កីឡា Triathlon មាន​ហែល​ទឹក ជិះ​កង់ និង​រត់ ទៅដល់​ស្រុក​គូលែន ខេត្តព្រះវិហារ

ក្រុមហ៊ុន​សិលា​ដា​ម៉ិច (Seladamex) បានរៀបចំ​ការប្រកួត​មិត្តភាព​កីឡា Triathlon រវាង​ក្រុម​កុមារ​ដែល​សិក្សា​នៅក្នុង​សាលា​របស់​ក្រុមហ៊ុន និង​កុមារ​មកពី​សាលាបឋមសិក្សា​ស្រ​យ៉ង់ ដែល​ស្ថិតនៅក្នុង​ឃុំ​ស្រ​យ៉ង់​ស្រុក​គូលែន ខេត្តព្រះវិហារ។ កុមារ​ដែល​ចូលរួម​ប្រកួត​កាលពី​ថ្ងៃទី ០៤ ខែតុលា មាន​ប្រមាណ ៣០ នាក់ ចាប់ពី​អាយុ ១០ ឆ្នាំ ដល់ ១៤ ឆ្នាំ។

ការប្រកួត​កីឡា Triathlon  នេះ កីឡាករ-កីឡាការិនី​ត្រូវ​ប្រកួត ៣ វិញ្ញាសា គឺ​ហែល​ទឹក ជិះ​កង់ និង​រត់ប្រណាំង ដែល​សរុប​ទាំងអស់​មាន​ចំងាយ​ជាង ៧ គីឡូម៉ែត្រ។ ការប្រកួត​បែងចែក​ជា​ពីរ​ក្រុម គឺ​ក្រុម​កុមារតូចៗ និង​ក្រុម​កុមារ​ធំ។ ទាំង ៣ វិញ្ញាសា​នេះ កុមារតូចៗ ត្រូវ​ប្រ​កូត​ចម្ងាយ ៦៨០០ ម៉ែត្រ និង​កុមារ​ធំ​ប្រកួត​រយៈ​ចម្ងាយ ៧៣០០ ម៉ែត្រ។
កីឡា Triathlon មាន​ហែល​ទឹក ជិះ​កង់ និង​រត់ ទៅដល់​ស្រុក​គូលែន ខេត្តព្រះវិហារ
លោក ប៉ាង យា​ត អភិបាលស្រុក​គូលែន ដែល​បាន​ចូល​នៅក្នុង​កម្មវិធី​នេះ បាន​និយាយថា ការប្រកួត​កីឡា​របស់​កុមារតូចៗរបស់​ក្រុមហ៊ុន​សិលា​ដា​ម៉ិច​ពេលនេះ មិន​ដែលមាន​ពីមុន​នោះឡើយ​នៅក្នុង​ស្រុក​គូលែន​របស់លោក។ លោក​ថា អាជ្ញាធរ​នៅទីនេះ​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​ដែល​លើកស្ទួយ​ដល់​កុមារ​បែបនេះ« ខ្ញុំ​សុំ​សរសើរ​តែម្តង​ចំពោះ​ការរៀប​ចំនេះ។ ការធ្វើ​បែបនេះ ធ្វើ​ឲ្យ​កុមារ​នៅក្នុង​ស្រុក​របស់​យើងខ្ញុំ​កាន់តែ​ស្រឡាញ់​វិស័យ​កីឡា និង​ការសិក្សា​រៀនសូត្រ ដើម្បី​ចៀសវាង​ការប្រើប្រាស់​គ្រឿងញៀន។ កន្លងមក​ការរៀបចំ​ប្រកួត​កីឡា​បែបនេះ មានតែ​នៅ​ថ្នាក់​ខេត្ត​តែប៉ុណ្ណោះ»។ នេះ​ជាការ​បញ្ជាក់​របស់លោក ប៉ាង យា​ត។
កីឡា Triathlon មាន​ហែល​ទឹក ជិះ​កង់ និង​រត់ ទៅដល់​ស្រុក​គូលែន ខេត្តព្រះវិហារ
