃទី៧ ខែ តុលា ឆ្នាំ២០១៥នេះ បានចោទប្រកាន់ជន ទាំងពីរនាក់ពីបទលួច ប្រព្រឹត្ដទៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ២០១៥ តាមបញ្ញត្ដិមាត្រា ៣៥៣ និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ។

មន្ដ្រីនគរបាលខេត្ដកំពង់ចាមបានបញ្ជាក់ ថា មុខសញ្ញាកាច់កម៉ូតូដ៏សកម្មទាំងពីរនាក់ នេះ ត្រូវបានកម្លាំងនគរបាលបង្ក្រាប ហើយ កសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិ វិធីច្បាប់ ។

មន្ដ្រីនគរបាលបានបញ្ជាក់ថា ជនត្រូវ ចោទទី១ ឈ្មោះផេត ពិសិដ្ឋ អាយុ២៩ឆ្នាំ រស់នៅភូមិអណ្ដូង ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្ដត្បូងឃ្មុំ និងជនត្រូវចោទទី២ឈ្មោះពៅ តូនី ហៅសុខ អាយុ២៧ឆ្នាំ រស់នៅក្នុងវត្ដ កោះរាជធានីភ្នំពេញ ។

ក្រោយទទួលបានដីកាពីលោកចៅក្រម រួចមក មុខសញ្ញាទាំងពីរនាក់ត្រូវបាននគរ បាលដឹកតាមរថយន្ដឆ្ពោះទៅកាន់ពន្ធនាគារ ដើម្បីធ្វើការឃុំខ្លួនជាបណ្ដោះអាសន្ន ។