អតីតប្រធានមហាសន្និបាត UN ត្រូវបានចាប់ខ្លួន ពីបទ ទទួលសំណូក ពីពាណិជ្ជករចិន

ញូវយ៉ក ៖ អតីតប្រធានមហាសន្និបាត អង្គការសហប្រជាជាតិ លោក John Ashe ត្រូវបានចាប់ខ្លួន កាលពីថ្ងៃ ទី០៦ ខែតុលា ម្សិលមិញនេះ និងបានចោទប្រកាន់ ពីបទ ទទួលសំណូក និងអំពើពុករលួយ នេះបើយោងតាម ការចុះផ្សាយរបស់ Channel News Asia ចេញផ្សាយ នៅថ្ងៃទី០៧ ខែតុលានេះ ។

ការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ របស់អង្គការ សហប្រជាជាតិរូបនេះ ត្រូវបានតុលាការ ចោទប្រកាន់ថា បានទទួល សំណូក ១,៣ លានដុល្លារអាមេរិក ពីពាណិជ្ជករចិន ដែលធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

អង្គលេខាធិការ អង្គការសហប្រជាជាតិ លោក Ban Ki-moon បានលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយនេះ ក៏ជាបញ្ហាធំមួយផងដែរ ដោយករណីបែបនេះ មិនធ្លាប់មានទាល់តែសោះ នៅក្នុងប្រវត្តិសាស្ត្រក្នុងរយៈពេល ៧០ ឆ្នាំចុងក្រោយនេះ របស់អង្គការសហប្រជាជាតិ ។

លោក Ashe ត្រូវបានចោទប្រកាន់ថា បានយកប្រាក់សំណូកជាថ្នូរ នឹងការគាំទ្រ ពីអង្គការសហប្រជាជាតិ ទៅលើសេចក្ដីស្នើសុំមួយ ដែលធ្វើឡើង នៅក្នុងទីក្រុងម៉ាកាវ ពីពាណិជ្ជករចិន ឈ្មោះ Ng Lap Seng ៕

អតីតប្រធានមហាសន្និបាត UN ត្រូវបានចាប់ខ្លួន ពីបទ ទទួលសំណូក ពីពាណិជ្ជករចិន