ជាមួយគ្នា​នាយក​ក្រុមហ៊ុន​សិលា​ដា​ម៉ិច លោក ហ្វី​លី​ព ម៉ូ​ណាំង (Philipppe Monnin) បាន​ថ្លែង​នៅក្នុង​ពិធី​នោះ​ថា មូលហេតុ​ដែល​លោក​រៀបចំ​ឲ្យ​មានការ​ប្រកួត​នេះ​ឡើង ដើម្បី​បំផុសទឹកចិត្ត​កុមារ​នៅក្នុង​ក្រុមហ៊ុន​របស់លោក និង​កុមារ​នៅ​តំបន់​នេះ​ឲ្យ​ស្រឡាញ់​កីឡា ហើយ​បង្កើត​ចំណងមិត្តភាព​ជាមួយគ្នា។ លោក បរិយាយ​យ៉ាងនេះ​ថា៖« កីឡា​ធ្វើ​ឲ្យ​ពួកគេ​មាន​សុខ​ភាពល្អ។ ម្យ៉ាងទៀត ខ្ញុំ​ជា​ម្ចាស់​ក្រុមហ៊ុន ខ្ញុំ​ត្រូវ​គិត​អំពី​សុខភាព​របស់​កម្មករ និងកូនៗរបស់​កម្ម។ ជីវិត​មនុស្ស​រស់នៅ​ខ្លី​ណាស់ ដូច្នេះ​ត្រូវតែ​ស្រឡាញ់​សុខភាព»។
កីឡា Triathlon មាន​ហែល​ទឹក ជិះ​កង់ និង​រត់ ទៅដល់​ស្រុក​គូលែន ខេត្តព្រះវិហារ
កុមារា ភុ​ទ សុ​បញ្ញា អាយុ ១២ ឆ្នាំ  ដែល​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ​នៃ​ការ​ប្រក​តួ​ត​កីឡា Triathlon នេះ បាន​និយាយថា ខ្លួន​មាន​អារម្មណ៍​រំភើប​យ៉ាងខ្លាំង​ដែល​បាន​ចូលរួម​ក្នុងការ​ប្រកួត​កីឡា​ប្រភេទ​នេះ។ កុមារា​សម្បុរ​ស្រអែម​រូបនេះ បាន​រៀបរាប់​យ៉ាងនេះ​ថា៖«ខ្ញុំ​ហែល​ទឹក​ផង ជិះ​កង់​ផង និង​រត់​ផង គឺជា​លើក​ទី១ ហើយ​សម្រាប់​ខ្ញុំ។ ខ្ញុំ​អាចធ្វើ​បាន ហើយ​ទទួលបាន​លេខ ២ គឺ​សប្បាយ​ណាស់»។ សុ​បញ្ញា និយាយថា ខ្លួន​បាន​ហ្វឹកហាត់​ហែល​ទឹក និង​រត់​ស្ទើរ​រាល់ថ្ងៃ​មុននឹង​ចូលរួម​ប្រកួត។
កីឡា Triathlon មាន​ហែល​ទឹក ជិះ​កង់ និង​រត់ ទៅដល់​ស្រុក​គូលែន ខេត្តព្រះវិហារ
សូមបញ្ជាក់ថា កុមារ​ដែល​ទទួលបាន​ចំណាត់ថ្នាក់​ពី​លេខ ១ ដល់​លេខ ៣ ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​មួយចំនួន និង​សម្ភារ​សិក្សា សំលៀកបំពាក់ ស្បែកជើង ព្រមទាំង​សម្ភារៈ​សម្រាប់​លេង​របស់​កុមារ​ផងដែរ។ ការប្រកួត​កីឡា​នេះ ធ្វើ​ឡើងជា​រឿង​រាល់​ឆ្នាំ គឺ​នៅ​ថ្ងៃទី ០៤ខែតុលា។ ហើយ​កម្មវិធី​នេះ ក្រៅពី​ការប្រកួត​កីឡា​Triathlon ក៏មាន​ការប្រកួត​កីឡា បាល់ទះ កីឡា​វាយ​សី និង​បាល់ទាត់​សម្រាប់​មនុស្ស​ធំ​ផងដែរ៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?